. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
មី​យ៉ាន់​ម៉ា​ចូលរួម​បវរកញ្ញា​ខ្ទើយ​Miss International Queen​លើកដំបូង
November 04, 2013 (14:00:39) [ 642 ]
 
 
ពួក​អ្នក​រៀបចំ​បាន​និយាយថា មនុស្ស​ប្រភេទ​ទី​៣​ចំនួន​២៥​នាក់​មកពី​១៧​ប្រទេស​នឹង​ចូលរួម​ប្រឡង​បវរកញ្ញា​ខ្ទើយ​នៅ​ក្រុង​ប៉ា​តា​យ៉ា​​ប្រទេស​ថៃ​ដើម្បី​គ្រប់គ្រង​មកុដ​Miss International Queen​កាលពី​ថ្ងៃ​សុក្រ​។​វា​ជា​ព្រឹត្តិការណ៍​ដូច្នេះ​ទី​៩​ចាប់តាំងពី​ឆ្នាំ​២០០៤​មក​។​

​អា​រី​សា ផាន​ធូ​សាក់ អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​និយាយថា អ្នកឈ្នះ​នឹង​ទទួលបាន​ប្រាក់រង្វាន់​៣​សែន​បាត មកុដ​ត្បូង​មែនទែន​មួ​យ​និង​ការផ្តល់ជូន​ការវះកាត់​កែ​សម្ផស្ស​ដោយ​ឥតគិតថ្លៃ​ពី​ក្លី​និច​ល្បី​មួយ​នៅ​ក្រុង​បាងកក​។​

​ការប្រឡង​បវរកញ្ញា​ខ្ទើយ​នៅ​ថៃ​បាន​ចាប់ផ្តើម​តាំងពី​៤០​ឆ្នាំមុន តែ​វា​បាន​ក្លាយជា​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​ឆ្នាំ​២០០៤​ដោយ​អនុញ្ញាត​​អោយ​មនុស្ស​ភេទ​ទី​៣​មកពី​ប្រទេស​ផ្សេងៗ​ចូលរួម​បង្ហាញ​រូបសម្បត្តិ​និង​បញ្ញា​របស់គេ​។​

​អ្វី​ដែល​ចម្លែក​នៅ​ឆ្នាំនេះ ជនជាតិ​មី​យ៉ាន់​ម៉ា លើកដំបូង​បាន​ចូលរួម​ប្រឡង​នៅ​ឆ្នាំ​នេះ​។​

​តាន់​យ៉ា មួង អាយុ​២៨​ឆ្នាំ ដែល​កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ​មួយ​នៅ​ក្រុង​បាងកក បាន​និយាយថា​"៥​ឆ្នាំ​មុន​ខ្ញុំ​មិន​ហ៊ាន​ចូល​​រួម​ប្រកួត​ទេ​។​តែ​ឥឡូវ មី​យ៉ាន់​ម៉ា​មាន​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ចូលរួម​ដោយ​សេរី​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter