. . . . . .
.
ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤

.
វ៉ាង ស្រីណូ បង្ហើបពី​គម្រោង ​វិលរកទ្រនំចាស់
February 24, 2014 (12:27:57) [ 949 ]
 
 
តារាស្រីសិចស៊ី ចូលចិត្តបង្អួត សាច់ដើមទ្រូង កញ្ញា វ៉ាង ស្រីណូ បន្ទាប់ពីដកឃ្លាពីសិល្បៈបាត់ស្ងាត់ឈឹង មួយខ្យល់ធំ ដោយនាង ដកខ្លួនចេញពី សិល្បៈទៅ សម្ងំធ្វើជាថៅកែស្រី គ្រប់គ្រងជំនួញ មិនខ្វល់ខ្វាយពីកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ក្នុងសិល្បៈបន្តទៀតទេ ដោយធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រនាងគិតថាតារារូបនេះទំនងជា កាត់ផ្តាច់ខ្លួនចេញពីសិល្បៈទាំងស្រុង មិនវិលរកទ្រនំចាស់វិញទេ។

នាពេលកន្លងមកគេ នៅចាំបានថា តារាស្រីឈរនៅ លំដាប់កំពូល ក្នុងការបញ្ចេញ ភាពសិចស៊ីកញ្ញា វ៉ាង ស្រីណូ ធ្លាប់បានអះអាងម្តង រួចមកហើយថា នាងមាន បំណងចង់វិលមក ចាប់អាជីពចាស់វិញ ប៉ុន្តែរយៈពេលជាង១ឆ្នាំមក នេះ នាងនៅតែ មិនទាន់បាន ចេញមុខចេញមាត់ នៅក្នុងវិថីសិល្បៈដូចដែលធ្លាប់លើកឡើងនោះទេ ដោយនាងបាន ធ្វើឲ្យអ្នកគាំទ្រ មានការខកចិត្ត ព្រោះតែការទន្ទឹងរង់ចាំមើល សមិទ្ធិ ផល ការងារថ្មីក្នុង សិល្បៈរបស់នាងបានត្រឹម រង់ចាំ តែគ្មានលទ្ធផល ។

បើទោះបីជាយ៉ាងនេះក្តី ថ្មីៗនេះ តារាស្រីរូបនេះក៏ បានចេញមុខបកប្រកាស សារជា ថ្មីពីគម្រោង ក្នុងការវិលមកចាប់ អាជីពចាស់របស់ នាងវិញម្តងទៀត ដោយនាងបាន និយាយយ៉ាងខ្លីថា “ជិត បានឃើញវត្តមាន នាងខ្ញុំ តាមកម្មវិធី ទូរទស្សន៍វិញហើយ ឆាប់ៗនេះ ” ។ តាមរយៈពាក្យសម្តី និយាយយ៉ាងខ្លីតែមានន័យ អាចស្តាប់បាននេះត្រូវ បាន ទស្សនិកជននិង អ្នកនិយមលេង Facebook ជាច្រើន បានសម្តែង ការសាទរ សម្រាប់ការត្រៀមខ្លួន វិលមកចាប់ អាជីពចាស់សាង ប្រជាប្រិយភាព ក្នុងសិល្បៈ ជា ថ្មី។ ប៉ុន្តែជាមួយគ្នានោះក៏មាន មតិមួយផ្នែកទៀតបានលើកឡើង ថា មិនសូវហ៊ាន ជឿប៉ុន្មានទេថា នាងត្រៀមខ្លួនវិលមក ចាប់អាជីពចាស់ ព្រោះថាកន្លងមកនាងក៏ ធ្លាប់បានអះអាង បែបនេះ ដែលតែរយៈពេល ជាង១ឆ្នាំហើយ មិនឃើញលទ្ធផលដូច នាងនិយាយនោះទេ ដូច្នេះបើចង់ដឹងថា ជារឿង ពិតឫយ៉ាងណាមានតែរង់ចាំអ៊ុតមើលទាំងអស់គ្នាថា នាងវិលរកឆ្នាំងចាស់ពិតឫយ៉ាងណា ហើយការវិលរកទ្រនំ ចាស់នេះ នាងអាចជ្រោងភាពល្បីល្បាញ ឲ្យខ្លួនឯង ដូចមុនដែរឫយ៉ាងណា៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter