ខ្ញុង បង្កការភ្ញាក់ផ្អើល ក្រោយបង្ហាញវត្តមានជាមួយរថយន្តទំនើបនិងមានអ្នកបើកបរ
|
December 08, 2013 (04:39:45)
|
[ 624 ] |
|
|
|
|
ការបង្ហាញវត្តមានរបស់តារាកម្លែងស្រីសម្លេងស្រួយនាង ស្រេង សុកាន់ដា ហៅខ្ញុង ជាមួយនឹងរថយន្តទំនើប ម៉ាកលុចស៊ីស ៤៧០ ជាមួយអ្នកបើកបរផងនោះ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមជ្ឈដ្ឋានអ្នកសិល្បៈជាច្រើន ដែលបានចូលរួមក្នុងពិធីក្រុងពាលី ដំណើរការ ថតខ្សែភាពយន្តរឿង “ ក្រឡអីហ្នឹង ” កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣។
ការភ្ញាក់ផ្អើលនេះត្រូវបានអ្នកមេម៉ាយកូនមួយ នាង ខ្ញុង បកស្រាយថា រថយន្តទំនើបម៉ាកលុចស៊ីស ៤៧០ នេះ មិនមែនជារបស់នាងទេ ហើយនាងក៏មិនទាន់មានសមត្ថភាពរហូតដល់ថ្នាក់ជួលអ្នកបើកបរអោយដែរ។ តារាកម្លែងមានស្រុកកំណើតនៅខេត្តកណ្តាលរូបនេះអះអាងថា រថយន្តទំនើបដែលនាងយកមកធ្វើដំណើរចូលរួម ក្នុងកម្មវិធីក្រុងពាលីដំណើរ ការថតខ្សែភាពយន្តរឿង “ក្រឡអីហ្នឹង” របស់ផលិតកម្ម LD នាពេលនេះគឺជាកម្មសិទ្ធរបស់លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ ដែលជាអ្នកគ្រប់គ្រង និងផលិតកម្មវិធីនៅក្នុងទូរទស្សន៍ CTN។
នាង ខ្ញុង បានបញ្ជាក់អំពីមូលហេតុ ដោយសារតែថ្ងៃនេះដៃគូសម្តែងរបស់នាងដូចជានាយ ពែកមី ដែលតែងតែទៅណាមកណា ជាមួយគ្នា មានការងារជាប់រវល់ ទើបធ្វើអោយនាងមិនមានមធ្យោបាយធ្វើដំណើរ។ នាងបន្ថែមថា “ដោយយល់ឃើញពីការលំបាករបស់ខ្ញុំទើបលោកតា វ៉ិចទ័រ អោយអ្នកបើកបររថយន្តរបស់លោកជូនខ្ញុំមកចូលរួមក្នុងកម្មវិធីនេះ។ ដូច្នេះសូមកុំយល់ច្រឡំថា រថយន្តទំនើបនេះជារបស់នាង គឺជារបស់លោកតា វ៉ិចទ័រ ទេ”។
ទន្ទឹមនឹងការបង្ហាញនូវរថយន្តទំនើបបង្កអោយភ្ញាក់ផ្អើលនាពេលនេះតារាកម្លែងសំដីហូរដូចទឹករូបនេះក៏មានគម្រោងនឹងធ្វើពិធីឡើងគេហដ្ឋានថ្មី របស់ខ្លួនដែលមានទីតាំងនៅក្នុងបុរីពិភពថ្មីគៀកនិងផ្ទះរបស់តារាកម្លែងរួមក្រុម គឺនាយ ពែកមី ដែលគេហដ្ឋានជាផ្ទះល្វែងនេះ គឺជាការរៀបចំអោយពីសំណាក់ម្ចាស់សំអាងការគូប៊ូតា។ តាមការរំពឹងទុកតារាកម្លែងមេម៉ាយចាយសម្រស់រូបនេះគ្រោងនឹងរៀបចំនូវពិធីឡើងគេហដ្ឋានថ្មីនេះក្នុងអំឡុងពេល២ទៅ៣ខែខាងមុខ ក្នុងពេលដែលនាងស្ថិតនៅក្នុងការរង់ចាំពីថៅកែហាងសំអាងការគូប៊ូតាមកពីបរទេសដើម្បីចូលរួម៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|