. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
តារា​ជាប់ចោទ​ជា​ម៉ែ​យ៉ែមៈ​ ខ្សែជីវិត​របស់​នាង អូ រស្មី មុន​ក្លាយជា​តារាចម្រៀង
January 23, 2014 (12:45:47) [ 647 ]
 
 
តារាចំរៀង​សម្លេង​រដឺន​នាង ​អូ រស្មី​ បាន​បង្កើត​នូវ​ភាព​ភ្ញាក់ផ្អើល​មួយ​ពី​សំណាក់​អ្នកគាំទ្រ​ទឹកដម​សម្លេង​របស់​នាង​កាលពី ថ្ងៃទី​១៨ ​ខែមករា ​កន្លងទៅនេះ​បន្ទាប់ពី​សមត្ថកិច្ច​ប្រកាស​ជា​សាធារណៈ​អំពី​ការចាប់ខ្លួន​នាង​ក្រោម​ការសង្ស័យ​នាំ​ក្មេងស្រី​ទៅ​លក់​ព្រហ្មចារី​។ ​ជាមួយនឹង​គេ​បានដឹង​ឮថា​ជីវភាព​របស់​តារាចំរៀង​រូបនេះ​គឺ​មិន​លំបាក​ទេ​ដូចនេះ​ការចូល​ខ្លួន​ពាក់ព័ន្ធ​នឹង​ជំនួញ​អត់​ដើម​បានធ្វើ​ឲ្យ​មានការ​ចង់ដឹងថា​នាង​អូ រស្មី ជា​នរណា​?​។​

​មុនពេល​អភិវឌ្ឍន៍​ខ្លួន​ក្លាយជា​តារាចម្រៀង​ល្បីឈ្មោះ​មួយរូប​ដែល​ធ្វើអោយ​មហាជន​ទទួលស្គាល់ នាង អូ រស្មី ​ធ្លាប់​ឆ្លងកាត់​នូវ​ប្រវត្តិ តស៊ូ​ចេញពី​ក្មេង​លៀងចាន​ក្នុង​ភោជនីយដ្ឋាន​មួយ​។​ ជីវិតរ​សាត់អណ្តែត​ចេញពី​ទឹកដី​ស្រុកកំណើត​នៅឯខេត្តសៀមរាប​តារាចម្រៀង​ស្រី​សម្លេង​រដឺន នាង អូ រស្មី បានធ្វើ​ដំណើរ​មក​ស្វែងរក​អនាគត​ថ្មី​នៅ​ទីក្រុង​ភ្នំពេញ ។ មក​រស់​នៅលើ​ទឹកដី​ស៊ីវីល័យ​ក្រុងភ្នំពេញ ក្រោយ​ចាក​ចេញពី​ស្រុកកំណើត​ក្នុងអំឡុង​ឆ្នាំ​២០០៤​នាង​រស្មី​បាន​ផ្ញើ​ជីវិត​របស់​នាង​នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង​ក្បែរ​ស្ថានទូត​ចិន​ដោយ​បម្រើ​ការងារ​ជា​អ្នក​លៀងចាន ។​

​ក្នុង​កម្រិតជីវភាព​ដ៏​លំបាក​រក​ព្រឹក​ខ្វះ​ល្ងាច​ទម្រាំ​ក្លាយជា​អ្នកចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​នាង អូ រស្មី​ បាន​ចូលទៅ​ហាត់ច្រៀង​នៅក្នុង​ក្លឹប​សិល្បៈ​មួយ​ឈ្មោះថា​ក្លឹប​“​ប្រជា​នុ​ភាព​”​។ ​អ្វី​ជាការ​កត់សម្គាល់​គឺ​តារាចម្រៀង​មាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប​រូបនេះ​បាន​កែប្រែ​ជីវិត​របស់ខ្លួន​ពី​អ្នក​លៀងចាន​មកជា​អ្នកចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​តែមួយ​។ ​នៅ​ទីនោះ​នាង​ច្រៀង​ដើម្បី​ប្តូរ​អាហារ​បី​ពេល និង​ការ​ស្នាក់នៅ​តែប៉ុណ្ណោះ ដោយ​មិនបាន​គិតពី​ផលកំ​រ៉ៃ​អ្វី​ឡើយ ។​

នៅក្នុង​អំឡុង​ឆ្នាំ​២០០៦​នាង អូ រស្មី បាន​ផ្លាស់​ទៅ​ច្រៀង​ជាប្រចាំ​នៅ​ភោជនីយដ្ឋាន​មួយកន្លែង​ នៅ​ត្រើយម្ខាង ( ព្រែកលៀប ) ​តំបន់​ជ្រោយចង្វារ ។ ការងារ​នៅ​ទីនោះ​បានធ្វើអោយ​ជីវិត​របស់​នាង​មានការ​ប្រសើរឡើង​បន្តិច​ព្រោះ​មាន​ចំនូល​ប្រចាំថ្ងៃ ក៏ដូចជា​ការទទួលបាន​នូវ​ថវិកា​លើកទឹកចិត្ត​ពី​បណ្តា​ភ្ញៀវ​ទាំងឡាយ​រាល់ពេល​ដែល​នាង​ចេញ​ច្រៀង​ម្តងៗ ។​

​នាង​អូ រ​ស្មី​ បានបង្ហាញ​មុខជា​លើកដំបូង​នៅលើ​ឆាក​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​កងយោធពល​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥​ក្នុង​កម្មវិធី​“​តារា​មាស​តន្ត្រី​”​ដែលមាន​លោក​ចា​រិទ្ធី​ជា​អ្នកគ្រប់គ្រង​កម្មវិធី​។​ ក្រោយ​រំលេច​ទឹកដម​សម្លេង​នៅតាម​បណ្តា​ភោជនីយដ្ឋាន​នានា​ក្នុង​ក្រុងភ្នំពេញ ក៏ដូចជា​នៅតាម​ឆាក​តន្ត្រី​ទូរទស្សន៍​ជា​បន្តបន្ទាប់​បានធ្វើអោយ​កេរ្តិ៍ឈ្មោះ​របស់​នាង រស្មី ត្រូវបាន​មហាជន​ជាច្រើន​ទទួលស្គាល់ រហូត​ធ្វើអោយ​ម្ចាស់​ផលិតកម្ម​ក្នុងស្រុក​ជាច្រើន​ធ្វើការ​ទំនាក់ទំនង​ហៅ​ទៅ​ច្រៀង ។ ផលិតកម្ម​ដែល​នាង​ធ្លាប់​ច្រៀង​មានដូចជា ផលិតកម្ម​ភ្នំពេញ, បុប្ផា, រៃ​មាស, តោ​មាស, VIP និង​ផលិតកម្ម​ជាច្រើន​ទៀត ។​

​ក្រៅពី​ច្រៀង​អោយ​ផលិតកម្ម​ក្នុងស្រុក​នាង​អូរ​ស្មី​ក៏ត្រូវ​បាន​គេ​អញ្ជើញ​ចេញទៅ​ច្រៀង​នៅក្រៅ​ប្រទេស​ផងដែរ​ដូចជា​ប្រទេស​អូស្ត្រាលី, ​បារាំង​, ​កាណាដា​ និងសហរដ្ឋអាមេរិក​។ ​អ្វីដែល​ធ្វើអោយ​កេរ្តិ៍​របស់​នាង​អូរ​ស្មី​កាន់តែ​លេចធ្លោ​ទៀត​នោះ​គឺ​ក្រោយពី​តារាចម្រៀង​រួម​ស្រុកកំណើត​នាង​សូ​សុភ​ក្ត្រ័​ដែលមាន​ទឹកដម​សម្លេង​រដឺន​ពិ​រោះ​បាន​អវត្តមាន​ក្នុង​ពិភព​ចម្រៀង​ក្នុងស្រុក​ដោយ​ត្រូវ​ចាក​ចេញទៅ​រស់នៅ​ក្រៅប្រទេស​ជាមួយ​ស្វាមី ។ ការ​ឃ្លាតឆ្ងាយ​ពីស​ង្វៀន​សិល្បៈ​របស់​គូប្រជែង​នាង សូ សុភ​ក្ត្រ័ បានផ្តល់​ឱកាស​ច្រើន​សម្រាប់​នាង អូ រស្មី ក្នុងការ​ក្តោប​យក​ទីផ្សារ​បទ​ចម្រៀង​បែប​រដឺន​យ៉ាង​ត្រជាក់ចិត្ត ។​

នាង រស្មី ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៨ ​ខែមករា ​នៅ​នឹង​ផ្ទះ​របស់​នាង​នៅក្នុង​បូរី​មួយ​នៃ​រាជធានី​ភ្នំពេញ​ ​ក្រោម​ការជាប់​សង្ស័យ​ល្បួង​ក្មេងស្រី​វ័យ​ ១៤​ឆ្នាំ​ម្នាក់​ ទៅ​លក់​ព្រហ្មចារី​ឲ្យ​បុរស​ចំណាស់​។​ នាង​ក៏​ត្រូវបាន​ តុលា​ការសំរេច​ឃុំខ្លួន​កាលពី​ថ្ងៃទី​២០ ​ខែមករា​ ក្រោម​បទចោទប្រកាន់​ចំនួន​ពីរ​គឺ ទី​១.​បទ​ជួញដូរ​មនុស្ស​មាន​គោលដៅ​និង​ទី​២.​សញ្ច​កម្ម​មាន​ស្ថាន​ទំងន់ទោស​។​ ប្រសិនជា​តុលាការ​រកឃើញថា នាង​មាន​កំហុស​ដូច​បទចោទប្រកាន់​នេះ​មែន ក្នុង​មួយ​បទល្មើស​អាច​ទទួលទោស​ពី​៧​ ទៅ​១៥​ឆ្នាំ​។ ​នៅពេល​នាង​ អូ រស្មី ត្រូវបាន​ចាប់ខ្លួន​នាង​មាន​អាយុ​៣១ ​ឆ្នាំ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 41 នាក់
  Flag Counter
Flag Counter