. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤

.
រឿងក្តី​ គ្រោះថ្នាក់ ​ចរាចរណ៍ៈ​ សាលាឧទ្ធរណ៍ ​សម្រេច​ឲ្យ​ ក្រុម​លោក ខេមរៈ ​សិរីមន្ត ឈ្នះក្តី
February 13, 2014 (09:36:21) [ 617 ]
 
 
​ភាគី​ជនរងគ្រោះ​ ក្នុង​រថយន្ត​របស់​តារាចម្រៀង ​ល្បីឈ្មោះ​លោក ខេមរៈ សិរីមន្ត បាន​បន្ត​ឈ្នះក្តី​ដូច​ការរំពឹងទុក បន្ទាប់ពី​សាលក្រម​ សាលាឧទ្ធរណ៍ ​បានប្រកាស​សាលក្រម​ កាលពី​ព្រឹក​ថ្ងៃទី​១២ ​ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ដោយ​តម្កល់​ដីកា​សម្រេច​របស់​តុលាការ ខេត្ត​ព្រះ​សី​ហុន​ ទុកជាបានការ​។ ​ជាមួយគ្នា​នោះ​ សាលក្រម​របស់​សាលាឧទ្ធរណ៍ ​ក៏បាន​ទុក​សិទ្ធិ​អោយ​ភាគី​ ខាង​ក្រុមហ៊ុន​ SK​ រយៈពេល​មួយខែ​ គិត​ចាប់​ពីថ្ងៃ​ប្រកាស​សាលក្រម​នេះ ​ដើម្បីអោយ​បន្ត​ប្តឹងទៅ​តុលាការ​កំពូល​ផងដែរ ។​

​តំណាង​មេធាវី​ជនរងគ្រោះ ​បាន​អះអាងថា​ សាលក្រម​របស់​សាលាឧទ្ធរណ៍​ ដែល​បានប្រកាស​សម្រេច​នាពេលនេះ ​គឺ​មានន័យថា សាលាឧទ្ធរណ៍ ​មានការ​យល់ឃើញ​ដូចគ្នា ​ទៅនឹង​អ្វីដែល​តុលាការ ខេត្ត​ព្រះសីហនុ​ បាន​កាត់ក្តី​សម្រេច​នាពេល​កន្លងមក ។

​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ រាជធានី​ភ្នំពេញ ​អោយ​ភាគី​ជនរងគ្រោះ​ ជា​អ្នក​ឈ្នះក្តី​នាពេលនេះ​ គឺជា​សេចក្តីសម្រេច​មួយ​ ឆ្លើយតប​តាម​ការចង់បាន ​ពី​ភាគី​ជនរងគ្រោះ ខណៈពេលដែល​រឿងក្តី​មួយ​នេះ ​បានអូសបន្លាយ​អស់​រយៈពេល​ ជិត​មួយឆ្នាំ​មកហើយ ដោយ​រហូតមក​ដល់ពេលនេះ​ គ្រប់ភាគី​ជនរងគ្រោះ​ទាំងអស់ ​នៅ​មិនទាន់​ទទួលបាន​ នូវ​សំណង​ណាមួយ​ ពី​ភាគី​ពាក់ព័ន្ធ​ សូម្បី​មួយ​កាក់​មួយ​សេន​។​

​គួរ​បញ្ជាក់ថា ការប្រកាស​សាលក្រម ​របស់​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ធ្វើឡើង​ដោយមាន​ការចូលរួម​ ពី​តំណាង​ភាគី​ជនរងគ្រោះ​លោក ខេមរៈ ភា​រុណ រួមជាមួយ​មេធាវី​របស់លោក ដោយ​មិនមាន​វត្តមាន​ របស់​តារា​កំប្លែង​នាយ កុយ និង​លោកយាយ ណា​ង ចូលរួម​ឡើយ ។ ក្នុងនោះ​ក៏​មិនមាន​វត្តមាន​ តំណាង​ក្រុមហ៊ុន SK ចូលរួម​ផងដែរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter