. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
គង់ វង្សយ៉ាទី បាន​អាំងប៉ាវ ជាង១ពាន់ដុល្លារ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំចិន
February 04, 2014 (01:50:09) [ 745 ]
 
 
ជាធម្មតាគេសង្កេតឃើញថា ឲ្យតែដល់ឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ម្តងៗ បងប្អូនខ្មែរ កាត់ចិនមានភាពសប្បាយរីករាយ ក្នុងការធ្វើដំណើរកម្សាន្តរៀបចំ កម្មវិធីជួបជុំ ក្រុមគ្រួសារ និងមានការផ្តល់ អាំងប៉ាវដល់សមាជិក ក្រុមគ្រួសារ ដើម្បីយកហ៊ុងស៊ុយលាភ សំណាង គ្រប់ៗគ្នាសម្រាប់ឱកាស ផ្លាស់ឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មី ។ នៅក្នុងនោះពិធីការិនីស្រីស្អាត កញ្ញា គង់ វង្សយ៉ាទី ក៏បានអួតឲ្យដឹងជា សាធារណៈផងដែរថា នាងទទួលបានអាំងប៉ាវជាង១ ពាន់ដុល្លារ នៅក្នុងឱកាសបុណ្យ ចូលឆ្នាំចិនឆ្នាំនេះ ។

ថ្លែងនៅក្នុងកម្មវិធី “រាត្រីកម្សាន្ត” កាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងទៅនេះ តារាស្រីរាងតូចច្រឡឹង រូបស្រស់កញ្ញា គង់ វង្សយ៉ាទី ត្រូវបានដៃគូ លោក សាយ រតនៈ ទម្លាយឲ្យដឹង ជាសាធារណៈ នៅលើកញ្ចក់ទូរទស្សន៍ ថានៅក្នុងឱកាស បុណ្យចូលឆ្នាំចិនឆ្នាំនេះ យ៉ាទី យីអ៊ុនឡើង ព្រោះថា គ្រាន់តែនៅបុណ្យចូលឆ្នាំចិននេះ នាងបានទទួលអាំងប៉ាវ ជាង១ពាន់ដុល្លារពី មនុស្សសំខាន់ របស់នាង ទៅហើយចុះនៅថ្ងៃបន្ទាប់ទៀត ។

បើទោះបីជាមានការលើកឡើង ពីដៃគូពិធីកររូបនោះ យ៉ាងណាក៏ដោយ កញ្ញា យ៉ាទី ក៏មិនបាន ប្រតិកម្ម ឫក៏ធ្វើការឆ្លើយឆ្លង បញ្ជាក់ថាអាំងប៉ាវ ដែលនាងទទួលបានឆ្នាំនេះ បានមកពីណាដែរ គឺនាងបានត្រឹមតែ បញ្ចេញស្នាមញញឹម ទទួលយកតែប៉ុណ្ណោះ ។

ស្របពេលដែលលេចឮព័ត៌មានថា ពិធីការិនីរាងតូចច្រឡឹង កញ្ញា គង់ វង្សយ៉ាទី កំពុងតែឡើង កូដខ្លាំងបានក្តាប់ កម្មវិធីមួយចំនួន នៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន នោះក៏ត្រូវបានប្រភព មួយចំនួនបាននិយាយតៗ គ្នាថានាងមាន បុរសសម្បូរទ្រព្យ និងមានងារជាឧកញ៉ាធ្វើជា ខ្នងបង្អែក ចាំជួយជ្រោងភាពល្បី និងទំនុកបម្រុង ទៅលើជីវភាព រស់នៅក្រៅសិល្បៈថែមទៀត ។ កាលពីពេលថ្មីៗ កន្លងទៅនេះ នាងក៏បានទម្លាយថា បានទទួលអាំងប៉ាវធំ សម្រាប់ឆ្នាំនេះ ទៀត ដែលធ្វើឲ្យទស្សនិកជន គិតថាអាំងប៉ាវនោះ ទំនងជាបុរសមាន អំណាចនិងទ្រព្យរូបនោះ ជាអ្នកឲ្យនាងហើយមើលទៅ ។

Looking TODAY ក៏មិនទាន់អាចទាក់ទងទៅ កញ្ញា គង់ វង្សយ៉ាទី ដើម្បីឲ្យនាងបកស្រាយ បានដែរ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ៕

(ប្រភព៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter