. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
មាស សុខសោភា ជំរុញយុវវ័យ ឲ្យចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់ក្មេងរើសសំរាម
November 22, 2013 (10:18:38) [ 634 ]
 
 
​វីដេអូ​ឃ្លី​ប បទ​ចម្រៀង​ក្រោម​ចំណងជើង​ថា “ លើ​លោក​នេះ ខ្ញុំ​ស្រលាញ់​ម៉ាក់​ខ្ញុំ​ជាងគេ ” ដែលជា​ការ បកស្រាយរ​បស់​តារាចម្រៀង​ស្រី​ជួរមុខ​របស់​ផលិតកម្ម​ថោ​ន មាស សុខ​សោភា និង​ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​របស់លោក សំ ដូ​រ៉េ ត្រូវ​បានទទួល​ការគាំទ្រ និង​លើកទឹកចិត្ត​ជាច្រើន ក្រោយពី​ធ្វើការ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook​។​

​ក្រោយ​បញ្ចប់​ការបកស្រាយ​នូវ​បទ​ចម្រៀង​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​នោះ មាស សុខ​សោភា ក៏បាន​ថ្លែង ជំរុញ​អោយ​បណ្តា​យុវវ័យ​ទាំងអស់ ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​ក្មេង​រើស​សំរាម នៅ​តំបន់​ភូមិ​ស្លាគូ វាល​ជើងឯក​ផងដែរ តាមរយៈ​ការបរិច្ចាក​នូវ​ថវិកា​បន្តិចបន្តួច​របស់ខ្លួន ក្នុង​ការទិញ​សៀវភៅ ដែលមាន​ចំណងជើង​ថា “​ពេលវេលា​របស់​យុវវ័យ​” ដែលជា​ស្នាដៃ​និពន្ធ​របស់លោក សំ ដូ​រ៉េ​។ ថវិកា​ដែល​បានមកពី​លក់​សៀវភៅ​នោះ នឹងត្រូវ​បង្វែ ទៅ​ជួយ​ដល់​កុមារ​រើស​សំរាម វាល​ជើងឯក​។​

​ឆ្លើយតប​ជាមួយ​គេហទំព័រ CEN តាមរយៈ​ទូរ​សព្ទ័​តារាចម្រៀង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ ក្នុង​ផលិតកម្ម​ថោ​ន មាស សុខ​សោភា បាន​លើកឡើងថា នាង​នឹងចូលរួម​ក្នុង​កម្មវិធី​លក់​សៀវភៅ​សប្បុរសធម៌​មួយ​របស់លោក សំ ដូ​រ៉េ ដែល​គ្រោង​រៀបចំឡើង ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៣ ខាងមុខនេះ នៅ​មជ្ឈមណ្ឌល​កំសាន្ត ឌ្រី​ម​លេន​។

​នាង​បន្តថា ការអាន​សៀវភៅ​ដ៏​មានតម្លៃ សម្រាប់​យុវវ័យ​គ្រាន់តែ​ចំណាយ​ថវិកា ២៥០០ រៀល​ប៉ុណ្ណោះ គឺជា​ការបរិច្ចាក​ជួយ​ដល់​ក្មេង​រើស​សំរាម នៅ​តំបន់​ភូមិ​ស្លាគូ វាល​ជើងឯក​។​

​តារាចម្រៀង​ស្រី​សំឡេង​ធ្ងន់ មាស សុខ​សោភា បានបង្ហាញ​ពី​គោលបំណង​របស់ខ្លួន​ថា នាង​ចង់អោយ​បណ្តា​យុវវ័យ​ទាំងអស់ ចំណាយពេល​វេលា​ដ៏​មានតម្លៃ និង​ថវិកា​បន្តិចបន្តួច​រប​ស់​ខ្លួន ដើម្បី​ចូលរួម​ទិញ​សៀវភៅ “ ពេលវេលា​របស់​យុវវ័យ ” ជាមួយ​នាង​។

​នាង​ចាត់ទុកថា ការបរិច្ចាក​នូវ​ថវិកា​បន្តិចបន្តួច​នេះ ក៏ដូចជា​បងប្អូន​បាន​ចួ​ល​រួមចំណែក ជួយ​ដល់​សង្គម​របស់​យើង​ដែរ ព្រោះ​ថវិកា​ទាំងអស់ ដែល​ប្រមូលបាន​ពី​ការលក់​សៀវភៅ​នេះ នឹងត្រូវ​យកទៅជួយ​ដល់​ក្មេង​រើស​សំរាម ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន នៅ​តំបន់​ភូមិ​ស្លាគូ​វាល​ជើងឯក​។​

​ជាមួយនឹង​សកម្មភាព​មនុស្សធម៌រ​បស់​ខ្លួន​ជាច្រើន​កន្លងមក មាស សុខ​សោភា បាន​បញ្ជាក់ថា នាង​នឹង​បន្ត​នូវ​សកម្មភាព​មនុស្សធម៌​បែបនេះ បន្ថែមទៀត ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ចុះជួយ​ដល់​សង្គមជាតិ​។

​ជា​ចុងក្រោយ​តារាចម្រៀង​ស្រស់​សោភា​រូបនេះ ក៏បាន​ធ្វើការ​អំពាវនាវ​ផងដែរ ដល់​យុវវ័យ​ទាំងអស់​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​សង្គមជាតិ​អោយបាន​ច្រើន គប្បី​មិនត្រូវ​ចំណាយពេល​វេលា ទៅលើ​ការងារ​ឥតប្រយោជន៍​ច្រើន​នោះទេ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 29 នាក់
  Flag Counter
Flag Counter