សារ៉ាយ សក្ខណា និង នី មុនីនាថ ទៅអាមេរិកក្នុងថ្ងៃតែមួយ តែដំណើរផ្សេងគ្នា
|
January 15, 2014 (10:32:04)
|
[ 626 ] |
|
|
|
|
តារាសម្តែងពីរដួង មានទេពកោសល្យសម្តែងល្អគឺនាង សារ៉ាយ សក្ខណា និងកញ្ញស្រអែមភ្នែកមានមន្តស្នេហ៍ នី មុនីនាថ នឹងចាកចេញទៅអាមេរិកក្នុងថ្ងៃតែមួយ នៅថ្ងៃទី២២ មករា នេះហើយ។ ដោយឡែក តារាសម្តែងក្រមិចក្រមើម សារ៉ាយ សក្ខណា នឹងលើកដៃលាអាជីពសិល្បៈនៅថ្ងៃនោះតែម្តង ត្បិតដំណើរឆ្លងទ្វីបលើកនេះ អាច មានរយៈពេលរាប់ឆ្នាំឯណោះ ទើបនាងមានពេលមកលេងស្រុកម្តង។
បើតាមប្រភពពីមិត្តភ័ក្តសិល្បៈ បានឲ្យដឹងថាសារ៉ាយ សក្ខណា ត្រូវធ្វើដំណើរទៅជួបស្វាមីដែលជាអណិកជនខ្មែរតាំងពីដើមខែមករា មកម្លេះ តែដោយហេតុផលត្រូវរងចាំមិត្តភ័ក្រផង (នី មុនីនាថ) សក្ខណាបានពន្យាពេលជាងមួយខែដើម្បីធ្វើដំណើររួមគ្នាជាមួយកញ្ញា មុនីនាថ ព្រោះកញ្ញា មុនីនាថ នឹងឆ្លងទ្វីបទៅអាមេរិកលើកដំបូងរបស់ខ្លួនក្នុងការសម្តែង។ ទីកន្លែងដែលមុនីនាថ ត្រូវចុះចត និងសម្តែងលើកដំបូង គឺនៅរដ្ឋឡូវែល ។ នេះហើយ ជាដើមចម ដែលអាចឲ្យសារ៉ាយ សក្ខណា រងចាំ កញ្ញា មុនីនាថ ព្រោះឡូវែល ជាទីកន្លែងដែលសារ៉ាយ សក្ខណា ត្រូវផ្ញើរវាសនា ជាមួយបុរសអាណិកជន កែវ ប៊ុនមេត្រី ហើយជាទីកន្លែងដែលសារ៉ាយ សក្ខណា គ្រោងនឹងក្លាយជាថៅកែស្រី និងមើលការខុសត្រូវការិយាល័យធ្វើការរបស់ស្វាមី ដែលមានតួនាទីជាមេធាវីនោះ។
បើមិនមានអ្វីផ្លាស់ប្តូរទេ តារាសម្តែង មុនីនាថ នឹងចេញដំណើរទៅសម្តែងជាមួយតារាចម្រៀងប្រុសលោក កែវ វាសនា នៅថ្ងៃទី ២២ ខែមករា ដែលមានរយៈពេល២ខែ ។ ដោយឡែកនាង សារ៉ាយ សក្ខណា នឹងចាកចេញទៅដូចគ្នា តែក្នុងលក្ខណៈផ្សេងគ្នា៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|