. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
កុល ដាវី មិន​ខ្វល់​ពី​ការ​ប្រជែង ភាព​ស៊ិ​ច​ស៊ី របស់ សេង សូ​ណា
February 02, 2014 (07:08:42) [ 740 ]
 
 
តារា​សម្តែង ចូលចិត្ត​សម្ញែង ភាព​ស៊ិ​ច​ស៊ី នាង កុល ដាវី បាន​អះអាងថា នាង​គ្មាន​ចំណាប់អារម្មណ៍ ឬ​សម្តែង​ការព្រួយបារម្ភ ពី​ការ​ប្រជែង​ភាព​ស៊ិ​ច​ស៊ី របស់​នាង សេង សូ​ណា សូម្បីតែ​បន្តិច​។ ការឆ្លើយតប​របស់​នា​ង កុល ដាវី បានធ្វើ​ឡើង បន្ទាប់ពី​មានការ​លើកឡើងថា តារា​សម្តែង​ស្រី បាត់​មុខ​ពី​សិល្បៈ​មួយរយៈ​ធំ នាង សេង សូ​ណា កំពុងតែ​ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន តាមរយៈ​ការបញ្ចេញ ស្ទា​យ​ស៊ិ​ច​ស៊ី ដល់​កម្រិត​របស់ខ្លួន ។ ក្នុងនោះ នាង​ក៏​ប្រហែលជា​អាច​ចូលមក​ជំនួស​តំណែង ជាតា​រា​ស៊ិ​ច​ស៊ី ប្រចាំ​ដើមឆ្នាំ​២០១៤ ពី​នាង កុល ដាវី ផងដែរ ។​

​តាមរយៈ​គេហទំព័រ CEN នាង កុល ដាវី បាន​លើកឡើងថា នាង​គ្មាន​សិទ្ធិ​អ្វី ទៅធ្វើ​ការរិះគន់ ទៅ លើ​សកម្មភាព​ស៊ិ​ច​ស៊ី របស់​នាង សេង សូ​ណា ឡើយ ព្រោះ​នោះ​ជា​សិទ្ធិ​របស់​នាង ។ នាង​គិតថា អាស្រ័យ​លើ​ទស្សនិកជន បើ​ទង្វើ​របស់​នាង សេង សូ​ណា ធ្វើទៅ ទទួលបាន​ការគាំទ្រ ពី​សំណាក់​ទស្សនិកជន​នោះ នាង​ក៏​គាំទ្រ និង​ចូលរួម​អបអរ ជាមួយ​នាង​ផងដែរ ។​

​តារា​សម្តែង​និយម​ភាព​ស៊ិ​ច​ស៊ី នាង កុល ដាវី បាន​បញ្ជាក់ថា នាង​មិន​ទៅ​ច្រណែន ឬ​សម្តែង ការព្រួយបារម្ភ ពី​ការ​ប្រជែង​ភាព​ស៊ិ​ច​ស៊ី របស់​នាង សេង សូ​ណា ឡើយ ព្រោះនេះ​គឺជា​សិល្បៈ នៃ​ការ​ទាញ​ការចាប់អារម្មណ៍ ពី​មហាជន​របស់​នាង ។ យ៉ាងណាក៏ដោយ នាង កុល ដាវី បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន នាង​គ្មាន​ពេលទំនេរ ទៅ​គិត​រឿង​ផ្សេង ក្រៅពី​ការងារ​លើ​មុខ​ជំនួញ​របស់​នាង ដែល​ចូល​ហ៊ុន​រកស៊ី ជាមួយ​អតីត​តារាចម្រៀង របស់​ផលិតកម្ម រស្មី​ហង្ស​មាស លោក សុខ រក្សា នោះឡើយ ។​

​ទន្ទឹម​នោះនាង កុល ដាវី បាន​បកស្រាយ​ថា មិនអាច​ធ្វើការ​ប្រៀបធៀប រវាង​នាង​ជាមួយ សេង សូ​ណា នោះទេ ព្រោះ​ថ្វី​ត្បិត​រូបនាង ត្រូវបាន​គេ​ផ្តល់​រហស្សនាម​ថា ជាតា​រា​ស៊ិ​ច​ស៊ី ក៏ពិតមែន ប៉ុន្តែ​នាង​មិនដែល​ហ៊ាន​ព្រលែង​ខ្លួន ហួសហេតុ​ដូច​នាង សូ​ណា ឡើយ ។​
​ ​
​យ៉ាងណាក៏ដោយ កន្លងមក នាង សេង សូ​ណា ធ្លាប់បាន​អះអាងថា ការបញ្ចេញ​ស្ទា​យ​ស៊ិ​ច​ស៊ី​របស់​នាង គ្មាន​បំណង​ណាមួយ ធ្វើការ​កាច់​បំបាក់​តារា​ផ្សេងៗ​ទៀតឡើយ ។ ហើយ​នាង​ក៏​មិន​ខ្វល់​ពី ការរិះគន់​របស់​មជ្ឈដ្ឋាន​នានា​ផងដែរ ព្រោះនេះ​ជាការ​និយម​ចូលចិត្ត​របស់​នាង ។​

​នាង សេង សូ​ណា ត្រូវបាន​គេ​ចាត់ទុកថា ជាតា​រា​ស៊ិ​ច​ស៊ី ប្រចាំ​ដើម ឆ្នាំ​២០១៤ ដែល​ហ៊ាន​បញ្ចេញ​ដើមទ្រូង សខ្ចី ចេញ​សរសៃ ស្ទើរតែ​ទាំងអស់ អោយ​មហាជន​បានឃើញ ។ ហើយក៏​ចាត់ទុកជា​តារា​ប្រជែង ភាព​ស៊ិ​ច​ស៊ី​តែមួយគត់ ជាមួយ​នាង កុល ដាវី ដែលមាន​រហស្សនាម ជាតា​រា​ស៊ិ​ច​ស៊ី ស្នង​ពី​តារា​សម្តែង​ស្រី ស៊ិ​ច​ស៊ីជើង​ចាស់ នាង វ៉ាង ស្រីណូ ផងដែរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter