. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
ពៅ បញ្ញា​ពេជ្រ ទទួលបាន​មួយ​ពាន់​ដុល្លារ
December 03, 2013 (10:54:06) [ 629 ]
 
 
ដោយ​មើលឃើញ​ពី​ភាពលំបាក​វេទនា នៃ​អ្នកជំងឺដែល​មិនមាន​លទ្ធភាព មើលថែ​ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​២​ខែធ្នូ​ តារាចម្រៀង ចាស់វស្សា លោក សុះ ម៉ាច ជា​ប្រធាន​សមាគម​មិត្ត​សិល្បករ​បាន​ពាំ​នាំយក​អំណោយ ដែលជា​ទឹកចិត្ត​របស់​សប្បុរសជន​ក្នុងស្រុក ដែលមាន​ទឹកប្រាក់​១.០០០​ដុល្លារ​ ទៅ​ប្រគល់ជូន​អតីត​ចម្រៀង​នាង​ពៅ​បញ្ញា​ពេជ្រ​ដើម្បី​ដោះស្រាយ​ជីវភាព​ក៏ដូចជា​ការបន្ត​ការទិញ​ថ្នាំ​យកមក​ព្យាបាល​បន្ថែម​ព្រោះតែ​ពេលនេះ ស្ថិតក្នុង​រដូវ​ត្រជាក់ ដែល​ជំងឺ​របស់​នាង​ធ្វើទុក្ខ​ខ្លាំង​។​

​បើ​និយាយ​ពី​ស្ថានភាព​សុខភាព​របស់​តារាចម្រៀង ពៅ បញ្ញា​ពេជ្រ មកដល់ពេលនេះ នាង​នៅតែ​ត្រូវការ​ប្រាក់​ដើម្បី​ទិញ​ថ្នាំ​មក​ព្យាបាល​ជំងឺ ដ៏​សែន​រ៉ាំរ៉ៃ របស់​នាង​។ តាមរយៈ​សង្គម​ហ្វេ​ស​បុក​របស់​តារាចម្រៀង​កូន​ពីរ សុះ ម៉ាច បានបង្ហាញ​ពី​ទឹកចិត្ត​របស់លោក ដែល​បាន​នាំយក​អំណោយ​ពី សប្បុរជន ទៅជូន​ដល់ដៃ​នាង ពៅ បញ្ញា​ពេជ្រ ផ្ទាល់​។

​ជួប​ជាមួយ​ស៊ី​អ៊ី​អិន តាម​ទូរស័ព្ទ លោក សុះ ម៉ាច បាន​ឲ្យ​ដឹងថានេះ​ជា​លើក​ទី​៤ ហើយ ដែល​លោក​បាន​យក​អំណោយ​ទៅជូន ពៅ បញ្ញា​ពេជ្រ ហើយ​បើ​សរុបមក​ដល់ពេលនេះ ទឹកប្រាក់​ដែល​លោក​ប្រគល់ជូន មួយរយ ពីរ​រយ និង មួយ​ពាន់​ក៏មាន​។

​តាមរយៈ​គេហទំព័រ ស៊ី​អ៊ី​អ៊ិន លោក បាន​ផ្តែផ្តាំ​ថា ប្រសិន​ជាមាន​សប្បុរស​ជន​ណា ដែលមាន​សន្តាន​ចិត្ត​ជ្រះថ្លា ចង់​ជួយ​កញ្ញា ពៅ បញ្ញា​ពេជ្រ ដោយផ្ទាល់​ក្តី តាមរយៈ​លោក​ក្តី លោក​នឹង​ស្វាគមន៍​ជានិច្ច សូម​ទូរស័ព្ទ​មក​លេខ 012 333 015៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 39 នាក់
  Flag Counter
Flag Counter