. . . . . .
.
ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤

.
នាយក្រូច ចេញមុខ​ សុំទោស​ ខ្មែរ- ឥស្លាម ជា​លើកទី៣​ ព្រោះ​ខ្លាចបាត់​ ប្រជាប្រិយភាព​
February 17, 2014 (14:56:25) [ 761 ]
 
 
នេះជាលើកទី៣ ហើយដែលតារាកំប្លែង ល្បីឈ្មោះក្នុងក្រុមកំប្លែងរបស់ ស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន នាយ ក្រូច បានចេញមុខសុំទោស ជាសាធារណៈទៅដល់ប្រជាជន ខ្មែរ-ឥស្លាម ក្រោយពីខាងសមាគម របស់ពួកគេបាន បង្ហាញពីប្រតិកម្ម មិនពេញចិត្តទៅលើ ការសម្តែងមួយរបស់លោក និងនាង អ៊ីត កាលពីឆ្នាំ ២០១១ កន្លងមក។

បន្ទាប់ពីខាង សមាគម ខ្មែរ-ឥស្លាម បញ្ចេញប្រតិកម្ម និងបានធ្វើការ ព្រមានឲ្យ សុំ ទោសជាសាធារណៈ ទាក់ទង នឹងការសម្តែង នៅក្នុងកម្មវិធី ពិព័រណ៍ពាណិជ្ជកម្ម ភូមិមួយផលិតផលមួយ នៅក្នុងខេត្តកែប ។ ដោយលោកបាន សម្តែង នូវឈុត ឆាកមួយចំនួនធ្វើឲ្យ ជនជាតិឥស្លាមមាន ការមិនពេញចិត្ត នឹងខឹងសម្បារយ៉ាងខ្លាំងទៅលើពួកគេ ហើយ ក្រោយពីមាន ប្រតិកម្មបែបនេះ គេឃើញនាយ ក្រូច រួមជាមួយ ក្រុមកំប្លែងក៏ បានប្រញាប់ប្រញាល់ចេញមុខ មកបកស្រាយ សុំទោស ទៅដល់ សាធារណៈជន និងប្រជាពលរដ្ឋ ជនជាតិ ខ្មែរ-ឥស្លាម ចំពោះការ សម្តែងរបស់ លោក ដែលធ្វើឲ្យគេ មិនពេញចិត្តជាខ្លាំង ដោយលោកសុំទោស តាមបណ្តាញ សាព័ត៌មាន ផង តាមបណ្តាញ Facebook ផង ។

ហើយកាលពីរាត្រី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ នាយក្រូច បានដឹកដៃប្អូនស្រី របស់ លោកនាង អ៊ីត ឡើងសុំ ទោសដល់មហាជន ជាសាធារណៈ នៅក្នុងកម្មវិធី “រាត្រីកម្សាន្ត” ដោយលោកបាននិយាយថា លោកពិតជាមានការ សោកស្តាយ ណាស់ ចំពោះរឿងដែល បានកើតឡើង ហើយធ្វើឲ្យ បងប្អូនខ្មែរ-ឥស្លាម មានការខឹង សម្បារមិនពេញ ចិត្ត លោក និងប្អូនគ្មានចេតនា ចង់ធ្វើឲ្យប៉ះពាល់ទៅលើជាតិសាសន៍ណាមួយទេ គ្រាន់តែចង់ឲ្យពុកម៉ែបងប្អូនបាន សើចសប្បាយតែប៉ុណ្ណោះ ប៉ុន្តែ ពេលខ្លះ ប្រហែលជាអាចលេង ទៅវាជ្រុលខ្លះ ។

តារាកំប្លែងដែលកំពុងតែ មានទីផ្សាររូបនេះ បានប្រាប់ ឲ្យដឹងទៀតថា “ខ្ញុំនិងប្អូន សុំទោសទៅ សមាគមក៏ដូចជាជន ជាតិ ខ្មែរ-ឥស្លាម ទាំងអស់ ខ្ញុំមិនបានតាំងចិត្ត ក្នុងការ មើលងាយឫក៏ចង់ឲ្យប៉ះពាល់ ទៅលើជាតិសាសន៍ ណាមួយ ឡើយ ហើយខ្ញុំ សង្ឃឹមថាពួកគាត់ និងយល់លែងខឹង ហើយនៅតែបន្ត គាំទ្របងប្អូន ខ្ញុំដដែលផងចុះ ” ។

តាមរយៈការចេញមុខ សុំទោសម្តងជាពីរដង របស់តារាកំប្លែង នាយក្រូចនេះត្រូវ បានមហាជនជាច្រើន គិតថាទំនង ជាលោក និងប្អូនដឹងពីកំហុស មានការភ័យ និងខ្លាចធា្លក់ប្រជាប្រិយភាព ហើយមើលទៅបានជាខំប្រឹង ចេញមុខ បកស្រាយ និងសុំទោសម្តង ជាពីរដងបែបនេះ។ បើទោះជា យ៉ាងណាក្នុង នោះក៏មានមតិមួយចំនួន មានការកោត សរសើរ ទៅលើទំនួល ខុសត្រូវ របស់តារារូបនេះ ដែលដឹងកំហុសចេះកែខ្លួន និងទទួលកំហុសខ្លួនឯង៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter