. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
ពេជ្រ សូលីកា ប្រកាសចូល ច្រៀង​នៅសាន់ដេ តែខាងផលិតកម្ម​ ច្រានចោល
February 11, 2014 (13:49:19) [ 2657 ]
 
 
បន្ទាប់ពីអតីតតារាចម្រៀងក្នុងផលិតកម្ម M កញ្ញា ពេជ្រ សូលីកា បានបង្ហាញភ្លើងសញ្ញាណពណ៌ខៀវ ត្រៀមវិលចូលសិល្បៈវិញ ដោយនាងត្រៀមចូលផលិតកម្មថ្មីនោះបានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនរង់ចាំអ៊ុតមើល គ្រប់ៗគ្នាថា នាងនិងចូលទៅជ្រកនៅផលិតកម្មណាមួយ ហើយក្រោយពីចាប់ផ្តើមអាជីពនេះជាថ្មីនាងអាចដណ្តើម ទីផ្សារមាន ប្រជាប្រិយភាពដូចផលិតកម្មចាស់ ឫយ៉ាងណា ។

ជុំវិញចម្ងល់របស់មហាជន និងអ្នកគាំទ្រនេះ កាលពីពេលថ្មីៗកន្លងទៅនេះតារាចម្រៀងស្រី វ័យក្មេងកញ្ញាពេជ្រ សូលីកាបានចេញមុខប្រកាសជាសាធារណៈក្តែងៗនៅលើ Facebook ថា នាងនឹងវិលមកចាប់ផ្តើមអាជីពសិល្បៈ ជាថ្មី ដោយនាងត្រៀមខ្លួនចូលទៅច្រៀងនៅក្រោមដំបូលផលិតកម្មសាន់ដេដែលជាផលិតកម្មដែលគូទំនាស់របស់ នាងគឺ កញ្ញា អេនជី កំពុងតែ ជ្រក និងសាងភាពល្បីហើយកាលចូលមកច្រៀងនៅក្នុងផលិតកម្មរួមគ្នាជាថ្មីនេះ បានធ្វើឲ្យទស្សនិកជន អ្នកតាមដានសិល្បៈមួយចំនួនគិតថា កញ្ញា សូលីកា ចង់ចូលច្រៀង ក្នុងផលិតកម្មនោះ មិនមែនដើម្បីសាងប្រជាប្រិយភាពទេ ផ្ទុយទៅវិញនាងចង់ទៅបញ្ចេញរិទ្ធិកាច់កុងជាមួយអតីតគូទំនាស់តែប៉ុណ្ណោះ។

តាមរយៈអ្វីដែលអតីតតារាស្រីធ្លាប់មានប្រជាប្រិយភាព កញ្ញា ពេជ្រ សូលីកាបង្ហើបពីដំណឹងថ្មីនេះបានធ្វើឲ្យយុវ វ័យ ដែលគាំទ្រនាងជាច្រើនមានការសាទរ និងទន្ទឹងរង់ចាំអ៊ុតមើលថាបទចម្រៀងដែលតារារូបនេះចេញលក់នៅ លើទី ផ្សារដំបូងគេ មានភាពទាក់ទាញ និងជួយ ជ្រោងភាពល្បីល្បាញ ឲ្យនាងបានដល់កម្រិតណា ។

ទាក់ទងនិងការលើកឡើងបែបនេះ ត្រូវបានអ្នកគ្រប់គ្រង នៅផលិតកម្មសាន់ដេលោក ឡាយ សុខចំរើន បានប្រាប់ Looking TODAYឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៤ថា ចំពោះរឿងថា កញ្ញា ពេជ្រ សូលីកា ក្លាយជា តារាចម្រៀងក្នុងផលិតកម្មលោកនោះ គឺមិន មែន ជាការពិតទេ គ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ “ចំពោះព័ត៌ មាននេះខ្ញុំអត់ដឹងទេ ហើយខាងផលិតកម្មក៏មិនមានទំនាក់ទំនងជាមួយសូលីការឿងចូលច្រៀងដែរ ” ។

ជាមួយគ្នានោះអ្នកនិពន្ធល្បីឈ្មោះ ក្នុងផលិតកម្មនេះ លោក ខេមរៈ ភារុណ ក៏បានប្រាប់ ពីដំណឹងស្រដៀងគ្នានេះ ថា “ ខ្ញុំអត់ដឹងចំពោះរឿងនេះទេ ព្រោះថា ពេល នេះខ្ញុំ នៅខេត្តកំពង់ចាម ហើយបើសិនជាមានតារាចម្រៀងចំ ណូលថ្មីខ្ញុំប្រាកដជាដឹង ឫក៏ខាង ផលិតកម្ម និងមានត្រៀមបទថ្មី សម្រាប់សមាជិកថ្មី ហើយតែនេះអត់ផងហ្នឹង ” ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 6 នាក់
  Flag Counter
Flag Counter