. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
ចូ​វ យុន​ហ្វាត នឹង​បរិច្ចាគ​ទ្រព្យ​១​ពាន់​លាន​ដល់​អង្គការ​សប្បុរសធម៌
February 04, 2014 (02:02:54) [ 642 ]
 
 
ល្បី​ខាង​ចាយវាយ​សន្សំសំចៃ តារាភាពយន្ត​ហុងកុង លោ​កចូវ យុន​ហ្វាត មាន​ផែនការ​ឈាន​មួយ​ជំហាន​ទៀត​ឆ្ពោះ​ទៅកាន់​ភាព​ឥត​​ខ្ចោះ ដោយ​លោក​បាន​ប្រកាសថា​លោក​នឹង​បរិច្ចាគ​ប្រាក់​ ១.០០០​លាន​ដុល្លារ​ហុងកុង​ ដល់​អង្គការ​សប្បុរសធម៌ ​បន្ទាប់ពី​លោក​ស្លាប់​។​

​ទោះជា​តួកុន​អន្តរជាតិ ក៏​ចូ​វ យុន​ហ្វាត ដែល​សម្តែង​ជា​តួ អា​ចែ ក្នុង​ខ្សែភាពយន្ត​មួយ មើលឃើញ​ខ្លួនឯង​ជា​មនុស្ស​ធម្មតា​ម្នាក់​។​

ចេះ​ដាក់​ខ្លួន​និង​ចិត្ត​សប្បុរស លោក​បាន​ឈ្នះ​នឹង​តណ្ហា​សម្ភារ​និយម និង​រក​ឃើញ​ភាព​រីករាយ​ក្នុង​បទ​ពិសោធន៍​សាមញ្ញ​មួយ​។​នៅ​​ពេល​មិត្ត​រួម​អាជីព​របស់​លោក​ជាច្រើន​ចំណាយលុយ​លើ​រថយន្ត​និង​សម្លៀក​បំពាក់​ល្បីៗ ចូ​វ យុន​ហ្វាត រីករាយ​នឹង​ជិះ​ក្នុង​រថយន្ត​​ក្រុង​ដែល​មាន​មនុស្ស​ជិះ​ណែន និង​ស្លៀកពាក់​សម្លៀលបំពាក់​ដែល​ទិញតាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​។​

​អត្ថបទ​ក្នុង​សារព័ត៌មាន​Jayne Stars​បាន​រាយការណ៍​ថា ចូវក៏​មិន​ចាប់អារម្ម​ណ៍​នឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ថ្មី ហើយ​នៅតែ​ស្មោះស្ម័គ្រ​​នឹង​ទូរស័ព្ទ​ចាស់​របស់​លោក តែ​ទោះជា​យ៉ាងណា​លោក​ជំនាញ​ខាង​ថតរូប​តាម​ទូរស័ព្ទ​នៅ​ពេល​មនុស្ស​ដែល​ស្គាល់​លោក​តែង​សុំ​​ថត​ជាមួយ​។​

​មិន​ថា​លោក​កំពុង​ហៅ​រថយន្ត​តាក់ស៊ី​ជិះ ឬ​ទិញ​ទំនិញ​នៅ​ហាង​លក់​គ្រឿងទេស​នៅ​ផ្សារ ចូ​វ យុន​ហ្វាត តែងតែ​ញញឹម​និង​ថត​​ជាមួយ​អ្នកគាំទ្រ​។​

​គ្មាន​កូន​តែ​អាយុ​កាន់តែច្រើន លោ​កចូវ មាន​ផែនការ​ផ្តល់​អ្វីៗ​ទាំងអស់​ជា​របស់​លោក​ដល់​អង្គកា​រ​សប្បុរសធម៌ នៅ​ពេលវេលា​​ចូលមក​ដល់​ដើម្បី​ជា​វិធី​អរគុណ​ដល់​សង្គម​។​

​លោក​បាន​និយាយថា​"​ខ្ញុំ​មាន​អារម្មណ៍​ថា លុយ​មិន​ជា​របស់​ខ្ញុំ​ទេ​។​ខ្ញុំ​គ្រាន់តែ​មាន​ភារកិច្ច​រក្សា​ទុក​វា​ជា​បណ្តោះអាសន្ន​។​ខ្ញុំ​នឹង​ប្រាកដ​​ជា​ផ្តល់​វា​ទៅ​អង្គការ​សប្បុរសធម៌​នានា​ដែល​ត្រូវការ​វា​បំផុត​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter