ខេមរៈ សិរីមន្ត ទាត់ចោលសំណើម្ចាស់ស្ពុនស័រ នៃ ៤ ប្រទេស
|
December 14, 2013 (07:02:18)
|
[ 1048 ] |
|
|
|
|
កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត បានត្រូវម្ចាស់ស្ពុនស័រ អញ្ជើញឲ្យទៅចូលរួមសម្តែង និងច្រៀង នៅក្នុងប្រទេសចំនួន៤ មានដូចជា សហរដ្ឋអាមរិក កាណាដា បារាំង និងអូស្រា្តលី ប៉ុន្តែការអញ្ជើញទាំងនោះ ត្រូវបរាជ័យទាំងស្រុង ដោយសារកំពូលរារាចម្រៀងដ៏ល្បីរូបនេះ បានបដិសេធ ដោយមូលហេតុជាប់កិច្ចសន្យាច្រើន ពេក ជាមួយបណ្តាក្រុមហ៊ុននៅក្នុងស្រុក ។
តាមរយៈកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ CEN តារាចម្រៀងជួរមុខរបស់ផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត បានធ្វើការបកស្រាយថា ដោយឈរលើហេតុផលការងារមមាញឹក នៅក្នុងស្រុកច្រើនពេក ទើបធ្វើអោយលោកសម្រេចចិត្តបដិសេធ ចោលនូវគម្រោងចេញទៅច្រៀង នៅក្រៅស្រុក តាមការស្នើសុំ ។
តារាចម្រៀងមានឥទ្ធិពល នៅក្នុងផលិតកម្មសាន់ដេរូបនេះ អះអាងថា ប្រទេសចំនួន៤ មាន កាណាដា បារាំង អូស្រា្តលី និងសហរដ្ឋអាមេរិក បានធ្វើការទំនាក់ទំនង អញ្ជើញរូបលោក ចេញទៅច្រៀង នៅចុងឆ្នាំ២០១៣នេះ ប៉ុន្តែដោយសារតែលោក ជាប់កុងត្រា ក្នុងការចេញទៅច្រៀង នៅតាមបណ្តាខេត្តនានា អោយក្រុមហ៊ុនក្នុងស្រុកជាច្រើននោះ ទើបមិនអាចបំពេញតាមសំណូមពររបស់គេបាន ។
តារាចម្រៀង មានប្រជាប្រិយភាពខ្ពស់ ក្នុងស្រទាប់យុវវ័យ លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថាៈ " ឆ្នាំនេះ លោកមិនអាចចេញទៅច្រៀង នៅក្រៅប្រទេសបានទេ ព្រោះការងារនៅក្នុងស្រុក កំពុងតែមមាញឹក រកពេលសម្រាកគ្មាន " ។ លោកបន្ថែមថាៈ " ប្រហែលជានៅឆ្នាំ២០១៥-២០១៦ ទើបអាចទៅបាន ដូច្នេះស្នើសុំម្ចាស់ស្ពុនស័រ មេត្តាយោគយល់ "។
លោក ខេមរៈ សិរីមន្ត បានចាត់ទុកថា ឆ្នាំនេះ ដូចជាប្លែក ព្រោះមានការងារធ្វើច្រើនជាងបណ្តាឆ្នាំមុនៗ ។ ក្រុមហ៊ុនជាច្រើនបានចាប់អារម្មណ៍មកលើរូបលោកខ្លាំង តាមរយៈទំនាក់ទំនងជាបន្តបន្ទាប់ ក្នុងនោះ មានការងារខ្លះ កំពុងតែចុះកុងត្រា ការងារខ្លះកំពុងបន្តកុងត្រា និងការងារខ្លះទៀត កំពុងតែទំនាក់ទំនងជាបណ្តើរៗ ។ ពាក់ព័ន្ធទៅនឹងការបង្ហាញវត្តមាន នៅក្នុងកម្មវិធីឆ្លងឆ្នាំសាកល នាថ្ងៃខាងមុខ ត្រូវបានលោក ខេមរៈ សិរីមន្ត ទម្លាយអោយដឹងថា ឆ្នាំនេះ លោកត្រូវទៅឆ្លងឆ្នាំ នៅឯខេត្ត សៀមរាប តបតាមការអញ្ជើញរបស់ក្រុមហ៊ុនធំមួយ ។
គួរបញ្ជាក់ថា ផ្តើមចេញពីភាពល្បីល្បាញ បានធ្វើអោយកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត ក្លាយជាគោលដៅ ចង់បានរបស់បណ្តាក្រុមហ៊ុនជាច្រើន ក៏ដូចជាម្ចាស់ស្ពុនស័រនានា។ ជាមួយនឹងការបង្ហាញវត្តមាន ក្នុងកម្មវិធីធំៗជា ច្រើននោះ បានធ្វើ អោយប្រជាប្រិយភាព ក៏ដូចជា ប្រាក់ចំណូលរបស់តារាចម្រៀងរូបនេះ ហក់ឡើងកាន់ តែខ្ពស់ គួរអោយកត់សម្គាល់ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|