គ្រោងថតបញ្ចប់ខ្សែរឿង “ សន្យាស្នេហ៍ ” ដោយគ្មានវត្តមាន នី មុន្នីនាថ
|
January 29, 2014 (11:55:39)
|
[ 1033 ] |
|
|
|
|
ខ្សែភាពយន្តភាគរឿង “ សន្យាស្នេហ៍ ” របស់ផលិតកម្មខ្មែរមេគង្គ ដែលកំពុងដាក់បញ្ចាំង អោយទស្សនិក ជនទស្សនាជាប្រចាំ នៅលើកញ្ចក់ទូរទស្សន៍ MY TV គ្រោងនឹងថតបញ្ចប់ នូវខ្សែរឿងចុងក្រោយរបស់ខ្លួនក្នុងពេលឆាប់ៗ ខាងមុខនេះហើយ ដោយក្នុងនោះ ត្រូវបង្ខំចិត្តថតបញ្ចប់ក្រោមអវត្តមាន តួឯកស្រីសំខាន់គឺនាង នី មុន្នីនាថ ។
យោងតាមប្រភព បានអោយដឹងថា ដោយសារតែខ្សែភាពយន្តរឿង “ សន្យាស្នេហ៍ ” ត្រូវបានភាគីខាងទូរទស្សន៍តម្រូវអោយធ្វើការចាក់ផ្សាយបណ្តើរ និងថតបណ្តើរ ហើយដោយ សារតែនៅក្នុងសាច់រឿង មានឈុតឆាក ភាគច្រើន ត្រូវសម្រិតសម្រាំងខ្លាំងពេក ទើបធ្វើអោយគម្រោងនៃការថត ត្រូវអូសបន្លាយ ដោយមិនអាចបញ្ចប់ ទៅតាមការគ្រោងទុក ។
ប្រភពបានបន្តថា ម្ចាស់ផលិតកម្មខ្មែរមេគង្គ បានបង្ខំចិត្តថតបញ្ចប់ ខ្សែរឿងភាគទូរទស្សន៍មួយនេះ មុនការកំណត់តែម្តង ដោយមិនអាចរង់ចាំដល់ថ្ងៃ នាង នី មុន្នីនាថ ត្រឡប់មកពីសហរដ្ឋអាមេរិកវិញឡើយ ព្រោះពេលវេលាមិនអំណោយផល ។
យ៉ាងណាក៏ដោយ ប្រភពបានអះអាងថា តួឯកស្រីថ្មី ដែលត្រូវចូលមកសម្តែងជំនួស នាង នី មុន្នីនាថ ដែលជាប់រវល់ចេញទៅសម្តែង នៅសហរដ្ឋអាមេរិកនោះ គឺតារាសម្តែងស្រី នាង ព្រះកាយច័ន្ទ ដោយការផ្លាស់ប្តូរនេះ គឺសម្រាប់តែតួឯកស្រី តែប៉ុណ្ណោះ ប៉ុន្តែនៅរក្សាសាច់រឿង និងឆ្អឹងរឿង អោយនៅដដែល។ ទន្ទឹមនោះ ការសម្រេចប្តូរតួ ក៏បានទទួលការឯកភាពទាំងស្រុង ពីថ្នាក់ដឹកនាំទូរទស្សន៍ MY TV ក៏ដូចជា អ្នកឧបត្ថម្ភកម្មវិធីផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ម្តាយរបស់នាង នី មុន្នីនាថ បានលើកឡើង តាមរយៈគេហទំព័រ CEN ថា វាគ្មានបញ្ហាអ្វីនោះទេ សម្រាប់ការផ្លាស់ប្តូរតួ ព្រោះយើងបានពិភាក្សា និងសម្រេចរួចរាល់ រួចហើយ រវាងកូនអ្នកស្រី និងភាគីផលិតកម្មខ្មែរមេគង្គ ។ លោកស្រី បានអះអាងថា ពួកយើងបានពិភាក្សា និងទទួលការយល់ព្រមទាំងសងខាង តាំងពី មុន្នីនាថ មិនទាន់ចាកចេញ ទៅសហរដ្ឋអាមេរិកម្ល៉េះ ។
ម្តាយរបស់តារាទឹកភ្នែកនាង នី មុន្នីនាថ បានបញ្ជាក់ថា " នេះមិនមែនជាកំហុសរបស់អានាថទេ ការផ្លាស់ប្តូរតួឯកស្រីនៅក្នុងខ្សែរឿង “ សន្យាស្នេហ៍ ” ដោយសារតែក្រុមហ៊ុន មិនមានពេលគ្រប់គ្រាន់ ក្នុងការរង់ចាំការវិលត្រឡប់ពីក្រៅ ប្រទេសរបស់អានាថ "។
យ៉ាងណាក៏ដោយ អ្នកស្រីបានសង្កត់ធ្ងន់ថា ទស្សនិកជន បានទទួលស្គាល់រួចហើយ នូវសមត្ថភាព ក៏ដូចជា ទេពកោសល្យនៃការសម្តែង ដ៏ប៉ិនប្រសព្វរបស់ មុន្នីនាថ នៅក្នុងខ្សែរឿង “សន្យាស្នេហ៍” ដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ នាពេលកន្លងមកនេះ ។ ទន្ទឹមនោះ ខ្សែរឿងមួយនេះ ក៏បានសម្រេចការថតរបស់ខ្លួន អស់ជាច្រើនភាគហើយដែរដោយនៅសេសសល់ តែចុងកន្ទុយបន្តិចតែប៉ុណ្ណោះ ។ ដូច្នេះវាមិនអាចបង្កជាបញ្ហា ឬទទួលការខាតបង់អ្វីធ្ងន់ធ្ងរនោះទេ សម្រាប់ការថតបញ្ចប់ខ្សែរឿង “ សន្យាស្នេហ៍ ” ដោយគ្មានវត្តមានរបស់ នី មុន្នីនាថ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|