. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
និយាយ​មិន​ចេញ ​អារ៉ាប់រួម​ប្រកួតជ្រើសរើស​​បវរកញ្ញា​សត្វ​អូដ្ឋ​! (វីដេអូ)
January 02, 2014 (13:30:34) [ 753 ]
 
 
តាម​ការ​​បញ្ជាក់​របស់​ម្ចាស់​អូដ្ឋ​មួយ​ក្បាល​ដែល​​បាន​ដាក់​ឈ្មោះ​ចូល​ប្រឡង​​ក្នុង​កម្មវិធី​ខាងលើ​​បាន​​ឲ្យដឹង​ថា ក្រោម​ការ​ចាត់តាំង​ដ៏​ត្រឹមត្រូវ​​គណៈកម្មការ​ជ្រើសរើស​បវរកញ្ញា​សត្វ​អូដ្ឋ ត្រូវ​ពិនិត្យ​ទៅ​លើ​​ទំហំ​ក្បាល ករ​ធំ ត្រចៀក​រឹង​ល្អ ថ្ពាល់​ទូលាយ និង មាន​​ចង្កា​ធំ។ ក្រៅ​ពី​នេះ គេ​ត្រូវ​ពិនិត្យ​ទៅ​លើ​ដង​ខ្លួន​មាន​ប្រវែង​សមរម្យ មាន​បូក​ និង​ខ្នង​ធំ​ល្អ ខណៈ​ដែល​ពណ៌​រោម​ និង​ដំណើរ​របស់​វា​ពិត​ជា​សំខាន់​មិន​អាច​ខ្វះ​បាន។​​​​

បេក្ខភាព​​បវរកញ្ញា​សត្វ​អូដ្ឋ​ចុងក្រោយ​ចំនួន​១០​ក្បាល​នឹង​ត្រូវ​បាន​​​សម្រេច​ពី​គណៈកម្មការ​ដើម្បី​ស្វែង​រក​ជយលាភី​លេខ១​រហូត​ដល់​លេខ​១០។ អូដ្ឋ​ដែល​ជាប់​ជា​បវរកញ្ញា​លេខ១​នឹង​ទទួល​បាន​ពាន​រង្វាន់​រថយន្ត​​ស៊េរី​ទំនើប​មួយ​គ្រឿង និង​ទឹកប្រាក់​​​បន្ថែម​ចន្លោះ​ពី​៤.៩០០​ទៅ ៨.០០០​ដុល្លារ ដែល​ប្រគល់​ជូន​ទៅ​ម្ចាស់​អូដ្ឋ។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ រថយន្ត​និង​ទឹកប្រាក់​ទាំង​នេះ​មិន​សំខាន់​នោះ​ឡើយ​សម្រាប់​ម្ចាស់​អូដ្ឋ​ទាំង​នោះ ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​​នោះ​គឺ​មុខមាត់​សត្វ​អូដ្ឋ​របស់​ខ្លួន​ដែល​បាន​ជាប់​ជយលាភី​នៅ​ក្នុង​កម្មវិធី​នេះ។ ​​

នៅ​ពេល​បច្ចុប្បន្ន​គេ​បាន​វាយតម្លៃ​ថា ប្រទេស​អារ៉ាប់រួម​មាន​សត្វ​អូដ្ឋ​ប្រមាណ​ជា​៣៨០.០០០​ក្បាល​កំពុង​រស់​នៅ។ សត្វ​ដ៏​រឹងមាំ នេះ​អាច​ទប់ទល់​ទៅ​នឹង​អាកាសធាតុ​ក្ដៅ​​សម្រាប់​ការ​ដឹក​ជញ្ជួន និង​ការ​ចិញ្ចឹម​យក​ទឹកដោះ​​​ ដែល​កំពុង​មាន​សក្ដានុពល​នៅ​ក្នុង​ប្រទេស​​​សំបូរ​ប្រេង​និង​វាល​ខ្សាច់​មួយ​នេះ៕

សូមទស្សនាវីដេអូ​ខាងក្រោម​នេះ៖
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter