. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
តារាចម្រៀង ខេមរៈ សិរីមន្ត ព្រមាន​រក​អន្តរាគមន៍​ ពី​ថ្នាក់ដឹកនាំ ករណី​ក្រុមហ៊ុន​ពាក់ព័ន្ធ​ មិន​ព​ន្លឿ​ន​សំណង​ដល់​ជនរងគ្រោះ​
December 27, 2013 (03:08:52) [ 637 ]
 
 
ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​ដែល​រៀបចំ​នៅ​សមាគម​សិល្បករ​ខ្មែរ កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៣ តារាចម្រៀង​ជួរមុខ​របស់​ផលិតកម្ម​សាន់​ដេ លោក ខេមរៈ សិរីមន្ត រួមទាំង​ភាគី​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ព្រមាន​ថា នឹង​ស្វែងរក​នូវ​ដំណោះស្រាយ​បន្តទៀត​ដោយ​មិន​នៅ​ស្ងៀម​នោះឡើយ​។​ ក្នុងនោះ​ជំហាន​ចុងក្រោយ​អាចឈាន​ទៅដល់​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជួយ​អន្តរាគមន៍ ករណី​ក្រុមហ៊ុន​ធានារ៉ាប់រង​កាំ​មីន​កូ និង​ក្រុមហ៊ុន​ដឹកជញ្ជូន SK នៅតែ​មិន​ចេញមុខ​មក​ដោះស្រាយ ។​
​ ​
​ការព្រមាន​របស់លោក​សិរីមន្ត​ក៏ដូចជា​ភាគី​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ​បាន​ព្រងើយកន្តើយ​មិន​ដោះស្រាយ​នូវ​សំណង​ដល់​ភាគី​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែលមាន​សាច់ញាតិ​បាន​ស្លាប់​ និង​របួស​ធ្ងន់ធ្ងរ​នៅក្នុង​ឧ​ប្ប​តិ្ត​ហេតុ​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​ ដឹកជញ្ជូន SK បុក​ជាមួយ​រថយន្ត​របស់លោក ខេមរៈ សិរីមន្ត នៅលើ​ផ្លូវជាតិ​លេខ​៤ កាលពី​ខែមីនា ឆ្នាំ​២០១៣ កន្លងទៅ ។​

​តារាចម្រៀង​ល្បីឈ្មោះ​លោក ខេមរៈ សិរីមន្ត បានលើកឡើង​ទាំង​អារម្មណ៍​ក្តុកក្តួល​ថា អស់​រយៈពេល​ជិត​១​ឆ្នាំ​ទៅហើយ ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​កាំ​មីន​កូ​ក៏ដូចជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ SK ​សម្ងំ​លាក់ខ្លួន​មិន​ព្រម​ចេញមុខ​មក​ដោះស្រាយ​នូវ​សំណង​ដល់​ភាគី​ក្រុមគ្រួសារ​ជនរងគ្រោះ បើទោះជា​ខាង​តុលាការ​បាន​កាត់ក្តី​ឲ្យ​ក្រុមហ៊ុន​ទាំងពីរ​នេះ​រួមគ្នា​សង​យ៉ាងណាក៏ដោយ ។ លោក​បន្តថា រហូតមកដល់​ពេលនេះ​រូបលោក​ក៏ដូចជា​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់​មិនទាន់​បានទទួល​នូវ​សំណង​ណាមួយ​សូម្បី​មួយ​កាក់​មួយ​សេន​។ ក្នុងនោះ​បើទោះជា​មាន​ដីកា​បង្គាប់​ពី តុលាការក្រុង​ព្រះសីហនុ​បញ្ជូនទៅ​ឲ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​កាំ​មីន​កូ ដោយ​តម្រូវ​ឲ្យ​ផ្តល់​សំណង​ដល់​ភាគី​ក្រុមគ្រួសារ​ជនរងគ្រោះ​ក្នុង​ម្នាក់ ៥.០០០​ដុល្លារ​យ៉ាងណាក៏ដោយ ក៏​ក្រុមហ៊ុន​មួយ​នេះ​នៅតែ​មិន​ដោះស្រាយ​ដដែល មិនដឹងថា​គាត់​កំពុង​គិត​អ្វី ចង់​ធ្វើ​អ្វី ខណៈ​តុលាការ​បាន​អនុវត្ត​ទៅតាម​និតិ​វិធី​ច្បាប់​រួចទៅហើយ​នោះ ។​

​លោក សិរីមន្ត បាន​សង្កត់ធ្ងន់ថា ក្រុមហ៊ុន​ធានារ៉ាប់រង​កាំ​មីន​កូ ដែល ប្រជាជន​កម្ពុជា​បាន​ស្គាល់​យ៉ាងច្បាស់​ថា ជា​ក្រុមហ៊ុន​ដ៏​ធំ និង​គួរ​ជាទី​ទំនុកចិត្ត​មួយ ប៉ុន្តែ​បែរជា​មិន​ផ្តល់​ទំនុកចិត្ត​ណាមួយ​ស្តែង​ឲ្យ​ឃើញ​និង​មិន​គោរព​តាម​ដីកា​បង្គាប់ របស់​តុលាការ​ទៀត ។ លោក​បញ្ជាក់ថា​ការធ្វើ​សន្និសីទ​គឺ​ដោយ​ការបង្ខំចិត្ត​តែប៉ុណ្ណោះ​ព្រោះ​ចង់ដឹងថា​តើ​ក្រុមហ៊ុន​ធានារ៉ាប់រង​មួយ​នេះ​មាន​ដំណោះស្រាយ​បែបណា ប៉ុន្តែ​ការទន្ទឹងរង់ចាំ បែរជា​មិនឃើញ​ចម្លើយ​ទៅវិញ ។​

​ពាក់ព័ន្ធ​ទៅនឹង​ក្រុមហ៊ុន SK ដែល​គិតថា សំណង​ដែល​ត្រូវ​សង​ដល់​ភាគី​ជនរងគ្រោះ​ហាក់​មិន​ស័ក្តិសម​នោះ ត្រូវបាន​លោក សិរីមន្ត ឆ្លើយតប​ថា ចង់​ឲ្យ​គាត់​ចេញ​មុខមក​ដោះស្រាយ​តទល់​មុខ​គ្នា ថា​តើ​សង​ប៉ុន្មាន​ទើប​ស័ក្តិសម ព្រោះ​តុលាការ​បាន​សិក្សា​ពី​ការខូចខាត​របស់​ជន​រងគ្រោះ​ម្នាក់ៗ​យ៉ាង​ល្អិតល្អន់​រួចហើយ​មុន​ធ្វើការ​ជំនុំជម្រះ យើង​មាន​របាយការណ៍ មាន​ឯកសារ​ច្បាស់លាស់​ក្នុង​ការដាក់​បញ្ជូនទៅ​តុលាការ ។​
​ ​
​ទោះជា​បែបណា តារាចម្រៀង​ជួរមុខ​របស់​ផលិតកម្ម​សាន់​ដេ រួមទាំង​ភាគី​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់ បាន​ជំរុញ និង​ធ្វើការ​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​កាំ​មីន​កូ ក៏ដូចជា​ក្រុមហ៊ុន​ដឹកជញ្ជូន SK មេត្តា​ចេញមុខ​មក​ចូលរួម​ដោះស្រាយ​តាម​សំណង​របស់ តុលា​ការដែល​បានសម្រេច​ផ្តល់​ឲ្យ​ក្រុមគ្រួសារ​សព​និង​ជនរងគ្រោះ ហើយ​សង្ឃឹមថា ក្រុមហ៊ុន​ទាំងពីរ​ខាងលើ​នឹង​អនុវត្ត​ទៅតាម​ច្បាប់​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ បើ​មិន​ដូច្នោះ​ទេ ជំហាន​ចុងក្រោយ​នៃ​ដំណោះស្រាយ​នឹង​អាចឈាន ដល់​ស្នើ​ថ្នាក់ដឹកនាំ​កំពូលៗ​ជួយ​អន្តរាគមន៍ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter