. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
ហ្វីហ្វី បណ្ដើរប្រុសខ្មែរ កាត់ចិន វ័យជាង៤០ឆ្នាំ ចូលណាហ្គាវើល..! តែនាងថា អត់មានអីអីទេ..!
February 06, 2014 (07:54:02) [ 821 ]
 
 
តារាសម្តែងដើមទ្រូងធំ ទ្រលុកទ្រលន់ គួរឲ្យក្នក់ក្នាញ់ នាង ហ្វីហ្វី ត្រូវបានបណ្តាញសារព័ត័មានក្នុងស្រុក ចុះផ្សាយហូរហែ ពីរឿងរ៉ាវរបស់នាង ទាំងក្នុងនិងក្រៅសិល្បៈ។ ក្នុងនោះបណ្តាញសារព័ត៌មាន បានចាប់យកជីវិតឯកជន លើកមកនិយាយពាក់ព័ន្ធ ទៅនឹងរឿងរ៉ាវស្នេហារបស់នាង ព្រោះកន្លងមក តារាសម្តែងសិចស៊ីរូបនេះ ធ្លាប់បាន រងនូវព័ត៌មានថា នាងមានទំនាក់ទំនងស្នេហា ជាមួយមេប៉េអឹមម្នាក់ នៅខេត្តបាត់ដំបង។

ចំពោះព័ត៌មាននេះស្រីស្រស់សម្បូរមន្តស្នេហ៍ ហ្វីហ្វី បានច្រានចោលដោយនាងប្រាប់ថាបុរសមេប៉េអឹមនៅខេត្ត បាត់ដំបង ម្នាក់នោះ គឺជាអ្នកស្គាល់គ្នាប៉ុណ្ណោះ ហើយមានកម្មវិធីអ្វីគាត់តែងតែហៅនាងទៅច្រៀងតែរឿងថានាង មានទំនាក់ទំនងស្នេហានោះ គឺមិនមែនទេ។ បន្ទាប់ពីរឿងមួយ បានផាយផាត់រសាត់បន្តិចតារាសម្តែងសាច់ស ដើមទ្រូង មូលក្បំ ហ្វីហ្វី ត្រូវបានប្រភពច្បាស់ការមួយបង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថាកាលពី ព្រឹកថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅថ្មីៗនេះគេបានឃើញ កញ្ញា ហ្វីហ្វី ដឹកដៃកៀកកើយជាមួយបុរសខ្មែរកាត់ជាតិចិន វ័យជាង៤០ឆ្នាំម្នាក់ ដើរចូលសណ្ឋាគារណាហ្គាលវើល។

ប្រភពច្បាស់ការខាងលើ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ហ្វីហ្វី ដឹកដៃបណ្តើរគ្នាជាមួយបុរសជនជាតិចិនយ៉ាងស្អិតល្មួត ដូចជាប្តីប្រពន្ធថ្មីថ្មោងអ៊ីចឹង។ តែយ៉ាងណា គេក៏បានឃើញនារីម្នាក់ ទំនងជាមិត្តភក្តិ របស់ស្រីស្រស់ ហ្វីហ្វីរួមដំណើរ ជាមួយគ្នាផងដែរ។ ប្រភពបានបន្តថាគេមិនដឹងថា កញ្ញា ហ្វីហ្វី ទៅណាផ្សេងទៀតនោះទេ ព្រោះពេលនោះ គេបាន ឃើញត្រឹមតែនាងបណ្តើរបុរសខ្មែរកាត់ចិនរូបនោះទៅកន្លែងលេង Game រួចក៏បាត់ស្រមោលឈឹងតែម្ដង។

ពាក់ព័ន្ធនឹងការបង្ហើបប្រាប់របស់ប្រភពខាងលើនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះស្រីស្រស់សម្បូរមន្តស្នេហ៍ ហ្វីហ្វី បានទទួលស្គាល់ថានាងពិតជាបានចូលសណ្ឋាគារណាហ្គាវើលពិតមែន។ តែនាងមិនមែនចូលជាមួយបុរសដែលគេ ឃើញម្នាក់នោះទេពោលក៏ធ្វើអ្វីផ្តេសផ្តាសនោះដែរ។

ហ្វីហ្វី បានបន្តប្រាប់ថា “ខ្ញុំទទួលស្គាល់បងរឿងហ្នឹង...! ខ្ញុំពិតបានចូលណាហ្គាវើល មែន។ តែខ្ញុំទៅ គឺខ្ញុំគ្រាន់តែ ទៅធ្វើខួបកំណើតនៅក្លឹប Darling Darling ជាមួយមិត្តភក្តិ និងអ្នកស្គាល់គ្នាតែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទេ ” ។ ទោះយ៉ាងណាកញ្ញា ហ្វីហ្វី ក៏បានឲ្យដឹងថា បុរសម្នាក់បណ្តើរគ្នាជាមួយនាង នាពេលនោះ គឺគាត់បានតាមស្រឡាញ់ នាងជាយូរមកហើយ។ មិនតែប៉ុណ្ណោះបុរសកាត់ចិនរូបនោះ ថែមទាំងសុំនាងរៀបការ ជាមួយទៀតផង៕

(ប្រភពពី៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter