. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
ដល់រដូវ ដែលតារាៗ កើបប្រាក់ហើយ
December 03, 2013 (10:45:21) [ 670 ]
 
 
គ្រាន់តែ​ឈាន​ជើង​ចូលដល់​ រដូវរំហើយ​ភ្លាម តារា​សម្តែង តារាចម្រៀង ស្ទើរតែ​គ្រប់​ដួង​ត្រូវបាន​គេ​កក់​ស្ទើរតែ​គ្មាន​លស់​ថ្ងៃ ជាពិសេស​តារាៗ ដែល​សម្បូរ​ទៅដោយ​ពហុ​ជំនាញ ដែល​អាច​ច្រៀង​ផង សម្តែង​ផង​។ តារា​ខ្លះទៀត ត្រូវបាន​គេ​កក់​តាំងពី ពីរ​ខែ​មុន​ក៏មាន​។ ​ចំណែក​អ្នកសិល្បៈ​ខ្លះទៀត​មមាញឹក​ជាមួយ​អាជីព​សម្អាងការ​។​ និយាយ​ជារួម​ដោយសារតែ​ខែ​នេះ​ជា​ខែ​ដែល​ជនជាតិខ្មែរ​នាំគ្នា​ប្រកាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​ដោយ​ប្រកាន់យក​ពេលវេលា​រៀបចំ​ពិធីមង្គលការ​នូវពេលដែល​ពិធី​ចេញ​ព្រះវស្សា​មកដល់​។​

​តារាចម្រៀង ពោរពេញ​ទៅដោយ​ពហុ​ជំនាញ នាង ខាត់ សុ​ឃីម ដែល​ទើបតែ​សម្រាលកូន​បានកូន​ស្រី ពោលគឺ​នាង​អាច​និយាយបានថា នៅ​សរសៃ​ខ្ចី​នៅឡើយ តែដោយសារ​តែ​រដូវ​កើប​ប្រាក់​ឈានចូល​មកដល់ តារា​កំប្លែង​ក្រមិច ក្រមើម​រូបនេះ ហាក់​មមាញឹក​ច្រើន​គួរសម ព្រោះតែ​ជំនាញ​ដែល​មិនសូវមាន​អ្នកណា ធ្វើបាន​រូបនេះ អាច​ទទួលបាន រោងការ ជាង​៧០ រោង នៅក្នុង​ខែវិច្ឆិកា​។​នេះ​បើតាម​នាង​បញ្ជាក់ប្រាប់​CEN តាម​ទូរស័ព្ទ​។

​នាង​បញ្ជាក់ថា “​ក្នុង​ខែ​នេះ (​វិច្ឆិកា​) និង ខែ​១២ សរុបទៅ ជាង​៧០​រោង សម្រាប់​រោងការ តែ​ចំពោះ​ផ្នួង​ង​ការ​វិញ​ទទួល​បានតែ ២០​រោង​ប៉ុណ្ណោះ​”​។​ មិនថាតែ តារា​សិល្បៈ បែប​បុរាណ ឬ សម័យ​នោះទេ ពួកគេ​អាច​រកចំណូលបាន​ដូចគ្នា ឲ្យ​តែ​ដល់​រដូវ​មង្គលការ​បែបនេះ ។ ជាក់ស្តែង តារាចម្រៀង និង ជា​ពិធីករ​ខ្ពស់​សង្ហា អេ​ឡិច ចាន់​ត្រា ក៏មាន​ហាងឆេង​ដូចគ្នា ទៅនឹង​តារាចម្រៀង​បុរាណ​ដែរ ថ្វីត្បិតតែ​តារាចម្រៀង​រូបនេះ មិនអាច​ច្រៀង​ក្នុង​ពិធី​សិរី​មង្គល​កាត់សក់​បាន តែ​តារា​ស្រស់​សង្ហា​បែប​កូនកាត់ អេ​ឡិច ចាន់​ត្រា អាច​ច្រៀង​ក្នុង​ពិធីមង្គលការ​បាន​ដូចគ្នា តែ​នៅក្នុង​ពិធី​ពិសារ​ភោជនីយ​អាហារ ចឹ​ង​បានន័យថា ឲ្យ​តែ​រដូវ​ធ្លាក់​ខ្យល់​ភ្លាម ដាច់​គ្រាប់​ភ្លៀង​ភ្លាម រោងការ​ចាប់ផ្តើម​មាន​ជា​បន្តបន្ទាប់ ចំណែក សិល្បករ​-​សិល្បការិនី ក៏ត្រូវ​ប៉ាន់​តាម​នោះ ដែរ មិន​ចំពោះតែ​ការអញ្ជើញ​ចូលរួម​ច្រៀង​ក្នុង​ពិធីមង្គលការ​នោះទេ តែ​អាចមាន​អ្វី​ផ្សេងៗ​ទៀត​ដូចជា ច្រៀង​តាម​ខេត្ត ការប្រគុំ​តន្ត្រី​របស់​ក្រុមហ៊ុន​មួយចំនួន​។​ល​។

ហេតុអ្វី​បានជា​ថា​រដូវប្រាំង​នេះ ជា​រដូវ​ត្រូវប៉ាន់​របស់​តារា​? ​ដោយហេតុ​ផល​ថា ក្នុង​កម្មវិធី​មួយ​ដែលមាន​ការចូលរួម​ពី​សំណាក់​តារាៗ ភាគច្រើន​ត្រូវបាន​ប្រភព​កៀក​កិត​ទម្លាយ​ថា ប្រសិនបើ​ចង់បាន​តារាចម្រៀង​ល្បី​ចូលរួម ចាំបាច់​ត្រូវ​ចំណាយ​ខ្ទង់ពាន់​ដុល្លារ ហើយ​ចំនួន​នៃ​បទ​ចម្រៀង អាចមាន​កំណត់​ទៀត ប្រហែលជា ៤ បទ​ប៉ុណ្ណោះ​។​

ប្រសិនបើ​ក្នុង​តារាចម្រៀង​ម្នាក់​ត្រូវ​ចំណាយ​ខ្ទង់ពាន់​ដុល្លារ អីចឹង បើ​មួយថ្ងៃ​បាន ប្រហែល​ជាមួយ​ពាន់​ដុល្លារ ចុះបើ​មួយខែ​វិញ​អាច​បាន​ប៉ុន្មាន​ទៅ​? ។​ ពិតជា​គួរ​ឲ្យ​រីករាយ ហើយ​យើង​ក៏​សូម​ចូលរួម​អបអរ​ផងដែរ​ចំណូល​ពេលវេលា​ដ៏ល្អ​នេះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 62 នាក់
  Flag Counter
Flag Counter