. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
មាស សុខសោភា ត្រេកអរ ស្ទើរហោះ
February 14, 2014 (12:31:59) [ 657 ]
 
 
តារាចម្រៀងល្បីឈ្មោះស្ថិតនៅលំដាប់ជួរមុខក្នុងផលិតកម្ម ថោន អ្នកនាង មាស សុខសោភាពេលបានឮ សំឡេងស្រែកគាំទ្រហោ កញ្ជ្រៀវលាន់ឮ យ៉ាងកងរំពង នៅក្នុងកម្មវិធីប្រគំតន្រី្ត តាមបណ្តាខេត្តមួយចំនួនរៀបចំ ដោយក្រុមហ៊ុនពាណិជ្ជកម្ម ផលិតផលនានាហើយនោះ នាងបានពោលពាក្យ ទាំងអារម្មណ៍សប្បាយថាទោះបីជា មានការនឿយហត់បន្តិចមែនតែនាង នៅខំប្រឹងសម្តែង ឲ្យអស់ពីកំលាំងកាយចិត្ត មិនរួញរាឡើយ។

នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៤នេះតារាចម្រៀងក្នុង បេះដូងមិត្តយុវវ័យ អ្នកនាង មាស សុខសោភាបាន និយាយប្រាប់ពត័មានដោយសម្តី រីករាយឲ្យដឹងថា ចាប់តាំងពីខែ១០( តុលា) ឆ្នាំ២០១៣រហូតមកដល់ឥឡូវនេះ ការងារសិល្បៈរបស់នាង គឺមានភាពមមាញឹកជាខ្លាំង រហូតរកពេលសម្រាកមិន ឃើញ។

និយាយលាយឡំនឹងសំណើច តារាចម្រៀង មាស សុខសោភា បានបន្តទៀតថា "ឥឡូវនេះខ្ញុំ កំពុងតែស្នាក់នៅ ខេត្តរតនៈគិរី ដើម្បីមកចម្រៀង-សម្តែង ជូនបងប្អូននៅទីនេះទសន្សនា កំសាន្តក្នុងកម្មវិធី ប្រគំតន្រ្តីរបស់ក្រុមហ៊ុន ភេសជ្ជៈមួយ។ នៅថ្ងៃទី១៣កម្ភៈ ត្រូវចេញទៅច្រៀងនៅខេត្ត សៀមរាប។ ចំណែកថ្ងៃទី១៤ កុម្ភៈ នឹងត្រឡប់ទៅ ភ្នំពេញ ដើម្បីច្រៀង នៅមជ្ឈមណ្ឌល កោះពេជ្រ ក្នុង កម្មវិធីប្រគំតន្រ្តី ក្រុមហ៊ុនស្មាត។

តារាចម្រៀង ចេះរក្សាបានកេរ្តិ៍ឈ្មោះ ល្បីកាន់តែខ្លាំងឡើងៗ មាស សុខសោភា បាននិយាយប្រាប់ថា គិតចាប់ពី ខែកុម្ភៈ នេះទៅដល់ខែមេសា នាងមានកម្មវិធីចេញច្រៀង តាមបណ្តាខេត្ត និងភ្នំពេញរកពេលទំនេរគ្មាននោះឡើយ ព្រោះមានខាងក្រុមហ៊ុន ជាច្រើន បានទាក់ទងហៅនាង ដើម្បីច្រៀងឲ្យ ក្នុងការប្រគាំតន្រ្តីរបស់គេ។

ទោះបីជាមានភាពមមាញឹកខ្លាំងក្តី តែអ្នកចម្រៀងរបស់ផលិតកម្មថោន មាស សុខសោភានៅតែសម្តែងការសប្បាយ ចិត្ត ចំពោះការចូលរួមគាំទ្រផ្តល់កំលាំងចិត្តមិនថានៅទីណានោះទេគឺតែងមានបងប្អូនយ៉ាងច្រើនកុះករបាននាំគ្នា ទៅទស្សនាកំសាន្តដោយការគាំទ្រ មកលើរូបនាងផ្ទាល់ក៏ដូចជាសិល្បករខ្មែរឯទៀត។

សោភា បានបញ្ជាក់ដោយក្តីរំភើបថា "ខ្ញុំមានការសប្បាយចិត្តខ្លាំងណាស់បង ដែលបានឃើញបងប្អូននៅតាមបណ្តា ខេត្ត ពួកគាត់គាំទ្រមកលើខ្លួនខ្ញុំ។ ម្យ៉ាងទៀត ខ្ញុំក៏រំភើបផងដែរ នៅពេលដែលពួកគាត់នាំគា្នស្រែក ទះដៃគាំទ្រដល់ខ្ញុំ មិនថាក្មេងចាស់នោះទេ….(សើច) ! ពេលខ្លះខ្ញុំរំភើបរហូត ដល់និយាយ មិន ចង់ចេញហើយហូរទឹកភ្នែកដោយមិន ដឹងខ្លួនក៏មានដែរ.."។

តារាច្រៀង មាស សុខសោភា បានបន្ថែមថា "ត្បិតតែមានការហត់ហឿយបន្តិច ប៉ុន្តែខ្ញុំអត់មានការធុញទ្រាន់នោះ ឡើយ…ខ្ញុំសប្បាយចិត្តទៅវិញ ដែលមានការគាំទ្រ ពីមហាជនច្រើនយ៉ាងនេះ។ ខ្ញុំអរគុណដល់បងប្អូន ទូទាំងប្រទេស ដែលតែគាំទ្រដល់ខ្ញុំ..ហើយសូមនិយាយ យ៉ាងខ្លីប្រាប់ដល់ពួកគាត់ថា ខ្ញុំនឹងប្រឹងច្រៀង ឲ្យអស់ពីកំលាំងកាយចិត្ត ដើម្បីបម្រើអារម្មណ៍ ទស្សនិកជនជានិច្ច.."៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter