. . . . . .
.
ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤

.
ស៊ឹម សូលីកា ទម្លាយភាពឈឺចាប់ បាត់ភាពកក់ក្តៅ ក្នុងអាថ៌កំបាំងស្នេហា
February 21, 2014 (09:49:03) [ 661 ]
 
 
ពិធីការិនីរូបស្រស់ និងជាអ្នកមានឥទ្ធិពល ប្រចាំក្នុងស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង ស៊ឹម សូលីកា កន្លងមកនាងមិនធ្លាប់បាន បង្ហាញភាពសោកសៅ ឈឺចាប់ណាមួយ ជាសាធារណៈឡើយ ទើបតែពេលនេះ ស្រីស្រស់ដែលកំពុង មានចំណងស្នេហ៍យ៉ាងរឹងមាំ ជាមួយថ្នាក់ដឹកនាំ ក្នុងស្ថានីយទូរទស្សន៍បាយ័នរូបនេះ បានទម្លាយសារបែបបង្កប់ន័យឈឺចាប់ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ប្រាប់ដល់គេឯងឲ្យដឹង គ្រាន់បានធូរក្នុងចិត្តខ្លះ។

អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលអ្នកមេម៉ាយចាយសម្រស់ អ្នកនាង ស៊ឹម សូលីកា បានព្យាយាមផ្តាច់ខ្លួនចេញ ពីបណ្តាញសារព័ត៌មាន ហើយនាងក៏មិនដែលបើកទម្លាយ ពីអាថ៌កំបាំងស្នេហា ឬក៏ជីវិតឯកជនរបស់នាង ណាមួយ ជាសាធារណៈទេ រហូតនាងត្រូវជាប់ងារថា ជាតារាស្រីសម្បូរអាថ៌កំបាំងថែមទៀតផង ។ រាល់ការលើកឡើង មិនថា មានព័ត៌មានលេចឮ យ៉ាងណាទេ នាងក៏មិនដែលអើពើ ចេញទៅមុខបកស្រាយ ឬ ក៏បង្ហាញជាសាធារណៈ ពីជីវិត ឯកជនរបស់នាងទាំងអស់។

ទើបតែពេលនេះ អ្នកមេម៉ាយកូនពីរ អ្នកនាង សូលីកា បានបញ្ចេញសារបែបស្រងូតស្រងាត់ បង្ហាញអារម្មណ៍ ក្រៀមក្រំថា “ ខ្ញុំឈឺ ខ្ញុំខ្វះភាពកក់ក្ដៅណាស់ ពេលដែលខ្ញុំ នៅតែម្នាក់ឯងបែបនេះ ប៉ុន្តែក៏ប្រសើរជាងខ្ញុំ នៅជាមួយ អ្នក ហើយខ្ញុំមានអារម្មណ៍ឯកា នឹងខ្វះភាពកក់ក្ដៅ ទោះយ៉ាងណា ខ្ញុំនៅមានមិត្ត ដ៏ល្អម្នាក់ ដែលមិនបោះបង់ខ្ញុំចោល ទោះបីខ្ញុំល្អ ឬអាក្រក់ និងក្នុងកាលៈទាសៈណាក៏ដោយ ” ។

តាមរយៈពាក្យសម្តីនេះ បានស្តែងឲ្យឃើញថា តារាស្រីដែល កំពុងតែឡើងកូដ និងមានឥទ្ធិពល នៅស្ថានីយ ទូរទស្សន៍បាយ័ន អ្នកនាង សូលីកា ហាក់ចង់បង្ហាញពីអារម្មណ៍ទុក្ខសោក បែកបាក់ស្នេហ៍ បាត់ភាពកក់ក្តៅ បាត់ក្តីស្រលាញ់ ពីមនុស្សជាទីស្រលាញ់ របស់នាង ទុកឲ្យនាងរស់នៅឯកោតែម្នាក់ឯង ។ អ្នកសារពត៌មានមិនទាន់ អាចទាក់ទងទៅតារាស្រីចាស់វស្សា អ្នកនាង ស៊ឹម សូលីកា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ដើម្បីឲ្យនាងបកស្រាយការពិត បាននៅឡើយទេ ថាការំលេចសារបែបនេះ នាងចង់ធ្វើឡើងបង្ហាញ ពីការឈឺចាប់ ឬយ៉ាងណាប្រាកដទេ ៕

(ប្រភពពី៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter