. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
ហ្វាន ពីង​ពីង ក្លូន បង្ក​បញ្ហា​សំរាប់​អាជ្ញាធរ​
October 24, 2013 (12:19:11) [ 686 ]
 
 
ហ្វាន ពីង​ពីង ត្រូវបាន​គេ​គិតថា​ជា​តារា​ស្រី​ចិន​ស្អាត​បំផុត និង​ក៏​ជា​កំពូល​ម៉ូត​គ្រប់​សម័យកាល​ផងដែរ ជាហេតុ​នាំ​អោយ​មាន​ស្រី​​មិន​តិច​ទេ​ដែល​ខិតខំ​វះកាត់​កែ​មុខមាត់​អោយ​ដូច​នាង​។​

​នៅពេល​ស្រីៗ​ជាច្រើន​ចង់បាន​មុខ​ដូច​នាង បញ្ហា​ថ្មី​មួយ​បែរជា​កើតមាន​ចំពោះ​អាជ្ញាធរ​។​

​យោង​តាម​វេបសាយ​The Epoch Times កាលពី​ថ្ងៃ​២​កញ្ញា ស្រី​ស្អាត​ចិន​២​នាក់ ត្រូវបាន​ឃាត់ខ្លួន​ដើម្បី​ធ្វើ​ការស៊ើបអង្កេត​ដោយ​​មន្ត្រី​គយ​នៅ​កំពង់ផែ​ហ្កុ​ង​បេ នៅ​ក្រុង​ហ្ស៊ូ​ហៃ នៃ​ពេល​ពួកគេ​ទាំង​២ មាន​មុខមាត់​ដូច​នាង​ហ្វាន ពីង​ពីង តែ​មិន​ដូច​រូបថត​ក្នុង​លិខិត​​ឆ្លងដែន​របស់គេ​។​

​តំណាង​គយ​បាន​និយាយថា​"​វា​កាន់តែ​មាន​បញ្ហា​សំរាប់​អ្នកត្រួតពិនិត្យ ដោយសារ​មនុស្ស​កាន់តែ​ច្រើន​បាន​ធ្វើ​ការវះកាត់​កែកុន​មុខ​​មាត់​ដែល​មើលទៅ​ខុស​ពី​សភាព​ដើម​របស់​គេ​"​។​

​ស្ត្រី​ដែល​ក្លូន​(​ធ្វើតាម​អោយ​ដូច​)​តាម​នាង​ពីង​ពីង បាន​វះកាត់​ត​ច្រមុះ ដាក់​ត្របកភ្នែក​២​ជាន់​ ​ច្រិប​ចង្ការនិង​ថ្គាម​អោយ​តូច​និង​វះកាត់​​ភ្នែក​អោយ​ធំ ។​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ ពួកគេ​ត្រូវ​បង្ហាញ​រូបថត​កាលពី​មុន​ពេល​ធ្វើ​ការវះកាត់ និង​រូប​ឆ្អឹង​ដែល​ត្រូវបាន​វះកាត់​​ចេញ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 27 នាក់
  Flag Counter
Flag Counter