. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤

.
យូរី ប្រឹង​ហក់ ខ្លាំង​ ចង់​យក តំណែង​ តារា​ជួរមុខ​ ក្នុង​ផលិត កម្ម​សាន់ដេ
February 17, 2014 (12:59:16) [ 731 ]
 
 
តារាចម្រៀងក្នុងទ្រនំផលិតកម្មសាន់ដេ កញ្ញា យូរី បច្ចុប្បន្ននេះ ត្រូវបានគេដឹងថា នាងជាតារាស្រីមួយដួង ដែលកំពុងតែឆក់ទាញ បាននូវប្រជាប្រិភាព និងការគាំទ្រដ៏ច្រើនពីសំណាក់ ទស្សនិកជនស្រទាប់យុវវ័យ តាមរយៈ ការបញ្ចេញក្បាច់រាំ ជាពិសេសតាមរយៈ ការឡើងច្រៀងនៅតាមបណ្តា ស្ថានីយទូរស្សន៍ ក៏ដូចជាក្នុងកម្មវិធី ប្រគំតន្រ្តីផ្សេងៗ ទាំងនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ដែលអាចរក ចំណូលបានខ្ពស់ មិនចាញ់តារាល្បីៗ ក្នុងស្រុក ប៉ុន្មានឡើយ។

ជាការកត់សម្គាល់ ចាប់តាំងពីឆ្នាំ ២០១៣ រហូតមកដល់ ពេលបច្ចុប្បន្ននេះ តារាចម្រៀង ដែលកំពុងតែស្ថិតនៅក្នុង បេះដូង ស្រទាប់ យុវវ័យ នាង យូ រី មិនត្រឹមតែទទួលបាន នូវភាពជោគជ័យ ពីការចម្រៀងប៉ុណ្ណោះទេ ថែមទាំង បានបង្កើន នូវភាពល្បីល្បាញបានកាន់តែងខ្លាំង។ ភាពលេចធ្លោពី មួយឆ្នាំទៅមួយឆ្នាំ នេះហើយ បានធ្វើឲ្យតារា ចម្រៀង ប្រចាំផលិតកម្មសាន់ដេរូបនេះកាន់តែកាក់កប ជាមួយអាជីពជាអ្នកសិល្បៈ ហើយក៏ជា ឱកាសមួយដ៏ល្អ សម្រាប់ការកើបលុយ។

មានទស្សនៈខ្លះ បាននាំគ្នាលើកឡើងថា នាង យូរី គឺជាតារាចម្រៀង ដែលកំពុងតែវិវឌ្ឍន៍ខ្លួនឲ្យស្ថិតក្នុងលំតារាល្បី ឈ្មោះ ជួរមុខ របស់ផលិតកម្ម សាន់ដេ នាឆ្នាំ២០១៤នេះ ព្រមទាំងទទួលបាន ការគាំទ្រខ្លាំងក្លា ជាងគេពីសំណាក់ យុវវ័យប្រុស-ស្រី ក្នុងប្រទេស។ ជាងនេះទៅទៀតមួយរយៈពេលចុងក្រោយនេះត្រូវបានគេមើឃើញថា បទចម្រៀង និងក្បាច់រាំពើតពើនរែងចង្កេះ របស់កញ្ញា យូរី មួយចំនួន បានធ្វើឱ្យយុវវ័យជាច្រើន បានដាក់ការចាប់អារម្មណ៍ និង មានការគាំទ្រ យ៉ាងខ្លាំងក្លាទៀតផង។

ចំពោះវត្តមាន នៃការការបង្ហាញខ្លួន របស់តារាចម្រៀង យូរី តាមរយៈការច្រៀង ឲ្យផលិតកម្ម នៅក្នុងស្រុក ក៏ដូចជា ការប្រើក្បាច់រាំ ស្ទើរបាក់ឆាក ប្រគំតន្រ្តី នេះហើយ ទើបធ្វើឲ្យមហាជនជាទូទៅបានដាក់ការចាប់អារម្មណ៍ យ៉ាងខ្លាំង ទៅលើរូបនាង រហូតដល់ មានការគាំទ្រ មកដល់ពេលសព្វថ្ងៃនេះ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter