. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
អ៊ី​វ៉ា បាត់បង់​ឥទ្ធិពល លើ​ស្រទាប់​យុវវ័យ​
November 04, 2013 (14:03:59) [ 1836 ]
 
 
ម្ចាស់​បទ “ ទឹកអប់​មាន​ពិស ” នាង អ៊ី​វ៉ា ដែល​ធ្លាប់​ទទួលបាន​នូវ​ប្រជាប្រិយភាព​ខ្លាំងក្លា ពី​សំណាក់​ទស្សនិកជន តាមរយៈ​ទឹកដម​សម្លេងក្រអួន​ក្រអៅ និង​មាន​រូប​សម្រស់​ស្រស់​សោភា​នោះ ពេលនេះ ហាក់​បង្ហាញ​នូវ​ឥទ្ធិពល​ធ្លាក់ចុះ​បន្តិច​ហើយ បន្ទាប់ពី​គ្មាន​បទ​ចម្រៀង បាញ់​ចំ​បេះដូង​ប្រិយមិត្ត ជាពិសេស​ក្នុង​ស្រទាប់​យុវវ័យ​។​

​តារាចម្រៀង​ស្រី រាង​តូច​ច្រឡឹង ជ្រក​ក្រោម​ដំបូល​ផលិតកម្ម សាន់​ដេ នាង អ៊ី​វ៉ា ត្រូវបាន​គេ​មើលឃើញថា ក្រោយ​ទម្លុះ​នូវ​ភាពជាប់គាំង គ្មាន​បទ​ចម្រៀង ផ្ទុះ​មួយរយៈ​ពេលនោះ តារាចម្រៀង​ស្រី សម្លេង​ស្រួយ​រូបនេះ បាន​ហក់​ចាប់​ទីផ្សារ​បទ​ចម្រៀង​ឡើងវិញ បន្ទាប់ពី​ផលិតកម្ម សាន់​ដេ ធ្វើ​បទ​ចម្រៀង អោយ​ត្រូវ​ដួងចិត្ត​យុវវ័យ​ប៉ុន្មាន​វ៉ុល​រួចមក​។ យ៉ាងណាក៏ដោយ ភាពល្បីល្បាញ​របស់​នាង អ៊ី​វ៉ា ហាក់​មិនបាន​រក្សា​ភាពរឹងមាំ​បានយូរ​ឡើយ គឺ​ត្រូវ​ប្រទះ​នូវ​ភាព​រង្គោះរង្គើរ​បន្តិច​ម្តងៗ នៅពេលដែល​ផលិតកម្ម សាន់​ដេ សម្រុក​នាំយក​នូវ​តារាចម្រៀង​ល្បីៗ​ជាច្រើន​ដួង ចូលមក​ជ្រក​ក្រោម​ដំបូល​របស់ខ្លួន​។​

​ស្ថិតក្នុង​កាលៈទេសៈ​បែប​នេះ ផលិតកម្ម សាន់​ដេ មុននឹង​ធ្វើ​បទ​ចម្រៀង​អ្វីមួយ ទោះ​ចង់​មិន​ចង់ ក៏​ត្រូវតែ​ធ្វើតេស្ត​ទៅលើ​សម្លេង​គ្រប់ អ្នកចម្រៀង របស់ខ្លួន​ជាមុនសិន រួច​ទើប​ចេញ​បទ អោយ​ច្រៀង​។ ដូច្នេះ​សម្រាប់​នាង អ៊ី​វ៉ា ក៏ដូចជា​បណ្តា​អ្នកចម្រៀង​ស្រី​ចាស់​ថ្មី របស់​ផលិតកម្ម សាន់​ដេ ដែលមាន​សម្លេង​ប្រហាក់ប្រហែលគ្នា ត្រូវ​ស្ថិត​លើផ្លូវ​ប្រកួតប្រជែង​ដ៏​តឹងតែង​មួយ​។​

​តាមរយៈ​ការប្រកួតប្រជែង​ទាំង​សម្លេង និង​រូប​សម្រស់ គេ​មិនដឹងថា អ៊ី​វ៉ា នៅមាន​ឥទ្ធិពល ឬ​យ៉ាងណា​នោះទេ ខណៈ​រហូតមកដល់ ពេលនេះ បើទោះជា​បទ​ចម្រៀង​រប​ស់​នាង បានចេញ​វាយលុក​ទីផ្សារ​ជា​ហូរហែរ ប៉ុន្តែ​ហាក់​មិនសូវ​ទទួលបាន​ការគាំទ្រ​ខ្លាំង ពី​ប្រិយមិត្ត ដូច​មុន​ឡើយ ស្រប​ពេលដែល​តារាចម្រៀង​ស្រី រួម​ទ្រនំ​ផ្សេងៗ​ទៀត បានចេញ​បទ​ចម្រៀង​ជាច្រើន បាញ់​ចំ​ដួងចិត្ត​យុវវ័យ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ធ្វើអោយ​មជ្ឈដ្ឋាន​មួយចំនួន លើកឡើងថា ផលិតកម្ម​សាន់​ដេ មាន​ភាពលម្អៀង​ដោយ​លើក​តួ​មួយ ទម្លាក់​តួ​មួយ​។​

​ទោះបីជា​បែបណាក៏ដោយ លោក​ខេមរៈ ភា​រុណ ដែលជា​អ្នកនិពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង ប្រចាំ​ផលិតកម្ម​សាន់​ដេ ធ្លាប់ធ្វើ​ការច្រានចោល ទាំងស្រុង នូវ​ការលើកឡើង​ខាងលើនេះ និង​បាន​បញ្ជាក់ថា ខាង​ក្រុមហ៊ុន មានតែ​ចង់​ជួយ​អោយ​តារាចម្រៀង​របស់ខ្លួន​ល្បីល្បាញ និង​ទទួលបាន​ការគាំទ្រ​ខ្លាំងក្លា ដូចៗ​គ្នា តែ​ក្នុងនោះ ក៏​អាស្រ័យទៅលើ​សមត្ថភាព និង​ទេពកោសល្យ​របស់ខ្លួន​ផងដែរ​។​

​ជាមួយនឹង​ការបាត់បង់​នូវ​ឥទ្ធិពល​របស់ខ្លួន ក្នុង​ស្រទាប់​យុវវ័យ តាមរយៈ​មិនសូវមាន​បទ​ផ្ទុះ គេ​ចាំ​មើលថា តើ​ក្នុង​ឆ្នាំ​ថ្មី ខាងមុខ តារាចម្រៀង​ស្រី រាង​តូច​ច្រឡឹង នាង អ៊ី​វ៉ា អាច​ស្រ​វ៉ា​ចាប់​ទីផ្សារ​បទ​ចម្រៀង​ខ្លាំងក្លា ដូច​មុន​បាន​ទៀត​ទេ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 24 នាក់
  Flag Counter
Flag Counter