. . . . . .
.
ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤

.
បវរកញ្ញា​វេនេ​ស៊ុយអេ​ឡា ស្លាប់​ក្នុង​ការបាញ់ប្រហារ​ ពេល​មាន​បាតុកម្ម​
February 21, 2014 (09:45:09) [ 628 ]
 
 
បវរកញ្ញា​វេនេ​ស៊ុយអេ​ឡា​ម្នាក់ ដែល​ដេក​គ្មាន​កំរើក ​នៅក្នុង​ដៃ​បុរស​ម្នាក់​លើ​ម៉ូតូ​មួយ បាន​ស្លាប់​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ មក​​នៅ​មន្ទីរពេទ្យ បន្ទាប់​ត្រូវគេ​បាញ់​នៅតាម​ផ្លូវ​។​ ​រូបភាព​បង្ហាញ​ថា​នាង ​Génesis Carmona​ ត្រូវ​បាន​ប្រញាប់ប្រញាល់​ បញ្ជូនទៅ​មន្ទីរពេទ្យ​ ក្រោយ​ពី​រង​គ្រាប់​គាំ​ភ្លើង​ ចំក្បាល​​ពី​ខ្មាន់កាំភ្លើង ​ដែល​បាញ់​សំដៅ​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល ​នៅ​ក្នុង​ទីក្រុង​វ៉ា​ឡេន​ស្យានេះ​ បើ​តាម​កាសែត ​The Times​។​

​អ្នក​បង្ហាញ​ម៉ូត​វ័យ​២២​ឆ្នាំនេះ ដែល​ឈ្នះ​បាន​តំណែង​បវរកញ្ញា​ទេសចរណ៍ នៅក្នុង​រដ្ឋ​កំណើរ​ការ៉ា​បូ​បូ របស់​នាង ត្រូវបាន​​គេ​ប្រញាប់​បញ្ជូន​ទៅកាន់​កន្លែង​វះកាត់​សង្គ្រោះបន្ទាន់​ដោយសារ​របួស​ធ្ងន់​។​ ​នាង​ Carmona​ ត្រូវ​បាន​បាញ់​កាលពីថ្ងៃពុធចំ​ពេល​ការតវ៉ា​ប្រឆាំង​នយោបាយ​កាន់តែ​កើន​ខ្លាំង​ឡើង​។​

តាំងពី​មុន​មក​មនុស្ស​៥​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​បាតុកម្ម ដែល​បង្កឡើង​ដោយ​ពួក​អ្នកនយោបាយ​ប្រឆាំង ដោយ​ពួក​​បាតុក​ករ​ទាមទារ​អោយមាន​សន្តិសុខ​ល្អប្រសើរ​ឡើង និង​បញ្ចប់​ការ​ខ្វះ​ទំនិញ ព្រមទាំង​ការពារ​សេរីភាព​នៃ​ការបញ្ចេញ​​មតិ​។​ក្រុមប្រឆាំង​វេនេ​ស៊ុយអេ​ឡា បាន​បន្ទោស​ការស្លាប់​និង​របួស​លើ​ពួក​ស្មោះ​នឹង​រដ្ឋាភិបាល ដែល​ពួកគេ​ចោទ ប្រកាន់​​ថា​បាន​បាញ់​លើ​ហ្វូងមនុស្ស នៅ​តាម​កន្លែង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នានា​។​ ​ការស្លាប់​មនុស្ស​នាង​ Carmona​បាន​កើតឡើង​នៅ​រយៈពេល​តែ​១​ខែ​បន្ទាប់​ពី​អតីត​បវរកញ្ញា​វេនេ​ស៊ុយអេ​ឡានា​ង​ Monica Spear ​ត្រូវបាន​សម្លាប់​ជាមួយ​ស្វាមី​នៅលើ​ដងផ្លូវ​ក្នុងព្រៃ​មួយ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 7 នាក់
  Flag Counter
Flag Counter