. . . . . .
.
ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤

.
ទឹម វត្តី ធ្លាយដំណឹងស្នេហ៍ ជាមួយអ្នកជំនួញវ័យក្មេង
February 24, 2014 (12:09:41) [ 616 ]
 
 
មុននេះមានមហាជនមិនតិចនាក់ឡើយ ដែលបានដឹងអំពី ទំនាក់ទំនងស្នេហារវាងស្រីស្រស់ ទឹម វត្តី ជា មួយ តារាប្រុស រូបសង្ហា លោក ប៊ីរី ដែលបានអូសបន្លាយ ពេលច្រើនឆ្នាំមកនោះ តែចុងក្រោយនេះ ក៏ស្រាប់តែ ធ្លាយដំណឹងថា សម្ព័ន្ធស្នេហ៍របស់ ពួកគេទាំងពីរ បានជួបប្រទះបញ្ហា រង្គោះរង្គើររហូត លែងបណ្តើរគ្នាស្អិតល្មួត ដូចមុន។

ថ្មីៗនេះមានព័ត៌មានថា មានអ្នកជំនួញក្នុងស្រុកម្នាក់ កំពុងចាំត្រងយកស្នេហ៍កញ្ញា ទឹម វត្តី បើនាងដាច់ស្រេចពី សង្សារចាស់នោះ។ បើតាមប្រភពចុង ក្រោយពីអ្នកសិល្បៈបានឱ្យដឹងថា ចំណងស្នេហ៍របស់ ពួកគេបានរលាយបាត់ អស់ភាពផ្អែមល្ហែមទៅហើយ ខណៈពេកគេទាំងពីរ លែងបង្ហាញ វត្តមានរួមគ្នាយ៉ាងត្រសងដូចមុនទេយ៉ាងណាគ្មាន ប្រភព បញ្ជាក់ពីមូលហេតុនៃ ការផ្តាច់ការទាក់ទង ស្នេហ៍នោះទេ។

ប្រភពបាននិយាយថា ស្រីស្រស់ ទឹម វត្តី ពិតជានារី ដែលមានមន្តស្នេហ៍ មិនធម្មតាឡើយ បើទោះបីចំណងស្នេហា ជាមួយលោក ប៊ីរី កំពុងស្ថិតក្នុង ស្ថានភាពអាក្រក់នោះ ក៏មានបុរសអ្នកជំនួញ ទ្រព្យស្តុក ក្នុងស្រុកម្នាក់កំពុងប្រាថ្នា ចង់ បានក្តីស្នេហាពី វត្តី ប្រលោមថ្នមធ្វើជាគូអនាគត។ ប្រភពដដែលបានបន្តថា អ្នកជំនួញក្នុងស្រុកវ័យ៣០ប្លាយរូប នោះតែង ប្រាថ្នាចង់បានស្នេហ៍កញ្ញា ទឹម វត្តី ជាយូរមកហើយ ក្រោយបានដឹងដំណឹង បែកស្នេហ៍រវាងនាងជាមួយតា រាប្រុស ប៊ីរី មកនោះ ទើបថ្មីៗនេះអ្នកជំនួញរូបនោះ មានសង្ឃឹមឡើងវិញ ហើយក៏កំពុងព្យាយាមដាក់ខ្លួនខិតចូលទៅ ជិត ដើម្បីបានបេះដូង វត្តី យកទៅស្អំ។ គូរំលឹកថា កន្លងមកធ្លាប់លេចឭព័ត៌មាន ពីបុរសទ្រព្យស្តុកមួយចំនួន តែបាន តាមស្រឡាញ់ ប្រាថ្នារចង់ បានបេះដូង វត្តី ធ្វើជាដៃគូស្នេហ៍ តែមិនបានសម្រេច ដោយសារពេលនោះនាងតែងប្រ កែក ពុំទទួលយកស្នេហ៍ ដោយសារអំណាចទឹកប្រាក់ឡើយ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter