. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
និស្សិត​ប្រេ​ស៊ី​ល​ដែល​ប្រកា​ស លក់​ព្រហ្មចារី​លើក​មុនឥឡូវ ​ប្រកាស​លក់​វា​ម្តងទៀតក្រោយ ​អះអាងថា​អ្នក​មុន​មិនបាន​រួមរក្ស​ ជាមួយ​នាង​ទេ
November 22, 2013 (10:24:51) [ 697 ]
 
 
និស្សិត​ប្រេ​ស៊ី​ល​ម្នាក់ ដែល​បាន​លក់​ព្រហ្មចារី​របស់​នាង​ក្នុងតម្លៃ ៧៨០.៩៤៧ ដុល្លារ ឥឡូវ​ប្រកាស​លក់​វា​ម្តងទៀត​ក្នុង​ការលក់​ដេញថ្លៃ​តាម​អន​ឡាញ​មួយ ដោយ​អះអាងថា ព្រហ្មចារី​របស់​នាង​នៅ​មិនទាន់​ខូច​នៅឡើយ​ទេ​។

​នាង Catarina Migliorini អាយុ ២១ ឆ្នាំ នឹង​លក់​ព្រហ្មចារី​របស់​នាង​ឲ្យ​ទៅ​អ្នកដេញថ្លៃ​ក្នុង​ចំនួន​អប្បបរមា ៦២.០០០ ផោន (៩៩.៨៣២ ដុល្លារ​) ប៉ុន្តែ​និយាយថា នាង​សង្ឃឹម​បាន​យ៉ាងតិចណាស់ ១,៥ លាន​ដុល្លារ​។​

ការ​ដាក់លក់​ដេញថ្លៃ​ព្រហ្មចារី​របស់​កញ្ញា Migliorini ត្រូវបាន​ថត​សម្រាប់​ភាពយន្ត​ឯកសារ​មួយ​របស់​អូស្ត្រាលី ប៉ុន្តែ​នាង​អះអាងថា នាង​ត្រូវបាន​អ្នក​ផលិត​ភាពយន្ត​ឈ្មោះ Justin Sisely បោកប្រាស់ អ៊ីចឹង​ហើយ​ទើប​នាង​មិនត្រូវ​បាន​គេ​ឲ្យ​លុយ ដែល​ជនជាតិ​ជប៉ុន​ម្នាក់​ឲ្យ​នាង​សម្រាប់​ថ្លៃ​ព្រហ្មចារី​កាលពី​ខែតុលា​កន្លងទៅ​ទេ​។

​ការដេញថ្លៃ​លក់​ព្រហ្មចារី​នេះ​បានធ្វើ​ឲ្យ​កញ្ញា Migliorini ក្លាយជា​តារា​បន្ទាប់បន្សំ​មួយ​ដួង​ក្នុងប្រទេស​ប្រេ​ស៊ី​ល ហើយ​នាង​បាន​ថតរូប​ឲ្យ​ទស្សនា​វ​ដ្តី Playboy ក្នុងប្រទេស​កំណើត​រប​ស់​នាង និងប្រទេស​អា​ហ្ស​ង់​ទីន​ទៀតផង​។​

នាង​បាន​បកស្រាយ​ទៅកាន់​កាសែត The Huffington Post ទាក់ទង​នឹង​ការសម្រេចចិត្ត​របស់​នា​ង​ក្នុង​ការលក់​ព្រហ្មចារី​របស់​នាង​សាជាថ្មី​ថា "​បន្ទាប់ពី​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​បណ្តា​ប្រទេស​ជាច្រើន​រួចមក ខ្ញុំ​ក៏​សម្រេចចិត្ត​ដាក់លក់​ដេញថ្លៃ​ព្រហ្មចារី​របស់ខ្ញុំ​ម្តងទៀត​"​។​

​កញ្ញា Migliorini មុននេះ​បាន​និយាយថា នាង​ចង់​ប្រគល់​លុយ ៩០ % នៃ​តម្លៃ​ដេញថ្លៃ​ផ្តាច់ព្រ័ត្រ​ឲ្យ​ទៅ​អង្គការ ក្រៅរដ្ឋាភិបាល​មួយ ដើម្បី​សង់ផ្ទះ​ទំនើបៗ​ក្នុង​រដ្ឋ Santa Catarina ភាគខាងត្បូង ដែលជា​ស្រុកកំណើត​របស់​នាង​។

​ទោះយ៉ាងណា នៅពេល​នាង​អះអាងថា​នាង​មិន​ត្រូវបាន​គេ​ប្រគល់​លុយ​ឲ្យ និងមិនទាន់​បាត់បង់​ព្រហ្មចារី​នោះទេ អង្គការ​ខាងលើ​ក៏​មិនទាន់​បានទទួល​លុយ​របស់​នាង​ដែរ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 67 នាក់
  Flag Counter
Flag Counter