. . . . . .
.
ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤

.
បទចម្រៀងបរទេសដែល ខ្មែរយើងយកមក ច្រៀងថា ពោកប៉ុនណា! ពោកប៉ុនណា ហេ! កំពុងជ្រាបយ៉ាងជ្រាល ជ្រៅក្នុងសង្គម (វីដេអូ)
February 21, 2014 (12:20:30) [ 697 ]
 
 
បទ​ចម្រៀង​បរទេសមួយ​បទ ដែល​ប្រជាជន​ខ្មែរ​យើង ច្រៀង​ចេញ​សំនៀង​មក​ឮថា "​ពោ​ក​ប៉ុនណា !​ពោ​ក​ប៉ុនណា ហេ​! " នោះ បាននិងកំពុង​ជ្រាបចូល​ពេញ ទី​ផ្សារ​បទ​ចម្រៀងនៅក្នុង​ស្រុក​ខ្មែរ ជាពិសេស​នៅតាម​គ្រួសារ និង​កុមារ​ ។ ហើយ​បទ​ចម្រៀង​បរទេសមួយ​បទ​នេះ បាន​ត្រូវ​លោក​ស៊ា ថាំង អ្នកយកព័ត៌មាន រស្មី​កម្ពុជា ដែលជា​កាសែត​ដ៏​ល្បីល្បាញ និង​មាន​ប្រជាប្រិយ នៅ​ទូទាំងប្រទេស​កម្ពុជាលើក​យកមក​វិភាគក្នុង​អត្ថបទ​មួយ​របស់ខ្លួនដែល​បាន​ត្រូវ​ចុះផ្សាយ​លើ​ទំព័រមុខ នៃ​កាសែត​ឆ្នាំ​ទី​២២ លេខ​៦៣៥១ ថ្ងៃ​សុក្រ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៤មាន​ចំណងជើង​ថា "​ពោ​ក​ប៉ុនណា !​ពោ​ក​ប៉ុនណា ហេ​!" ជ្រាប​ពេញ​ផ្សារ និង​កុមារ​។​

​អត្ថបទ​នោះ បាន​ពណ៌នា​ថា អ្នក​តាម​ផ្ទះ តាម​ផ្សារ យក​សំនៀង​នេះ ច្រៀង​កំប្លែង​ដាក់គ្នា​។ ក្មេងៗ​ខ្លះយក​សំនៀង​នេះ មក​ច្រៀង​លេង ទទួល​ចាស់ៗ ពេល​ជួបគ្នា​។ អ្នកដឹកនាំ​កំប្លែង ប្រចាំ​ទូរទស្សន៍​មួយ បាន​ទទួលស្គាល់ថា ពាក្យ​នេះ​ឮ​ចេញពី​តារា​កំប្លែង​ក្រុម​គាត់​... ឥឡូវ បាន​ទប់ស្កាត់​ហើយ ព្រោះ​ឃើញ​ក្មេងៗ តូចៗ និយាយ​តាម​មក​ច្បាស់ៗ​ពេក វា​មិន​ពីរោះ​ស្តាប់​។ តើ​ចំរៀង "​ពោ​ក ប៉ុនណា ! ពោ​ក ប៉ុនណា ហេ​! " ជា​បទ​ចម្រៀង​របស់​អ្នកណា​? មាន​ពាក្យ​ត្រឹមត្រូវ​យ៉ាងណា​?

​មួយរយៈ​នេះ តាម​ការអត្ថាធិប្បាយ​តាម​ទូរទស្សន៍ តាម​ទីសាធារណៈ​ក្តី ឮ​អ្នកផង​ចូលចិត្ត​និយាយ​កំប្លែង​គ្នា​លេងតាម​ចម្រៀង​បរទេសមួយ​បទដែល​ច្រៀង​ចេញមក​ឮថា "​ពោ​ក ប៉ុនណា​! ពោ​ក ប៉ុនណា​ហេ​! "​។ នៅពេល​ជួបគ្នាគេ​ក៏​ច្រៀង​បទ​នេះ រួច​សើច​សប្បាយ​ផស់​គេ​។ ពួកគេចេះ​ និង​ឮ​ចំរៀង​នេះ មក​តាមរយៈ​ក្រុម​កំប្លែង ដែល​ផ្សាយ​តាម​ទូរទស្សន៍​នោះ​។ ពោលគឺ​ក្នុង​រឿង​កំប្លែង​នោះ​គឺ រឿង " ងាយៗ​សោះ " សម្តែង​ផ្សាយ កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៤ តួ​សម្តែង​ម្នាក់ បាន​ចេញមក​និយាយ​ពាក្យ​ជួន​ថា " តា​ស្លេក សក់ស្លូត ធ្លាប់​ដើរ​ម៉ូត ក្រោម​ដើម​ស្លា ពី​ក្មេង​សង្ហាធ្លាប់មាន​សង្សារ អ្នកដើរ​លក់​សូ​យ បោះ​ម៉ូយ​ក្នុង​ផ្សារ បាន​សុទ្ធតែ​ដុល្លារ ជើង​លេខ​ឆ្លើយថា បាន​សែសិបខ្សឹបៗ​រឿង​ស្នេហ៍ ក្បែរ​ដើម​ស្លា​" - "​ពោ​ក ប៉ុនណា​! ពោ​ក ប៉ុនណា ហេ​! "​។ គ្រាន់តែ​ឮ "​ពោ​ក ប៉ុនណា​! ពោ​ក ប៉ុនណា ហេ​! " អ្នកទស្សនា សើច​ចង់​ចុកពោះ​... ការពិត​គាត់​គ្រាន់ និយាយ​តាម​ចម្រៀង​បរទេសមួយ​បទ ដែល​ពួក​យុវវ័យ កំពុង​និយម និង​ច្រៀង​ចេញមក​ឮថា "​ពោ​ក ប៉ុនណា​! ពោ​ក ប៉ុនណា ហេ​! "​។​

​ពាក្យ​នៃ​បទ​ចំរៀង​របស់​បរទេស​ថា "​ពោ​ក ប៉ុនណា​! ពោ​ក ប៉ុនណា ហេ​!" នេះ វា​ងាយ​ចាំ​! ងាយ​ថា​តាម ម្ល៉ោះហើយ​ចំរៀង​នេះ ក៏​សាយភាយ ពីមួយ​ទៅមួយ បាន​យ៉ាង​រហ័ស នៅតាម​ផ្សារ នៅតាម​ផ្ទះ ពិសេស​ក្មេងៗ ឆាប់​ចាប់បាន​ណាស់ ក៏​ច្រៀង​បន្ទរ​តាម​គ្នា គ្រប់​ទីកន្លែង​។ នៅ​ផ្សារ​អូឡាំពិក កូនស្រី​អ្នកលក់​ដូង (​កោស​)​ម្នាក់ អាយុ​ទើប ៣ ទៅ ៤​ឆ្នាំ បាន​ច្រៀង​រាំ​បទ​នេះ កណ្តាល​ផ្សារ រួច​និយាយ​បែប​ភាសា​ក្មេង (​មិន​ច្បាស់​)​ថា "​ពោ​ក ប៉ុនណា​! ពោ​ក ប៉ុនណា ហេ​!"...​។ ​ក្មេងស្រី​អាយុ​មិន​ដល់ ២ ខួប​ម្នាក់ ពេល​ម្តាយ មាមីង​វា សួរ​វា​ថា "​ពោ​ក ប៉ុនណា​! ពោ​ក ប៉ុនណា ហេ​!" វា​ក៏​រាំ​តាម និង ធ្វើ​ដៃ​បង្ហាញថា "​ពោ​ក ប៉ុន​ណៀក​! (​លាដៃ​ធំ​)" រួច​ពួកគេ ក៏​នាំគ្នា​សើច​សប្បាយ​ទៅ​។​

​លោក​រិទ្ធី អ្នក​អត្ថាធិប្បាយ តាម​ទូរទស្សន៍​ហង្ស​មាស បាន​ចេញមក​បកស្រាយ តាម​ទូរទស្សន៍ កាលពីពេល​ថ្មីៗ​នេះ​ថា "​នេះ​គឺជា​បទ​ចម្រៀង​បរទេស​ទេ​! មិនមែនជា​របស់​ខ្មែរ​យើង​ទេ គ្រាន់តែ​គេ​ចេញ​សំឡេង​មក ឮ​ដូច​នោះ​!​។ លោក​រិទ្ធី នៅបាន​ប្រាប់​ទូរទស្សនិកជន​របស់​គាត់​ថា នៅមាន​បទ​មួយ​អាក្រក់​ក្រី​ជាង​នេះ គឺ​បទ "​មួយ​យប់​ទល់​ភ្លឺ ឮសូរ​ផ្លាប់ៗ​"​។​
​លោក​សុវណ្ណ​ឫទ្ធី ហៅ តា​វ៉ិ​កទ័រ អ្នកដឹកនាំ​រឿង​កំប្លែង ពែ​កមី ប្រចាំ​ទូរទស្សន៍ CTN បាន​សំភាសន៍​ជា​មូ​យ អ្នកយក​ពត៌មាន តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១៩ កុម្ភៈ​នេះ​ថា "​លោក​ទទួលស្គាល់ថា ពាក្យ​នោះ ពិតជា​បាន​ចេញពី សម្តី​របស់​ក្រុម​តារា​កំប្លែង​របស់លោក ក៏ប៉ុន្តែ​គ្នា​និយាយ​នោះ ក៏​មិនបាន​ព្រាងទុក​ឡើយ ច្រឡំ​មាត់​.."​។​

​លោក​បាន​មានប្រសាសន៍ថា អ្នក​សម្តែង​យើង គាត់​ថា តាម​ចម្រៀង​បរទេសមួយ​បទ ដែល​ច្រៀង​មក​ឮ​អញ្ចឹង ហើយ​លោក​ក៏​មិនបាន​ដឹងថា បទ​នោះ​ចេញ​មកពី​ប្រភព​ណា និង​មានន័យ​យ៉ាងណាដែរ​។ លោក​បាន​ប្រាប់ អ្នកយក​ពត៌មាន​ថា បន្ទាប់ពី​សាយភាយ​មក ខាង​លោក​បាន​ព្យាយាម​ទប់ស្កាត់ មិនអោយ​លេចចេញ​ទៀតឡើយ ព្រោះ​នៅតាម​ផ្ទះ ឮ​តែ​ក្មេង​និយាយ​តាម​ប្រយោគ​នោះ ហើយ​និយាយ​ចេញមក​ច្បាស់ៗ ចំ​តែម្តង​។ លោក​បាន​ប្រាប់ថា ក្មេងៗ នៅ​ជិត​ផ្ទះ​គាត់ពេល​ជួប​គាត់​ម្តងៗ វា​ក៏​រាក់ទាក់​ថា "​អ៊ំ​! ពោ​ក ប៉ុនណា​! ពោ​ក ប៉ុនណា ហេ​!"​។ ក្មេង​ខ្លះ ពេល​ជួប​លោកក៏​ពោល ថា "​ពោ​ក ប៉ុនណា​! ពោ​ក ប៉ុនណា ហេ​! តា​!..."​។​

​នៅតាម​បណ្តាញ​ពត៌មាន Youtube ពួក​យុវជន​យើង បាន​នាំយក​បទ "​ពោ​ក ប៉ុនណា​! ពោ​ក ប៉ុនណា ហេ​!" មក​ថត​បញ្ចូល រួមជាមួយ​ចម្រៀង​ខ្មែរ ដែលមាន​ស្រាប់ ដូចជា បទ "​ឆ្នាំ​អូន​១៦" បទ "​ស្រឡាញ់​អូន​ប៉ុណ្ណាៗ​"...​។ បទ "​ឆ្នាំ​អូន​១៦" ច្រៀង​ថា "​ឆ្នាំ​អូន​១៦! សូម​ស្រឡាញ់ៗ​" ពួកគាត់​ក៏​បញ្ចូល​ទៅជា​ថា "​ឆ្នាំ​អូន​១៦! ពោ​ក ប៉ុនណា​! ពោ​ក ប៉ុនណា ហេ​!"​។ ដូចគ្នានេះដែរ បទ "​ស្រឡាញ់​អូន​ប៉ុណ្ណាៗ​" ក៏​គេ​បន្ទរ​ថែមថា "​ពោ​ក ប៉ុនណា​! ពោ​ក ប៉ុនណា ហេ​!" ដែរ​។​ ​លោក លី ឈៀក លោក​សុខ​វីរៈ លោក​ដា​ណេ លោក​ញ៉ា​រឺ​ទ្ធ លោក​ក្វាន់ រឺ​ទ្ធ សុទ្ធតែជា​អ្នក​បាន Remix បទ​ខាងលើនេះ និង​កំពុង​ផ្សាយ​តាម Youtube ប៉ុន្តែ​អ្នកយក​ពត៌មាន មិនអាច​សុំ​បំភ្លឺ​បានឡើយ ទោះបី​បាន​ទាក់ទង តាម​សារ​អេ​ឡិច​ត្រូ​និ​ច រួចហើយ​ក្តី​។​

​ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត មាន​ពាក្យ​ចំនួន​ពីរ​ពាក្យ ដែល​មានន័យ​ទាក់ទិន​នឹង "​ពោ​ក ប៉ុនណា​" នាពេលនេះ គឺ​ពាក្យ​ថា ត្រពោក ដែល​មានន័យថា "​ថ្ពាល់គូទ​...​ឧទាហរណ៍​ដាក់​ត្រពោក អង្គុយ គឺ​ដាក់​គូទ​អង្គុយ​"​។ និង​ពាក្យ​មួយទៀត គឹ​ពាក្យ "​តពោក​" មានន័យថា "​ប៉ែក​នៃ​អវៈយវៈ​ពី​ត្រឹម​ក្រោម​ចង្កេះ ចុះមក​ទល់នឹង​ទ្វារ​ឧច្ចារៈ និង​មានន័យ​ម្យ៉ាងទៀត ហៅថា ស្ត្រី​យោនី​។​ តើ​ចំរៀង "​ពោ​ក ប៉ុនណា​! ពោ​ក ប៉ុនណា ហេ​!" ជា​បទ​ចម្រៀង​របស់​អ្នក ណា​? មាន​ពាក្យ​ត្រឹមត្រូវ​យ៉ាងណា​? ​លោក​ឈាម​ខ្មែរ មិត្ត​ហ្វេ​ស​ប៊ុ​ក របស់​អ្នកយក​ពត៌មាន បាន​ស្រាវជ្រាវ និង​បញ្ជូន​ពត៌មាន បានអោយដឹងថា បទ "​ពោ​ក ប៉ុនណា​! ពោ​ក ប៉ុនណា ហេ​!" គឺ​មកពី បទ​អាមេរិក​ឈ្មោះ "Pupunanny" របស់​អ្នកចំរៀង DJ ឈ្មោះ Afrika Bambaataa.​។ គាត់​ច្រៀង​ចេញ​សំនៀង​ថា Pu pu nan ny… ទេ ដល់​តែ​សំនៀង​ជាប់​គ្នា ខ្មែរ​ឯង ឮថា "​ពោ​ក ប៉ុនណា​! ពោ​ក ប៉ុនណា នែ​!"​។

​លោក Afrika Bambaataa. ជា​ឌី​ជេ និង​ជា​ផលិតករ​ចម្រៀង​ផងដែរ​។ គាត់​ជា​ជនជាតិ​អាមេរិក មានឈ្មោះ​ដើម​ថា Kevin Donavan កើត​នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៥៧ នាទី​ក្រុង​ញូវយ៉ក សហរដ្ឋ អាមេរិក​។ ​បទ "Pupunanny" ត្រូវបាន​គេ​អាប់​ឡូត​ក្នុង Youtube ដំបូង នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០០៧​។ បន្ទាប់មក បទ​នេះ ក៏ត្រូវ​បាន​ពួក​ឌី​ជេ ផ្សេងៗ នាំយកមក Remix និង​ធ្វើ Up date ជា​បន្តបន្ទាប់ និង​បទ Up date ចុងក្រោយ​គេ​មួយ នៅ​កំ​ឡុ ង​ខែតុលា ឆ្នាំ​២០១៣ កន្លងមកនេះ​។ ​ពួក​យុវវ័យ​កម្ពុជា យក​បទ​នេះ មក Remix នៅក្នុង​អំឡុង​ខែមេសា ឬ​នៅ​ខែឧសភា ឆ្នាំ​២០១៣ កន្លងមកនេះ ប៉ុន្តែ​វា​ហាក់​មាន​ប្រជាប្រិយ​ភាពខ្លាំង នៅពេល​ថ្មីៗ​នេះ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter