. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
ស្រ្តីម្នាក់​នៅបារាំង​ព្រមាន​ អ្នក​បន្លំ​ Profile Facebook របស់​ ខេមរៈ សេរីមន្ត ទាក់ទង​នាង
February 09, 2014 (10:39:56) [ 2260 ]
 
 
ថ្មីៗនេះ មាននគណនី ហ្វេសប៊ុកមួយ បានបន្លំប្រើឈ្មោះ របស់តារា ចម្រៀងល្បី ក្នុងប្រទេសកម្ពុជា ខេមរៈ សេរីមន្ត និងបានធ្វើទាក់ទងស្រ្តីម្នាក់ ជាអាណិកជនខ្មែរ កំពុងរស់នៅក្នុង ប្រទេសបានរាំង ដោយប្រើពាក្យសម្ដី មិនសមរម្យមួយចំនួន ធ្វើឲ្យស្រ្តីម្នាក់នោះ សម្ដែងការមិនពេញចិត្ត ហើយបានធ្វើការ ស្រាវជ្រាវ រហូតអាចសន្និដ្ឋាន បានយ៉ាងច្បាស់ថា មនុស្យដែលបើកគណនី យកឈ្មោះ ខេមរៈ សេរីមន្ត ទៅប្រើ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន និងបង្កឲ្យមាន ការយល់ច្រឡំនោះ ជាមនុស្សធ្លាប់ស្គាល់គ្នា ធ្លាប់មានបញ្ហាជាមួយគ្នា។

ស្ត្រីម្នាក់នៅក្នុង ប្រទេសបារាំង បានរៀបរាប់តាមរយៈ សារអេឡិចត្រូនិច ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា នាង គឺជាមនស្សម្នាក់ចូលចិត្តលេង ហ្វេសប៊ុក ជាមួយមិត្ត ជាពិសេសអ្នករស់ ក្នុងប្រទេសកម្ពុជា ទោះបីជានាង បានទៅរស់នៅ ក្នុងប្រទេសបារាំង ជាច្រើនឆ្នាំហើយក្ដី ។ និយាយពីមិត្តភក្ដិ នៅក្នុងស្រុកខ្មែរ មានច្រើនសន្ធឹកសន្ធាប់ ណាស់ដែរ ហើយសុទ្ធតែ ជាមនុស្សល្អ ចេះជួយគ្នាទៅវិញទៅមក។ ប៉ុន្តែថ្មីៗនេះ នាងបានឃើញ ហ្វេសប៊ុកមួយ មានឈ្មោះ Dra new បាន Post រូបតារាចម្រៀងល្បី របស់ផលិតកម្មសាន់ដេ លោក ខេមរៈ សេរីមន្ត ហើយបាន សរសេរឆ្លើយឆ្លង (chat) សុំរូបនាងមើលខ្លួន និងសុំមើលប្រដាប់ប្រដាផ្សេងៗ ដែលជារបស់ កេរ្តិ៍ខ្មាសស្រ្តី ធ្វើឲ្យនាងហួសចិត្ត រកនិយាយ អ្វីមិនត្រូវ។

ស្រ្តីរូបនោះ បានបន្តឲ្យដឹងទៀតថា តាមការពិតនាង មិនបានស្គាល់ឈ្មោះ Dra new នោះទេ តែនាងបានស្គាល់ លោក ខេមរៈ សេរីមន្ត ជាតារាចម្រៀងល្បីឈ្មោះ ក្នុងប្រទេសកម្ពុជា ក៏មិនដែលគិតថា ជាគណនីក្លែងក្លាយដែរ និងព្រមទទួលយកធ្វើជាមិត្ត។ ប៉ុន្តែពេលនោះ នាងក៏ព្យាយាមសួរថា រូបក្នុង Profile នេះ ជាម្ចាស់ គណនីពិតមែន ឬមិនមែន តែគេមិនបានប្រាប់នោះទេ និងថែមទាំងបានជេរនាងថា ជាជនជាតិវៀតណាមទៀតផង។

ស្រ្តីអាណិកជនបារាំង ដែលអះអាងថា ខ្លួនរងនូវភាពអាម៉ាស់ នឹងការជេរប្រមាថពី Profile ហ្វេសប៊ុក មានរូបតារាចម្រៀងល្បី ខេមរៈ សេរីមន្ដ បានបញ្ជាក់ថា មិនមែនត្រឹមតែចោទនាងថា ជនជាតិវៀតណាមទេ គេថែមទាំងប្រើពាក្យលែបខាយ បែបអាសអាភាស មកលើនាង ដូចជា សុំមើលខ្លួន សុំមើលសុដន់ និងពេលខ្លះហ៊ានដល់ថ្នាក់ សុំនាងគេង ជាមួយទៀតផង។ ប៉ុន្តែ នាងគិតថា Profile នេះ មិនមែនជា Profile ពិត របស់តារាចម្រៀង ខេមរៈ សេរីមន្ត ទេ ព្រោះគាត់ (សេរីមន្ត) ជាតារាចម្រៀងល្បីឈ្មោះ មានការគាំទ្រពីសំណាក់ មហាជនគ្រប់ទិសទី ជាតារាចម្រៀងពោរពេញ ដោយទេពកោសល្យពិត គាត់មិនមានពេល និងមិនអាចប្រព្រឹត្តិ ទង្វើខ្វះសីលធម៌ ដាក់ស្រីៗ បែបនេះឡើយ។

ទោះបីជាយ៉ាងណា ចាប់តាំងពីមាន ការស្រាវជ្រាវ និងស៊ើបសួរខ្លះ បានធ្វើឲ្យស្រ្តីនៅក្នុង ប្រទេសបារាំងរូបនោះ ហាក់បានដឹង និងស្គាល់បន្តិចម្ដងៗ លើម្ចាស់គណនី ដែលយករូបតារាចម្រៀង ខេមរៈ សេរីមន្ត លែបខាយដាក់នាង ។ម្យ៉ាងទៀត តាមរយៈពាក្យសម្ដី ដែលបាន Chat ឆ្លើយឆ្លងគ្នា អាចនាំឲ្យនាង ចាប់អារម្មណ៍ ហើយនឹកឃើញដល់មនុស្សម្នាក់ ដែលធ្លាប់មានបញ្ហាជាមួយនាង កាលពីពេលកន្លងទៅ។ បន្ទាប់ពីនាងបានដឹងពី តម្រុយខ្លះៗ រួចមក អ្នកបន្លំ Profile Facebook របស់តារាចម្រៀង ខេមរៈ សេរីមន្ត ហាក់ដឹងខ្លួនជាមុន ហើយកំពុងតែភ័យខ្លួន និងលែងហ៊ាន បញ្ចេញសម្ដីថ្លោស និងអសីលធម៌ សរសេរផ្ញើ ទៅរូបនាងទៀតឡើយ ។

ស្រ្តីជាអណិកជនវ័យក្មេង រស់នៅក្នុង ប្រទេសបារាំង បានបញ្ជាក់ទៀតថា ពេលរូបនាងបានដឹង និងសង្ស័យថា នរណាជាអ្នក ធ្វើរឿងនេះរួចហើយ នាងក៏មិនបាន ប្ដឹងប្ដល់ ឬចាប់ទោស អូសដំណើរអ្វីដែរ គ្រាន់តែនាងព្រមាន ដល់ជននោះ ដោយប្រយោលថា មុននឹងធ្វើអ្វីមួយ ត្រូវចេះគិតពិចារណា ឲ្យបានច្បាស់ នេះជាលើកទីមួយ ប៉ុន្តែបើថ្ងៃក្រោយ មានជាលើកទីពីរ នាងពិតជាមិនអត់ឱនឲ្យឡើយ ព្រោះខ្លួនជាមនុស្សស្រី ថ្វីត្បិតតែរស់នៅ ឆ្ងាយពិតមែន តែក៏ចេះមានអារម្មណ៍ ឈឺចាប់ដូចមនុស្សដទៃ និងដូចអ្នកកំពុងរស់នៅ ក្នុងប្រទេសកម្ពុជាដែរ ៕

(ប្រភព៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 23 នាក់
  Flag Counter
Flag Counter