. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
រូបថត ព្រីម លីហ្សា នែបនិត្យ​ជាមួយ​ប្រុស​ស្នេហ៍​ មាន​ក្នុង​កម្មវិធី Instagram
December 03, 2013 (10:48:12) [ 685 ]
 
 
រូប​តារា​សម្តែង ព្រីម លីហ្សា​នែបនិត្យ​ជាមួយ​ប្រុស​ស្នេហ៍​ក្នុង​រ៉ូ​ប​ដំណេក ហើយ​ប្រុស​ស្នេហ៍​នោះ​លែងខ្លួន​ទទេ បានក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​សារព័ត៌មាន​ធំ​នៃ​ប្រទេស​កម្ពុជា​។ កាសែត​រស្មី​កម្ពុជា​បាន​បោះពុម្ព​រូបនោះ​អម​ជាមួយ​អត្ថបទ​នៅ​ទំព័រមុខ​របស់ខ្លួន​ដែល​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃទី​៣០​វិច្ឆិកា​នេះ​។​

រូបថត ព្រីម លីហ្សា និង​ប្រុស​ស្នេហ៍ ដែល​បាន​បង្ហោះ​ក្នុង កម្មវិធី​រូបថត Instagram មាន​ពីរ​ប្លង់ មាន​សរសេរ​ពាក្យ ពេចន៍​ស្នេហ៍​ថា “​អ្នកជា​មនុស្ស​ដែល​ធ្វើ​ឲ្យ ខ្ញុំ​រីករាយ​ក្នុង​មួយជីវិត​នេះ​។ ស្រឡាញ់​អ្នកខ្លាំង​ណាស់​បង ។ ខ្ញុំ​ប្រឹងប្រែង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​តែ​អ្នក អត់​មាន​អ្នកណា​អាចមក​នៅក្នុង បេះដូង​ខ្ញុំ​បានទេ ព្រោះ​បេះដូង​ខ្ញុំ​បាន​បិទ សម្រាប់តែ​អ្នក​ម្នាក់ និង​ជា​រៀងរហូត​។​” គេ​គិតថា​នេះ​ជា​សារ​សេ្ន​ហ៍​ដ៏​ផ្អែមល្ហែម​របស់ ព្រីម លីហ្សា ដែល​បញ្ជាក់ជូន​ដល់​ប្រុស​ស្នេហ៍​នាង​។

​ព្រីម​លីហ្សា​ជា​តារា​សម្តែង​ល្បី​ដែល​ទើបតែ​ទទួល​ពានរង្វាន់​ពី​ក្រុមហ៊ុន​Sabay ។ ​រូបភាព​នាង​អោបថើប​កៀកកើយ​ជាមួយ​បុរស​ម្នាក់​ដែលមាន​វ័យ​ប្រហាក់ប្រហែល​ស្មើនឹង​នាង នោះបាន​ត្រូវគេ​ចែកចាយ​បន្ត​គ្នា​មើល​យ៉ាង​វក់វី​។​ ​តាម​ កាសែត​រស្មី​កម្ពុជា​ព្រីម លីហ្សា តែងតែ​បង្ហាញខ្លួន​ជាមួយ​ការប្រើប្រាស់​របស់​មានតម្លៃ​និង​ជាពិសេស​សម្លៀកបំពាក់​ថ្លៃ​រាប់រយ​រាប់ពាន់​ដុល្លារ ហើយ​ជាប់​ឈ្មោះ​ជាតា​រា ស៊ីវីល័យ​ប្រចាំ​កម្ពុជា និង​ឧស្សាហ៍​ចេញទៅ​ក្រៅប្រទេស​ញឹកញាប់​ទៀតផង​។

ជារឿយៗ​នាង​បាន​បកស្រាយ​ថា នាង​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​មន្ត្រី​ធំ​ម្នាក់​ដែល​តែងតែ​តាម​ស្រលាញ់​នាង និង​ផ្តល់​ប្រយោជន៍​តាម​តម្រូវការ​គ្រប់បែបយ៉ាង​ឱ្យ​នាង​។ ប៉ុន្តែ​ខណៈពេល​នេះ​បែរជា​ធ្លាយ​រូបថត​ប្រុស​ស្នេហ៍​វ័យក្មេង​របស់​នាង ទៅវិញ​។ ទោះជា​យ៉ាងណា​បុរស​ម្នាក់​នោះ​អាចជា​បុរស​ដែល​ល្បី​ថា​ហ៊ាន​លះបង់​លុយកាក់​ជាច្រើន​ជាពិសេស​ទិញ​ចិញ្ចៀនពេជ្រ​គ្រាប់​ធំ ឡាន​ទំនើបៗ និង​សម្លៀកបំពាក់​ថ្លៃ ឱ្យ​នាង​ព្រីម លីហ្សា​។​

​តារា​សម្តែង​ដែល​ទទួលពាន​ជា​តារា​សម្តែង​ឆ្នើម​ពី​កម្មវិធី​អាណាចក្រ​តារា​នោះ​មិនអាច​សុំ​ការបកស្រាយ​បានឡើយ​ជុំវិញ​រូបនេះ​ថា​តើ​នាង​បញ្ចេញ​ខ្លួនឯង​ឬ​វា​បែកធ្លាយ​ដោយ​ប្រការ​ណាមួយ ។ កន្លងមក​ព័ត៌មាន​ចាម​អារាម​ពី​ស្នេហា​របស់​កញ្ញា ព្រីម លីហ្សា ជាច្រើន​បាន​ផ្ទុះឡើង​ជាមួយ​អ្នកមាន​ក្នុងស្រុក​និង​ខ្មែរ​នៅ​អាមេរិក តែ មិន​ដែលមាន​រូបថត​បញ្ជាក់​សោះឡើយ ទើបតែ​ធ្លាយ​រូបថត​នាពេលនេះ ។

​រូបថត​ពីរ​សន្លឹក​នោះ​ត្រូវបាន​ទស្សនិកជន​វាយតម្លៃថា អ្នក​ពីរ​នោះបាន​រស់នៅ​ក្នុងផ្ទះ​ជាមួយគ្នា ខណៈដែល​ពួកគេ​ហាក់បី​កំពុង​បង្កាត់ភ្លើង​ស្នេហ៍​មុន​ចូល​ដំណេក​។ រូបនេះ​ក៏​បង្ហាញ​ផងដែរ​ថា​ប្រុស​ស្នេហ៍​របស់​ព្រីម លីហ្សា​មិនបាន​ពាក់អាវ​និង​សម្តែង​ទឹកមុខ​ត្រេកត្រអាល​ចំពោះ​ការ​ថើប​ពី​បបូរមាត់ ព្រីម លីហ្សា​ដែល​ស្ថិតក្នុង​ឈុត​រ៉ូ​ប​គេង​និង​មួយ​សន្លឹក​ទៀត​ក្នុង​អាវយឺត​ពណ៍​ស​បញ្ចេញ​សាច់​ដើមទ្រូង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 35 នាក់
  Flag Counter
Flag Counter