. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
រាជធានី​ភ្នំពេញ នឹងមាន​រោងភាពយន្ត​ចំនួន ៣ បន្ថែមទៀត នៅ​ឆ្នាំ​២០១៤
November 12, 2013 (12:16:19) [ 614 ]
 
 
មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អះអាងថា នៅ​ឆ្នាំ​២០១៤ ខាងមុខនេះ ក្រសួង​មាន​គម្រោង​បង្កើត​រោងកុន​ថ្មី ចំនួន ៣ នៅ​រាជធានី​ភ្នំពេញ ខណៈដែល​ស្ថានភាព​វិស័យ​ភាពយន្ត​កម្ពុជា មាន​លក្ខណៈ​ប្រសើរ​ជាង​មុន ហើយ​អ្នក​ដែល​ចូលចិត្ត​ប្រកប​អាជីព​វិស័យ​ភាពយន្ត បាន​ចាប់អារម្មណ៍​ងាក​មក​គិតគូ​ការផលិត​ភាពយន្ត​ឡើងវិញ​។​
​ ​
​លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើងថា ក្នុងដំណាក់កាល​បច្ចុប្បន្ន​នេះ ភាពយន្ត​ពិតជា​មាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​រួមចំណែក​ដ​ល់​ការអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ចជាតិ ព្រោះតែ​ដូច្នេះ ហើយ​ទើប​រាជរដ្ឋាភិបាល​និយាយ​ជារួម និង​ដោយឡែក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​យកចិត្តទុកដាក់​ស្តារ និង​អភិវឌ្ឍន៍​វិស័យ​ភាពយន្ត​ឡើងវិញ បន្ទាប់ពី​ធ្លាក់ចុះ​មួយរយៈ​កន្លងមកនេះ​។​
​ ​
​លោក ឃឹម សារិទ្ធ បន្ថែមថា ផ្តើម​ពី​នោះ ដើម្បីអោយ​វិស័យ​ភាពយន្ត​មាន​ចីរភាព និង​រីកចំរើន​នោះ ក្រសួង​មាន​ផែន ការ​បង្កើត​រោងភាពយន្ត​ថ្មីៗ ចំនួន ៣ នៅ​រាជធានី​ភ្នំពេញ ក្នុង​នៅ​ចុងឆ្នាំ​២០១៣​នេះ នឹង​សម្ពោធ​ដាក់អោយ​ប្រើ ប្រាស់​នូវ​រោង​ភាពយន្ត​ថ្មី​ទំនើប​មួយ នៅ​តំបន់​ទួលគោក ដែលមាន ៣​បន្ទប់ និង​មាន​ចំណុះ​សរុប ៦៥០ កៅអី ហើយ​នៅ​ដំណាច់ឆ្នាំ​២០១៤ ក៏​នឹងមាន​រោងភាពយន្ត​ថ្មី ២​កន្លែង​ទៀត នៅ​តំបន់​កោះ​ពេជ្រ នឹង​ចាប់ផ្តើម​ដំណើរការ ដែល​អាច មាន​ចំណុះ​កៅអី​ប្រមាណ ៣០០០ កៅអី​។​ ​លោក​រដ្ឋលេខាធិការ ក៏បាន​អំពាវនាវ​ផងដែរ​ដល់​ផលិតករ​ភាពយន្ត​ទាំង អស់ត្រូវ​យកចិត្តទុកដាក់ និង​ពង្រឹង​ការផលិត​ភាពយន្ត​អោយ​ឈាន​ដល់ក​ម្រឹត​អន្តរជាតិ ដើម្បី​ឆ្លើយតប​នឹង​ទីផ្សារ​ភាពយន្ត​អាស៊ាន សម្រាប់​ឆ្នាំ​២០១៥ ខាងមុខ​។

​ទន្ទឹម​នោះ​ក្រសួង ក៏ត្រូវ​ខិតខំ​ជំរុញ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​បន្តបន្ទាប់​ទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការរីកចម្រើន​នូវ​បច្ចេកវិទ្យា​ថ្មី ពិសេស​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​បរទេស អោយមក​ថត​ខ្សែភាពយន្ត នៅក្នុង​ប្រទេស​យើង​កាន់តែច្រើន​។​ ​លោក​រដ្ឋលេខាធិការ ក៏បាន​បញ្ជាក់ថា យ៉ាងណាក៏ដោយ​លោក​រំពឹងថា នាពេលខាងមុខ​ទីផ្សារ ភាពយន្ត​កម្ពុជា​នឹងធ្វើ​ដំណើរ​យ៉ាង​សន្សឹមៗ និង​ដោយ​រលូន ដើម្បី​ទៅ​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​អន្តរជាតិ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter