. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
តារា​បី​ដួង មមាញឹក​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​
January 01, 2014 (08:36:08) [ 607 ]
 
 
ឆ្នាំ​ចាស់​បាន​កន្លងផុតទៅ​យ៉ាង​ឆាប់រហ័ស ហើយ​ឆ្នាំ​ថ្មី​នឹង​រំកិល​ខ្លួន​ចូលមក​ដល់​។ សម្រាប់​ឱកាស​ដ៏​សែន​រីករាយ​នេះ ចង់ដឹងថា តារា​ស្រី​ប្រុស​ណាខ្លះ​មមាញឹក​ជាមួយ​អាជីព​ចម្រៀង របស់ខ្លួន ? ដោយ​ទទួលបាន​ការអញ្ជើញរ​បស់​ក្រុមហ៊ុន នីមួយៗ​។

​សម្រាប់​តារាចម្រៀង ឈរលើ​លំដាប់​កំពូល​តារាង តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស កញ្ញា ឱក សុគន្ធ​កញ្ញា យប់​នេះ មិនមាន​ពេល​ឆ្លង​ឆ្នាំ​ជាមួយ​ក្រុមគ្រួសារ ដូច​ប្រជាជន​សាមញ្ញ​ទូទៅ​ឡើយ​។ ក្នុងឱកាស​នេះ តារាចម្រៀង​ដែល​កំពុងតែ​ត្រូវប៉ាន់​កើប​លុយ​នៅ​រដូវ​ធ្លាក់​ខ្យល់ សុគន្ធ​កញ្ញា ត្រូវបាន ក្រុមហ៊ុន​ណាហ្គា​វើ​ល អញ្ជើញ​ជា​កិ​ត្ត​យស​ច្រៀង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​សកល នៅ​យប់​នេះ​។​

​ងាក​មក​តារាចម្រៀង និង​ជា​ពិធីករ​ក្នុង​កម្មវិធី តំបន់​យុវវ័យ អេ​ឡិច ចាន់​ត្រា ក៏​មមាញឹក​ជាមួយនឹង​អាជីព​ចម្រៀង​របស់ខ្លួន​ដែរ នៅក្នុង​រាត្រី​យប់​នេះ តារា​សប្បុរស​ក្បុស​រូប​នេះ​ឲ្យ​ដឹងថា យប់​នេះ មិនបាន​ជួបជុំ​ក្រុមគ្រួសារ​ទៅ​ញាំ​អី​ទេ ព្រោះតែ​ជាប់​ទទួល​ការងារ​ទៅហើយ​។ យប់​នេះ​ខ្ញុំ​ត្រូវ​ទៅ​ច្រៀង​នៅ ណាហ្គា​វើ​ល ចាប់ពី​ម៉ោង ៧​ល្ងាច​រហូតដល់​ម៉ោង ១២ អធ្រាត្រ ហើយ​បន្តទៅ​ច្រៀង​ឲ្យ​ក្លឹប​កំសាន្ត​មួយទៀត​រហូតដល់​ម៉ោង​៣ ភ្លឺ​។​តែ​ក្នុងឱកាស​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​សូម​ជូនពរ ដល់​ទស្សនិកជន​ទាំងអស់​ទទួលបាន សំណាងល្អ មាន​សុភមង្គល​គ្រប់​ក្រុមគ្រួសារ​។​

​ចំណែក​តារាចម្រៀង​យេ​យេ ឆៃលី ដា​ឡែ​ន ហាក់​រវល់​ដកឃ្លា​មិនបាន​ក្នុងថ្ងៃនេះ ព្រោះតែ​ទទួលបាន​ការអញ្ជើញរ​ហូត​ដល់​ទៅ​៤​កន្លែង។ ​កញ្ញា បាន​ឲ្យ​ដឹងថា នៅពេល​ល្ងាច​នេះ នាង​នឹង​ច្រៀង​ក្នុង​កម្មវិធី​ជប់លៀង​មួយ​របស់​ក្រសួង ទេសចរណ៍ រួច​បង្ហួស​ទៅ​ច្រៀង​ឲ្យ ណាហ្គា​វើ​ល រហូតដល់​ម៉ោង​១២ យប់ បន្ទាប់មកទៀត តារាចម្រៀង​ដែល​កំពុងតែ​មមាញឹក​ក្នុងថ្ងៃនេះ នឹង​ចេញពី​ណាហ្គា​វើ​ល ទៅ​ច្រៀង​ឲ្យ​ពិធីជប់លៀង​របស់​ក្រសួងពាណិជ្ជកម្ម​។ ចំណែក​កម្មវិធី​ចុងក្រោយ តារា​ស្រី​ដែល​ទទួល​បានការ​អភ័យទោស​ពី​ទស្សនិកជន​រូបនេះ បន្តដំណើរ​ច្រៀង​រាំ​របស់ខ្លួន​ក្នុង​កម្មវិធី​របស់​ក្លឹប​មួយ​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុនស្រា Chivas៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter