គង់ ចាន់រដ្ឋា រកឃើញបុរសក្នុងស្រុកម្នាក់ជាគូរគ្រង
|
January 08, 2014 (11:34:44)
|
[ 636 ] |
|
|
|
|
បន្ទាប់ពីរងនូវបរាជ័យស្នេហ៍ផ្ទួនៗជាមួយបុរសក្នុងស្រុកក៏ដូចជាក្រៅស្រុក ពេលនេះតារាចម្រៀងស្រីនាង គង់ ចាន់រដ្ឋា បានរកឃើញបុរសដែលគួរអោយនាងទុកចិត្តសម្រាប់អនាគតរបស់ខ្លួនហើយ នោះគឺជាបុរសក្នុងស្រុកម្នាក់ដែលប្រកបការងារនៅក្រុមហ៊ុនឯកជនមួយ ។
តាមការអះអាងរបស់តារាចម្រៀងស្រីសំបុរស្រអែមស្រស់នាង គង់ ចាន់រដ្ឋា បានអោ យដឹងថា បុរសដែលនាងសម្រេចចិត្តប្រគល់បេះដូងអោយគ្រប់គ្រងនោះគឺមិនមែនជាអានិកជនរស់នៅក្រៅស្រុកនោះទេ គឺនៅក្នុងស្រុក ។ តារាវ័យ២៤ឆ្នាំរូបនេះលើកឡើងថា រវាងនាង និងបុរសម្នាក់នោះមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជិតកន្លះឆ្នាំហើយ និងបាន ស្គាល់ចិត្តថ្លើមគ្នារួចហើយដែរ ។ នាងបញ្ជាក់ថា បើមិនមានបញ្ហាចោទនោះទេប្រហែលជាអាចសម្រេចរៀបការក្នុងពេលឆាប់ៗនេះ ។
តារាចម្រៀងមានដើមកំណើតនៅខេត្តសៀមរាបរូបនេះ ត្រូវបានគេដឹងថា កន្លងមកធ្លាប់ប្រឈមទៅនឹងស្នេហ៍មិនគាប់បំណងចំនួនពីរលើករូចមកហើយ ក្នុងនោះជាមួយកំលោះ សង្ហារតារាម៉ូឌែលលោក អេឡិច ហ្សូរ៉ា និងបុរសអានិកជនរស់នៅប្រទេសបារាំង ។ ហេតុផល ស្នេហ៍បែកបាក់រវាងនាង គង់ ចាន់រដ្ឋា និងលោក អេឡិច ហ្សូរ៉ា មិនត្រូវបានលាតត្រដាងអោ យបានជាក់នោះទេ គ្រាន់តែមានពាក្យចចាមអារាមមួយចំនួនលើកឡើងថា ពួកគេបែកគ្នាដោយ សារតែនាង គង់ ចាន់រដ្ឋា មើលឃើញអ្នកមានទ្រព្យនៅក្រៅស្រុក ។
យ៉ាងណាក៏ដោយតារាចម្រៀងរូបនេះបានច្រានចោលនូវពត៌មាននោះ ហើយបានធ្វើការបញ្ជាក់ថា សម្ព័ន្ធភាព ស្នេហារវាងនាង និងលោក អេឡិច ហ្សូរ៉ា ត្រូវបានកាត់ ផ្តាច់ក្រោមហេតុផលតែមួយគត់គឺការសម្រេចចិត្តដើរចេញដោយរៀងៗខ្លួនតែប៉ុណ្ណោះ ។ ក្រោយចែកផ្លូវជាមួយលោក អេឡិច ហ្សូរ៉ា នាង គង់ ចាន់រដ្ឋា បានជួបស្នេហ៍មិនសម ប្រកបជាមួយ បុរសអានិកជនរស់នៅប្រទេសបារាំងជាលើកទីពីរ។ ពេលនេះនាងបានទម្លាយអោយដឹងពីទំនាក់ ទំនងស្នេហាថ្មីជាមួយបុរសក្នុងស្រុក ថែមទាំងមានគម្រោងដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗនេះទៀតផង ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|