. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
ផលិតកម្ម​ថោ​ន គ្រោង​ផលិត​ខ្សែភាពយន្ត​ខ្នាត​ធំ ជា​លើកដំបូង​
November 22, 2013 (10:32:13) [ 674 ]
 
 
ផលិតកម្ម​ថោ​ន ដែលជា​ផលិតកម្ម​កំសាន្ត​ធំ​មួយ​ក្នុងចំណោម​ផលិតកម្ម​ធំៗ​៣​នៅ ក្នុងប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ត្រៀម​ផលិត​នូវ​ខ្សែភាពយន្ត​ខ្នាត​ធំ​ដំបូង​របស់ខ្លួន​ដើម្បី​ធ្វើការ​ប្រកួត​ប្រ​ជេ​ង​នៅក្នុង​ទីផ្សារ​វិស័យ​ភាពយន្ត​ខ្មែរ​ដែល​កំពុង​តែមាន​ស​កម្ម​ភាព​កំរើក​ឡើងវិញ ។​

បើទោះជា​មិនទាន់​បង្ហាញ​ពី​គម្រោង​ច្បាស់លាស់​ក្នុងការ​ផលិត​នូវ​ខ្សែភាពយន្ត​ខ្នាត​ធំក្តី ប៉ុន្តែ​ថ្មីៗ នេះ​មាន​ប្រភព​ក្រៅ ផ្លូវការ​មួយ​បាន​ទម្លាយ​អោយដឹងថា ផលិតកម្ម​ថោ​ន​បាន​សម្ងំ​ផលិត​នូវ​ខ្សែភាពយន្ត​ខ្នាត​ធំ​ជា​លើកដំបូង​របស់ខ្លួន​អស់​ជាច្រើន​ខែ​មកហើយ ទើប​ធ្វើ​មានការ​រយាល​ក្នុងការ​ផលិត​បទ​ចម្រៀង ។

ប្រភព​ដដែល​បាន​អះអាងថា វណ្ណ​កម្ម​ទីមួយ​របស់​ផលិតកម្ម​ថោ​ន​ដែល​បាន​ចំណាយពេល​អស់​ជាច្រើន​ខែ​ក្នុងការ​ផលិត​នោះ មាន​ចំណងជើង​ថា “ ចងចាំ ឬ Remember ” ដែល​ចូលរួម​សម្តែង​ជា​តួឯក​ដោយ​តារាចម្រៀង​ជួរមុខ​របស់​ផលិតកម្ម​ថោ​ន​ពីររូប​គឺ​លោក ករុណា ពេជ្រ និង​នាង សុគន្ធ នីសា ។​

បើតាម​ប្រភព​ខាងលើ​បន្ថែមថា តាម​គម្រោង ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង “ ចងចាំ ឬ Remember ” គ្រោង​នឹង​បញ្ចប់​ការថត​របស់ខ្លួន​ក្នុងអំឡុង​ចុងខែ​វិច្ឆិកា​ខាងមុខនេះ បន្ទាប់ពី​ចំណាយពេល​រាប់​ខែ ក្នុងការ​ចុះទៅ​ថត​នៅតាម​បណ្តា​ខេត្ត ក៏ដូចជា​រមណីយដ្ឋាន​ធម្មជាតិ​សំខាន់ៗ​មួយចំនួន​មានដូចជា ខេត្ត​កែប ខេត្ត​មណ្ឌល​គី​រី ក្នុងនោះ​មាន​តំបន់​ទឹកជ្រោះ​ពេ​ជ្ជ​តា និង​ទីកន្លែង​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា ។​

​ចំពោះ​អត្ថន័យ​នៃ​សាច់រឿង​ទាំងមូល​មិនត្រូវ​បាន​ប្រភព​ខាងលើ​ធ្វើការ​អត្ថាធិប្បាយ​ច្រើន​នោះទេ គ្រាន់ តែ​បញ្ជាក់ថា រឿង “ ចងចាំ ឬ Remember ” ចង់បង្ហាញ​ពី​ស្នេហា​ស្មោះ​ស្ម​គ្រ​នៃ​គូស្នេហ៍​មួយគូរ​តស៊ូ​ក្រោម​ឥទ្ធិពល​របប​អាណា និគម​បារាំង​លើ​ប្រទេស​កម្ពុជា និង​បង្ហាញ​ពី​ស្នេហ៍​ចាំជាតិ​ផងដែរ ។​ មានការ​រំពឹងទុក​ថា តារាចម្រៀង​ដែល​កំពុង​រុំ​ព័ទ្ធ​ទៅដោយ​ការរិះគន់​លើ​រឿង​ចំលង​ស្ទីល​ពី​បរទេស លោក ករុណា ពេជ្រ និង​តារាចម្រៀង​ស្រី​សំដី​ផ្អែម​នាង សុគន្ធ នីសា ប្រាកដជា​អាច​បង្កើន​នូវ​ប្រជាប្រិយ៍ភាព​របស់​ខ្លួន​កាន់តែខ្លាំង​បន្ថែមទៀត​លើ​អាជីព​ថ្មី​នេះ ។​ ​ពាក់​ព័ន្ធនឹង​បញ្ហា​នេះ​ខាង​ផលិតកម្ម​ថោ​ន​ពិតជា​បានទទួល​ស្គាល់ ប៉ុន្តែ​មិនបាន​ធ្វើការ​អត្ថាធិប្បាយ​អោយបាន​លំអិត​នោះទេ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 56 នាក់
  Flag Counter
Flag Counter