. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
សុខ ស្រី​នាង ផ្ទុះ​ដំណឹង​ស្នេហ៍​ ក្រោយ​អតីត​ស្វាមី ​ប្រកាស​រៀបការ
January 16, 2014 (13:42:21) [ 693 ]
 
 
ក្រោយ​ផ្តាច់ចំណង​ស្នេហ៍​អាពាហ៍ពិពាហ៍​ជាមួយ​អតីត​ស្វាមី​លោក ស៊ី សុវត្ថិ, ​តារាចម្រៀង​នាង សុខ ស្រី​នាង ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា មាន​បុរស​ជាច្រើន​បានមក​ចោមរោម​សុំ​ស្នេហ៍ ។ ថ្មីៗ​នេះ​មានការ​និយាយថា តារា ចម្រៀង​ស្រី​របស់​ផលិតកម្ម​សាន់​ដេ​រូបនេះ​ ត្រូវបាន​បុរស​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក​ម្នាក់​ប៉ងប្រាថ្នា​ល​ចូលមក​ស្អំ​បេះដូង​របស់​នាង​អោយ​បាត់​រងា ។​

​យ៉ាងណាក៏ដោយ​មិនទាន់មាន​ការបកស្រាយ​ណាមួយ​ពី​សំណាក់​តារាចម្រៀង​ល្បីឈ្មោះ​នាង សុខ ស្រី នាង នៅ ឡើយ​ទេ ​ពាក់​ពន្ធ​ទៅ​និង​ពត៌មាន​ដែល​បានលើកឡើង​ខាងលើនេះ ។​ ​យោងតាម​ប្រភព​ពត៌មាន​បានអោយដឹងថា ខណៈ​នេះ​អ្នក​មេម៉ាយ​វ័យក្មេង​នាង សុខ ស្រី​នាង​ ត្រូវបាន​បុរស​អា​ណិ​កជន​រស់នៅ​សហរដ្ឋអាមេរិក​វ័យ​៤០​ប្លាយ​ ប្រា​ថ្នាល​ចែចូវ​បេះដូង​។ ​ប៉ុន្តែ​មិនទាន់​ដឹងថា​នាង​សម្រេចចិត្ត​បើក​បេះដូង​ទទួលយក​បុរស​អាណិកជន​រូបនោះ​រឺក៏​យ៉ាងណា​នោះទេ ​ព្រោះ​កន្លងមក​នាង​ធ្លាប់​បដិសេធន៍​ស្នេហ៍​នឹង​បុរស​សំបូរ​ទ្រព្យ​ជាច្រើន​នាក់​រួចមកហើយ​មិន​ថា​អ្នក​នៅក្នុង​ស្រុក​ឬ​ក្រៅ​ស្រុក​ឡើយ​។ ​ទន្ទឹម​នោះ​តារាចម្រៀង​ស្រី​ជ្រក​ក្រោម​ទ្រនំ​ផលិតកម្ម​សាន់​ដេ​រូបនេះ​ក៏​ធ្លាប់ធ្វើ​ការប្រកាស​ក្តែ​ងៗ​រួចមកហើយ​ដែរ​ថា ឈប់​ពាក់​ព​ន្ធ័​និង​រឿង​ស្នេហា ដោយ​ស្រ​វ៉ា​ចាប់​ប្រជាប្រិយភាព​លើ​អាជីព​អ្នកចម្រៀង​ទើប​រឿង​សំខាន់ ។​

​អតីត​តារាចម្រៀង​ល្បីឈ្មោះ​របស់​ផលិតកម្ម KH នាង សុខ ស្រី​នាង ត្រូវបាន​គេ​មើលឃើញថា​ហាក់​ស្ងប់ស្ងាត់​ពី​សិល្បៈ ចម្រៀង​មួយរយៈ​ក្រោយ​បែកបាក់​ស្នេហ៍​ជាមួយ​លោក​ស៊ីសុវត្ថិ​។ ​យ៉ាងណាក៏ដោយ​ប្រជាប្រិយភាព​របស់​នាង​បានចាប់ផ្តើម​កំរើក​ឡើងវិញ​ បន្ទាប់ពី​នាង​បាន​បោះជំហាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ជាថ្មី​តាមរយៈ​ផលិតកម្ម​សាន់​ដេ​។ ​ជាមួយនិង​ឥទ្ធិពល​កើន​ឡើងជា​លំដាប់ បូករួម​ និង​រូប​សម្រស់​ស្រស់​សោភា​របស់​នាង សុខ ស្រី​នាង ផង​នោះបាន​ធ្វើអោយ​បុរសៗ​សំបូរ​ទ្រព្យ ជាច្រើន​ចោមរោម​សុំ​ស្នេហ៍​ពី​នាង​ឥត​ដាច់ ។​

ចំណង​ស្នេហ៍​ប្តី​ប្រពន្ធ​រវាង​តារាចម្រៀង​នាង សុខ ស្រី​នាង និង​លោក ស៊ី សុវត្ថិ ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង​ក្នុងអំឡុង​ចុងឆ្នាំ​២០១១ ​ក្រោម​ហេតុផល​រស់នៅ​មិន​ចុះសម្រុង​និង​គ្នា​។ ប៉ុន្តែ​កន្លងមក​លោក ស៊ី សុវត្ថិ ធ្លាប់បាន​អះអាងថា​ភាព​ប្រេះឆា​នៃ​សុភមង្គល​គ្រួសារ​រហូត​ឈានដល់​ដំណាក់កាល​សម្រេចចិត្ត​លេង​លះ​គ្នា​ទាំងសងខាង​មិនមែន​មកពី​ការ រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​តែមួយ​មុខ​នោះទេ​។​ លោក​បញ្ជាក់ថា​ភាពមិន​ចុះសម្រុង​នឹង​គ្នា​គ្រាន់តែ​ជា​រឿង​មួយ​ដែល​អ្នកផ្សេង​បានឃើញ​តែប៉ុណ្ណោះ ។​ ​យ៉ាងណាក៏ដោយ ក្រោយ​ផ្តាច់ចំណង​ស្នេហ៍​អាពាហ៍ពិពាហ៍​ពេលនេះ​លោក ស៊ី សុវត្ថិ បាន​នឹងកំពុង​ត្រៀមខ្លួន​ចូល​រោងការ​ជាមួយ​ភរិយា​ថ្មី​រួម​ស្រុកកំណើត​ក្នុងពេល​ឆាប់ៗ​នេះហើយ នៅឡើយ​តារា ចម្រៀង​នាង សុខ ស្រី​នាង មិនទាន់​រក​គូគ្រង​ថ្មី​ឃើញ​នៅឡើយ​ទេ ក្រៅពី​លេចឮ​ដំណឹង​ស្នេហ៍​ជា​បន្តបន្ទាប់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 5 នាក់
  Flag Counter
Flag Counter