. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
សឿ សុធារ៉ា ទីផ្សារសិល្បៈ កំពុងតែចាប់ផ្តើមកម្រើក
November 04, 2013 (13:52:14) [ 625 ]
 
 
តារា​សម្តែង​ស្រគត់ស្រគំ មាន​សម្រស់​មិន​ថមថយ សឿ សុធា​រ៉ា ហាក់​មាន​ទីផ្សា​សិល្បៈ​ឡើងវិញ នា​ដំណាច់​ចុងឆ្នាំ​២០១៣​នេះ​។ បើទោះបីជា នាង​បានប្រកាស​វិល​ចូល​អុកឡុក​ក្នុង​ពិភព​សិល្បៈ​ក្តី តែ​នាង​នៅតែ​មិនអាច​ច្បាម​នូវ​ប្រជាប្រិយភាព បាន​ច្រើន​ណាស់ណា​ទេ ព្រោះ​បន្ទាប់ពី​សម្រាកកាយ​អស់​មួយរយៈ​ពេល​មក សន្ទុះ​នៃ​តារា​ស្រករ​ក្រោយ​បាន​រីក​ព្រោងព្រាត ដែលជា​ដើមចម ឲ្យ​នាង​មិនអាច​ឆក់​បាន​ឱកាសល្អ​ឡើយ​។​
​ ​
​តែ​នៅ​ចុងឆ្នាំ​២០១៣ នេះ តារា​សាច់​សខ្ចី ដែល​រង​នូវ​ពាក្យ​ច​ចាម​អារាម មិនចេះ​អស់​មិនចេះហើយ អំពីរ​ព​ត៌​មា​នៃ​ការបែកបាក់​ស្នេហ៍ ដែល​នឹង​អាចឈាន​ទៅដល់​ផ្លូវបំបែក​នោះ ត្រូវបាន​សាបរលាប​បន្តិច​ម្តងៗ បន្ទាប់ពី​តារា​ចាយរាង សឿ សុធា​រ៉ា និង​តារាចម្រៀង ក្នុង​ទ្រនំ​ហង្ស​មាស សាពូន មីដាដា បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតនៈ​កោដ្ឋ កាលពី​ថ្ងៃទី​១៥​តុលា កន្លងទៅ និង​រូបភាព​បែប​ជា​លក្ខណៈ​គ្រួសារ​ផ្សេងៗ​ទៀត ដែល​តារា​ស្រី​រូបនេះ បានបង្ហាញ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​តាមរយៈ​សង្គម​ហ្វេ​ស​ប៊ុ​ក​តារា​សម្តែង ដែល​ក្រសោប​បាន​ប្រជាប្រិយភាព​យ៉ាង​ក្រាសក្រែល ក្នុងអំឡុង​ឆ្នាំ​២០០៧ សឿ សុធា​រ៉ា បានបង្ហាញ​រូបថត​ប៉ុន្មាន​សន្លឹក នៃ​សកម្មភាព​ថត​រឿង​ថ្មី​របស់​នាង ជាធម្មតា តារា​ស្រី​រូបនេះ មិនមាន​ទម្លាប់​ផ្តល់​សម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ឡើយ តែ​តាម​សកម្មភាព ដែល​នាង​បានបង្ហាញ​នោះ គឺជា​សកម្មភាព​ថត​ខ្សែភាពយន្ត​ភាគ​ឲ្យ​ស្ថានីយទូរទស្សន៍​បាយ័ន ដែល​រួម​សម្តែង​ជាមួយ​តារាចម្រៀង យ៉ែម សំ​អូន​។​

​ជា​ប្រធាន​ក្រុមហ៊ុន ដែល​ត្រូវ​បុគ្គលិក​ខ្លួនឯង​តាម​ស្រលាញ់ សឿ សុធា​រ៉ា ដែលជា​តារា​សម្តែង​ដែលមាន​ភាពប៉ិន ប្រសព្វ​ក្នុងការ​សម្តែង ត្រូវបាន​ម្តាយ​ឪពុក​រារាំង​មិន​ឲ្យ​បាន​ជួប​គូស្នេហ៍ ដែលជា​កូនចៅ​ខ្លួនឯង នេះ​ជាការ​ឲ្យ​ដឹង​ពី​សាច់រឿង​ត្រួសៗ ពី​តារាចម្រៀង ដែល​ឈោង​ចាប់បាន​អាជីព​ជា​តារា​សម្តែង​លោក យ៉ែម សំ​អូន ដែល​បាន​ឲ្យ​ស៊ី​អ៊ី​អិន​ដឹង​តាម​ទូរស័ព្ទ កាលពីពេល​ថ្មីៗ​នេះ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 61 នាក់
  Flag Counter
Flag Counter