. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
គឹម លីហ្សា ត្រៀមចូលរោងការ ខែក្រោយជាមួយបុរសអូស្រ្តាលី
November 12, 2013 (12:12:43) [ 862 ]
 
 
តារា​សម្តែង​រាង​តូច​ច្រឡឹង គឹម លីហ្សា ដែល​ទើបតែ​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​ថ្មីៗ ក៏មាន​ដំណឹង​ល្អ​ហើយ នោះ​គឺ​នាង​នឹង​គ្រោង​ចូល​រោងការ ជាមួយ​បុរស​សង្ហារ សញ្ជាតិ​អូស្ត្រាលី នា​ពាក់កណ្តាល​ខែធ្នូ​ខាងមុខនេះ​។​

​តារា​សម្តែង គឹម លីហ្សា ដែល​កំពុងតែ​វិវឌ្ឍន៍​ខ្លួន​ជា​តារាចម្រៀង ព្រោះ​បើ​ស្ថិតនៅក្នុង​រង្វង់​អ្នកសិល្បៈ ចាំបាច់​ត្រូវ​ចេះ​ច្រៀង​ផង និង​សម្តែង​ផង ព្រោះ​អាជីព​ទាំងពីរ អាច​ដើរ​ទន្ទឹមគ្នា ទើប​អាច​រក​ចំណូល​ពី​សិល្បៈ​បាន​។

​តារា​សម្តែង សាច់​សខ្ចី​រូបនេះ ឧស្សាហ៍​ជួបប្រទះ​នឹង​ព័ត៌មាន ពី​រឿង​ស្នេហា​ជា​ហូរហែរ តែ​តារា​ស្រី​វ័យ ២៦​ឆ្នាំ គីម លីហ្សា តែងតែ​បដិសេធ​ម្តង​ជា​ពីរដង អំពី​ព័ត៌មាន​ដ៏រ​ស៊ើប​ទាំងនោះ ជារឿយៗ កញ្ញា​តូច​ច្រឡឹង​រាង​មាន់ចែ គឹម លីហ្សា ហាក់​មិន​ចង់បង្ហាញ​អត្ត​សញ្ញាណ​បុរស​សង្ហារ ដែល​គេ​ដឹង​ច្បាស់​ថា ជា​គូស្នេហ៍​នោះឡើយ​។​

ក្នុងជំនួប​ជាមួយ​ស៊ី​អ៊ី​អិន តាម​ទូរស័ព្ទ ស្រី​ស្រស់ សម្រស់​ផូរផង់ ដែល​ធ្វើ​ឲ្យ​កន្លង់​អូស្ត្រាលី មិនអាច​ទប់ចិត្ត​មិន​ស្រលាញ់​បាន នាង លីហ្សា បាន​ឲ្យ​ដឹងថា “​ខ្ញុំ នឹង​គាត់ បាន​ស្វែង​យល់ចិត្ត​គ្នា អស់​រយៈពេល​ជិត​បី​ឆ្នាំ ទម្រាំ​ឈាន​ជើង​មកដល់​ថ្ងៃនេះ​”​។​

​កញ្ញា គឹម លីហ្សា បន្តថា “​ពីមុនមក​ខ្ញុំ​មិនមែន​មិន​ហ៊ាន​ប្រាប់​ការពិត ពីថ្ងៃ​ចូល​រោង​នោះទេ តែ​ខ្ញុំ​ខ្លាច​ប្រាប់​ទៅ​រឿង មិន​ពិត នាំ​តែ​ខ្មាស់​គេ​។ ដូច្នេះហើយ​ពេលដែល​មាន​គេ​សួរ ខ្ញុំ​ចេះ​ប្រកែក ព្រោះ​ពួក​ខ្ញុំ​ទាំងពីរ​នាក់ ត្រូវរ៉ូវ​គ្នា​មែន តែ​ដាច់ខាត ត្រូវតែ​សិក្សា​ស្វែងយល់​ចិត្ត​គ្នា​សិន តែ​មកដល់​ថ្ងៃនេះ ពួក​ខ្ញុំ​មិន​គិត​ច្បាស់លាស់​អស់ហើយ​។ ចំណែក​ចាស់ៗ​ទាំងសងខាង ក៏បាន​ព្រមព្រៀងគ្នា​ដែរ​”​។​

​កញ្ញា គឹម លីហ្សា បាន​បន្តថា មង្គលការ​របស់​នាង​នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៣ ហើយ​គម្រោង​ភ្ញៀវ ដែល​ចូល​រួមមាន​ប្រហែលជា ៧០០ នាក់​។ ក្នុងនោះ មាន​អ្នកសិល្បៈ​ចូលរួម​ប្រហែលជា ៥០​ភាគរយ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 23 នាក់
  Flag Counter
Flag Counter