. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
តារា​ឌួង ហ្សូ​រី​ដា ចាញ់ក្តី​នៅ​តុលាការ និង​ត្រូវ​រង​ពិន័យ​ជា​ប្រាក់​៧​លាន​រៀល​
February 07, 2014 (03:22:32) [ 606 ]
 
 
ទីបំផុត​សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម​សម្រេច​ឲ្យ​ពិធី​ការិនី​និង​ជា​រា​តា​សម្តែង​នាង ឌួង ហ្សូ​រី​ដា ចាញ់ក្តី​ហើយ​ក្នុង​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ ដោយ​ក្នុងនោះ​នាង ត្រូវបាន​តុលាការ​បានសម្រេច​ពិន័យ​ជា​ប្រាក់​២​លាន​រៀល និង​តម្រូវអោយ​សង​ជម្ងឺ​ចិត្ត​ដល់​ដើមបណ្តឹង​ចំនួន​៥​លាន​រៀល​។​

​ការប្រកាស​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើឡើង កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ បន្ទាប់ពី​រឿងក្តី​រវាង​នាង ឌួង ហ្សូ​រី​ដា ជាមួយ​ដើមបណ្តឹង​អ្នកស្រី តាន់​ធារ៉ា​ម្ចាស់​ហាង​ខ្មែរ​ឌី​ហ្សា​ញ​បានអូសបន្លាយ​អស់​រយៈពេល​ជិត​២​ឆ្នាំ​។​ការប្រកាស​សាល ក្រម​កំបាំងមុខ​នេះ​បាន​ធ្វើឡើង​ក្រោម​វត្ត​មារ​របស់លោក​ចៅក្រម​សិ​ន​វិសាល​និង​មានការ​ចូលរួម​ពី​ភាគី​ដើមបណ្តឹង​និង​មេធាវី​ការពា​ក្តី​របស់​នាង ឌួង ហ្សូ​រី​ដា ខណៈ​អវត្តមាន​នាង ឌួង ហ្សូ​រី​ដា​។​

​បើ​យោងតាម​ប្រភព​ពត៌មាន​បានអោយដឹងថា ក្រោយ​ការប្រកាស​សាលក្រម​លោក​មេធាវី​ការពារ​ក្តី​អោយ​នាង ឌួង ហ្សូ​រី​ដា បាន​សម្តែង​នូវ​ការមិន​សុខចិត្ត​ទៅតាម​ការសម្រេច​នេះឡើយ​ហើយ​បានចាត់ទុក​ការកាត់ក្តី​របស់​តុលាការ​មិនមាន​ភាពយុត្តិធម៌​ត្រឹមត្រូវ​។​ទន្ទឹម​នោះ​លោក​មេធាវី​ក៏​កំពុងតែធ្វើការ​ពិចារណា​ជាមួយ​កូនក្តី​របស់ខ្លួន​គឺ​នាង​ឌួង ​ហ្សូ​រី​ដា​ ដើម្បី​ដាក់ពាក្យ​បណ្តឹង​ជំទាស់​ទៅនឹង​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ប្រធាន​ក្រុម​តារា​បង្ហាញ​ម៉ូត Cambodia Super Model នាង ឌួង ហ្សូ​រី​ដា ត្រូវបាន​ម្ចាស់​ហាង​ខ្មែរ​ឌី​ហ្សា​ញ​អ្នកស្រី តាន់ ធារ៉ា ប្តឹង​ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​នៅតាម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook​។ ដោយ​ក្នុងនោះ​នាង ឌួង ហ្សូ​រី​ដា បាន​ចោទប្រកាន់​អ្នកស្រី តាន់​ធារ៉ា​ថា​បាន​អូសទាញ​បុគ្គលិក​នៅក្នុង​ហាង​របស់ខ្លួន​។​ប៉ុន្តែ​ដោយ​ម្ចាស់​ហាង​ខ្មែរ​ឌី​ហ្សា​ញ​បាន​អះអាងថា ខ្លួន​មិនបាន​អូសទាញ​បុគ្គលិក​ពី​ហាង​របស់ ឌួង ហ្សូ​រី​ដា នោះទេ​គឺ​អតីត​មេកា​ក្នុង​ហាង​របស់​នាង ឌួង ហ្សូ​រី​ដា បានមក​បបួល​ម្តាយ​របស់ខ្លួន​ចូល​ហ៊ុន​គ្នា​ដើម្បី​បើកហាង​កាត់ដេរ ខ្មែរ​ឌី​ហ្សា​ញ ប៉ុណ្ណោះ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter