. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ប្រគំ​តន្ត្រី​ និង​ពិព័រណ៍ លើ​ប្រធានបទ ​ខ្មែរ​មួយ អនាគត​តែមួយ​
December 03, 2013 (10:52:36) [ 632 ]
 
 
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានធ្វើ​ការប្រគំ​តន្ត្រី​និង​ពិព័រណ៍​ស្តី​យុវជន​ក្នុង​បុព្វហេតុ​មាតុភូមិ ក្នុង​ពិធី​ខួប​៣៥​ឆ្នាំ​នៃ​កំនើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។ ​មនុស្ស​ប្រមាណ ២ ម៉ឺន​នាក់​បាន​ចូលរួម​នៅក្នុង​ពិធី​ប្រគំ​តន្ត្រី​ដែល​ធំ​នេះ​។

​លោក ​ហ៊ុន ម៉ា​នី ប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា បាន​និយាយថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នោះបាន​កើតឡើង​រយៈពេល​៣៥​ឆ្នាំ​មកហើយ ពោលគឺ​ចាប់តាំងពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ មកម្ល៉េះ​។ យើង​បានប្រែក្លាយ​ឈ្មោះ​ពី​សមាគម​សហភាព​សង្គ្រោះ​ជាតិ កម្ពុជា​មកជា​សហភាព​សហព័ន្ធ​យុវជន កម្ពុជា​វិញ ហើយ​អ្វីដែល​យើង​ចង់​រម្លឹក​ឡើងវិញ​នោះ គឺ​យើង​មានឱកាស​ជួបជុំគ្នា​ក្នុងការ​អបអរសាទរ​ពេលនេះ​គឺជា​ស្នាដៃ​ដ៏​ធំធេង​នៃ​ការលះបង់ របស់​យុវជន​ជំនាន់​មុន​។

​លោក​និយាយថា យុវជន​គឺជា​សសរទ្រូង​នៃ​ប្រទេសជាតិ​។ កត្តា​សំខាន់​មួយ​ដែល​យើង​ត្រូវ​ឆ្លុះ​ប​ញ្ជាំ​ង​នោះ​គឺ​យុវជន​បន្តិច​ម្តងៗ​ពួកគាត់​នឹង ទទួល​តួនាទី​ភាព ជា​ថ្នាក់ដឹកនាំ​របស់​ប្រទេសជាតិ ហើយ​ក្នុង​ដំណាក់​នោះ​យុវជន​គួរតែ​ស្វែងយល់​និង ស្វែង​ដឹង នូវ​វិ​រៈ​ភាព​ជំនាន់​មុនៗ ពោលគឺ​ស្មារតី​២ ធ្នូ ទើប​យើង​មាន​មកដល់​សព្វថ្ងៃនេះ អី​ញ្ចឹ​ង​ហើយ ទោះបីជា​យុវជន​មិន​រស់នៅក្នុង​អតីតកាល ប៉ុន្តែ​យើង​ត្រូវតែ​សិក្សា និង កែច្នៃ​បន្ថែម​នូវ​គោល គំនិត​ថ្មីៗ​ដែល​យើង​បាន​ជួបប្រទះ​ក្នុងសង្គម​សព្វថ្ងៃ ហើយ​ប្រែក្លាយ​វា​អោយ​កាន់​តែមាន​ភាពប្រសើរឡើង​ជាង​មុន​ជា​លំដាប់​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 58 នាក់
  Flag Counter
Flag Counter