. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
គម្រោងទៅកាណាដារបស់ ឈិន សុធារី កំពុងតែជាប់គាំង
November 04, 2013 (13:55:44) [ 634 ]
 
 
ភាពជាប់គាំង​ក្នុង​គម្រោង​ចេញទៅ​សម្តែង និង​ច្រៀង នៅលើ​ទឹកដី​នៃ​ប្រទេស​កាណាដា របស់​អតីត​ពិធី​ការិនី វ័យក្មេង ប្រចាំ​ស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ នាង ឈិន សុធា​រី កំពុងតែ​ក្លាយជា​រឿង​ស្មុ​គ្រ​ស្មាញ​មួយ ក្នុងចំណោម​រឿងរ៉ាវ​ជាច្រើន ដែល​កំពុងធ្វើការ​វាយប្រហា​រ មកលើ​រូបនាង​។​

​តារា​សម្តែង​ស្រី នាង ឈិន សុធា​រី ត្រូវបាន​គេ​មើលឃើញថា មួយរយៈ​ចុងក្រោយ​នេះ ហាក់​មិនសូវមាន យីអ៊ុន​ទាល់តែសោះ ក្រោយពេល​ទទួលរង​នូវ​ការប៉ះទង្គិច​រឿងរ៉ាវ​ជា​បន្តបន្ទាប់ ក្នុងនោះ ក្រៅពី​ប្រទះ​នូវ​រឿងរ៉ាវ ស្នេហា​បែកបាក់ ទន្ទឹមគ្នា​នឹង​ការបាត់បង់​ការងារ នាង ឈិន សុធា​រី ក៏​ពើបប្រទះ​នឹង​រឿង​មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​លោក សុវណ្ណ មករា ផងដែរ ។ តែ​យ៉ាងណា​នោះ រឿងនេះ ត្រូវបាន​ទាត់ចោល​ទាំងស្រុង តាមរយៈ​ការចេញមុខ ធ្វើការ​បកស្រាយ​យ៉ាងខ្លី ពី​សំណាក់​នាង ឈិន សុធា​រី ដោយបាន​លើកឡើងថា " វា​ជា​រឿង​យល់ច្រឡំ "​។​

​ពាក់ព័ន្ធ​ទៅនឹង​គម្រោង​ចាក​ចេញទៅ​សម្តែង និង​ច្រៀង​នៅលើ​ទឹកដី​នៃ​ប្រទេស​កាណាដា ដែល​មើលទៅ ហាក់​មិន ទាន់ លេចចេញ​នូវ​លទ្ធផល​យ៉ាងណា​នោះ នាង ឈិន សុធា​រី បានបញ្ជាក់​ប្រាប់​គេហទំព័រ CEN ថា កន្លងមកមាន​គេ​ទំនាក់ទំនង​អញ្ជើញ​នាង ទៅ​សម្តែង និង​ច្រៀង នៅ​ប្រទេស​កាណាដា​មែន ប៉ុន្តែ​គម្រោង​នោះ រហូតមកដល់​ពេល នេះ ហាក់​ស្ងាត់​ទៅវិញ ខណៈ​រូបនាង​ផ្ទាល់ ក៏​កំពុងតែ​រង់ចាំ​អ៊ុត​មើល​ផងដែរ​ថា តើ​គម្រោង​នោះ ត្រូវ​ធ្លា​ក់មក​ថ្ងៃ​ណា អោយ​ពិតប្រាកដ ។​

​យ៉ាងណាក៏ដោយ បើទោះជា​គម្រោង​ចេញទៅ​ធ្វើការ​សម្តែង​នៅក្រៅ​ប្រទេស ហាក់​ស្ថិតនៅក្នុង​ភាព​មិនទាន់​ច្បាស់ លាស់ ក៏​អតីត​ពិធី​ការិនី វ័យក្មេង សំបូរ​វោហារ​ស័ព្ទ​ប្រចាំ​កម្មវិធី “ តារា​មាស​តន្ត្រី ” អះអាងថា នាង​មិនមាន​ការ សោកស្តាយ ឬ​ព្រួយបារម្ភ​ណ៍​អ្វី​នោះទេ ព្រោះ​រាល់ថ្ងៃ នាង​ក៏មាន​ការងារ​មមាញឹក គួរសម​ផងដែរ តាមរយៈ​ចូលរួម ​ក្នុ្ង​ង​កម្មវិធី​ក្នុងស្រុក​ជា​ហូរហែរ ជាពិសេស​ក្នុង​ដំណើរ​ចេញទៅ​សម្តែង និង​ច្រៀង នៅតាម​បណ្តា​ខេត្ត ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន ។​

​ទន្ទឹមនឹង​ការអះអាង​ខាងលើ គេ​នៅ​មិនទាន់​អាចធ្វើ​ការវាយតម្លៃ​ពី​ភាពជោគជ័យ លើ​វិថី​សិល្បៈ​របស់​នាង ឈិន សុធា​រី ស្ថិតនៅក្នុង​កំរិតណា​នៅឡើយ​ទេ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ គេ​ឃើញ​អតីត​ពិធី​ការិនី ចាយ​សម្រស់​រូបនេះ ហាក់ ដូចជា​មិនសូវ​លេចមុខ​លេច​មាត់ នៅលើ​ឆាក​ប្រគុំ​តន្ត្រី​របស់​ទូរទស្សន៍​ក្នុងស្រុក ក៏ដូចជា​បង្ហាញខ្លួន នៅក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​ធំៗ ដូច​មុន​ឡើយ ហើយ​ក្នុងនោះ តារា​សម្តែង​រាង​តូច​ច្រឡឹង​រូបនេះ ក៏មាន​ការជាប់​ពាក់ព័ន្ធ​ទៅ នឹង​រឿងរ៉ាវ ដែល​មិន​សមប្រកប​ជា​បន្តបន្ទាប់​ផងដែរ ។​

​សូមបញ្ជាក់ថា រហូតមក​ទល់នឹង​ពេលនេះ អតីត​ពិធី​ការិនី TV5 នាង ឈិន សុធា​រី កំពុងតែ​វិលវល់ នៅ​មិនទាន់​រក​ទ្រនំ​ជ្រក​បាន​នៅឡើយ​ទេ ខណៈ​តារា​ល្បីៗ​ជាច្រើនរូប កំពុងតែ​ញាប់ដៃ​ញាប់ជើង ក្នុងការ​ប្រមូលប្រាក់​ចំណូល​ពី​អាជីព​សិល្បៈ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter