. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
ប្រធាន​សមាគម​សិល្បក​រ សុំ​ឲ្យ​បញ្ឈប់​ការចម្លង ​បទ​បរទេស​ធ្វើ​អាជីវកម្ម
January 15, 2014 (10:29:46) [ 645 ]
 
 
ជាថ្មី​ម្តងទៀត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច បាន​អំពាវនាវ​ទៅដល់​គ្រប់​បណ្តា​ផលិតកម្ម​ក្នុងស្រុក ក៏ដូចជា​តន្ត្រីករ​អ្នកនិពន្ធ​បទ​ភ្លេង​ទំនុកច្រៀង​អោយ​បញ្ឈប់​នូវ​វប្បធម៌​លួច​ចម្លង​បទ​របស់គេ​ដោយ​ពុំមាន​ការអនុញ្ញាតិ​មក​ធ្វើ​អាជីវកម្ម​តទៅទៀត​។​

​ប្រធាន​សមាគម​រូបនេះ ​បាន​សរសេរ​សារ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook របស់ខ្លួន​ថា ដោយ​សង្កេតឃើញថា វិស័យ​សិល្បៈ​ចម្រៀង​របស់​យើង​ហាក់ដូចជា​ពុំមាន​ការអភិវឌ្ឍ​ទៅមុខ​ខ្លាំង ម្យ៉ាងវិញទៀត​កំពុង​រង​ការព្រមាន នឹង​រិះគន់ ពី​ប្រទេស​មួយចំនួនក្នុង​តំបន់​អាស៊ី​មាន ជាអាទិ៍​ដូចជា ថៃ​, ម៉ាឡេស៊ី​, កូរ៉េ​, វៀតណាម ជាដើម ។​ល​។​

​ក្នុង​សារបាន​បញ្ជាក់ថា​ក្នុង​បញ្ហា​លួច​ចម្លង​បទ​ចម្រៀង​របស់គេ ​តាម​តួលេខ​ពី​វៀតណាម​អោយដឹងថា​ផលិតកម្ម​ធំៗ​មួយចំនួន​លួច​យកបទ​ចម្រៀង របស់គេ​រហូត​ជាង ៥.០០០​បទ​ឯណោះ ។ ដូច្នេះ​ដើម្បី​អភិរក្ស អភិវឌ្ឍន៍ និង​ស្តារ​មុខមាត់​សិល្បៈជាតិ​យើង​ឡើងវិញ ក្នុងនាម​ខ្ញុំបាទ​ជា​ប្រធាន​សមាគម​សិល្បៈ​ សូម​អំពាវនាវ​សំណូមពរ​គ្រប់​បណ្តា​ផលិតកម្ម​ តន្ត្រីករ ​អ្នកនិពន្ធ​បទ​ភ្លេង​ទំនុកច្រៀង​ សិល្បករ សិល្បការិនី​ មេត្តា​នាំគ្នា​បង្កើត​ស្នាដៃ​របស់​យើង​គ្រប់ៗ​គ្នា​ដោយ​កាត់បន្ថយ​ការចម្លង​រឺ​បញ្ឈប់​ការយក​បទ​របស់គេ​ ដោយ​ពុំមាន​ការអនុញ្ញាតិ​មក​ធ្វើ​អាជីវកម្ម​តទៅទៀត និង​គួ​រតែ​បញ្ឈប់​ការយក​បទ​ចម្រៀង​ចាស់ៗ​មក​កែរ​បទ​ភ្លេង និង​ទំនុក​អោយខាងតែបាន​។​

​ជាមួយគ្នា​នោះ​សូមអោយ​យុវវ័យ​ដែល​និយម​គាំទ្រ​បទ​យក​ពី​បរទេស​ មក​គាំទ្រ​បទ​ចម្រៀង​របស់​ជាតិ​យើង​វិញ​ ដើម្បី​ឆ្ពោះទៅរក​ភាព​រីកចម្រើន​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​យើង​ឡើងវិញ ​សូម​ឈប់​និយាយថា​ខ្វះ​ធនធានមនុស្ស​តទៅទៀត​ព្រោះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​។​

​នាពេលនេះ​គេ​សង្កេតឃើញថា​បណ្តា​ផលិតកម្ម​ធំៗ​ក្នុងស្រុក​ជាច្រើន​បាន​ងាក​មក​ធ្វើ​បទ​ចម្រៀង​ដោយ​ស្នាដៃ​របស់ខ្លួន​ជា​បណ្តើរៗ​ហើយ​ក្រោយពី​រង​សម្ពាធ​នៃ​ការរិះគន់ មិន​សំចៃមាត់ ពី​សំណាក់ទស្សនិកជន​ជាច្រើន​នោះ​។​

​បើតាម​ការអះអាង​រប​ស់លោក​ខេមរៈ ​ភា​រុណ ​អ្នកនិពន្ធ​ទំនុកច្រៀង​របស់​ផលិតកម្ម​សាន់​ដេ ​បានអោយដឹងថា​ផលិក​ម្ម​របស់ខ្លួន​បាន​នឹង​កំពុងចាប់ផ្តើមផលិត​បទ​ចម្រៀងដោយ​ខ្លួនឯង​ជា​បណ្តើរៗ​ហើយ​។ លោក​បញ្ជាក់ថា ក្នុងចំណោម​បទ​ចម្រៀង​១​វ៉ុលៗ​ដែល​ធ្វើការចេញលក់​នៅលើ​ទីផ្សារ​ក៏មាន​១​ទៅ​២​បទ​ដែរ ដែលជា​ស្នាដៃ​និពន្ធ​ផ្ទាល់របស់​យើង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter