. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
សុខ សោម៉ាវត្តី បង្ហាញវត្តមានដ៏កម្រ ជាមួយស្វាមីសំណព្វចិត្ត
October 24, 2013 (12:11:28) [ 651 ]
 
 
បន្ទាប់ពី​មាន​ភាពស្ងប់ស្ងាត់​មួយរយៈ​ពី​ពិភព​សិល្បៈ​នោះ កាលពី​ថ្ងៃទី ១៩​ខែតុលា ឆ្នាំ​២០១៣ គេ​បានឃើញ អ្នកនាង សុខ សោ​ម៉ា​វ​ត្តី និង​លោក​ពេជ្រ បង្ហាញមុខ ដ៏​កម្រក្រោយពី​ពួកគេ​រៀបការ និង​សម្រាលកូន​រួច​។ ពួកគេ​វត្តមាន ក្នុង​កម្មវិធី​ស្រា Johnnie Walker ដែល​សម្បូរ​ទៅដោយ​អ្នកជំនួញ​។​

​ស្ថិត​ជាមួយនឹង​ការបង្ហាញ​មុខ​របស់​កូនប្រសារ​ស្រី​របស់​អតីត​ស្នងការ​រាជធានី​ភ្នំពេញ វ​ត្តី បាន​ស្លៀក​រ៉ូ​ប​ខ្លី ពណ៌​ពងមាន់​វាល​ដើមទ្រូង ដែល​ឆ្លុះ​ឲ្យ​ឃើញ​សាច់​សរ​ម៉ដ្ឋខៃ ដែល​ធ្វើ​ឲ្យ អ្នក​ដែល​ឃើញ​អត់ទ្រាំ​នឹង​សរសើរ​មិនបាន​។​

​ការបង្ហាញ​មុខ​ម្តងនេះ​របស់​ពិធី​ការិនី​ភ្នែក​ធំៗ សោ​ម៉ា​វ​ត្តី បានធ្វើ​ឲ្យ​បណ្តា​មិត្តភក្តិ សរសើរ​ថា ទោះបីជា​មានកូន​ស្រី​មួយ ក៏​នៅតែ​ដដែល​ថែមទាំង​មាន​សាច់​ជាង​មុន​ទៅទៀត ក្រមុំ​មិន​ដូរ​ឡើយ​។ ក្រោយពេល​សម្រាលកូន​រួច​នាង​ប្រហែលជា​បោះបង់​សិល្បៈ​ចោល ទោះជា​ចង់ រឺ​មិន​ចង់​ក្តី ព្រោះ​ពេល​ទៅណា​ម​កណាច្រើន​តែមាន​អង្គរក្ស​ហែរ​ហម​ឆ្វេង​ស្តាំ រស់នៅ​ដោយមាន​សេចក្តីសុខ​ពេញទំហឹង ដូច​ឃើញ​ក្នុង​កម្មវិធី​ខាងលើ​ស្រាប់​។​

​ដើម្បី​ធ្វើ​ឲ្យ​គ្រួសារ​មាន​ភាពកក់ក្តៅ​អតីត​តារា​សម្តែង​និង​ជា​ពិធី​ការិនី​រូប​ស្រស់​សម្រស់​ឆើតឆាយ​សំឡេង​ស្រទន់​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន អ្នកនាង សុខ សោ​ម៉ា​វ​ត្តី បង្ខំចិត្ត​ផ្អាក​ការងារ​សិល្បៈ ដោយសារតែ​ចង់​មាន​ពេលវេលា​សម្រាក​ពី​ការងារ​ដើម្បី​ថែទាំ កូនស្រី និង​ស្វាមី​សំណព្វចិត្ត​របស់ខ្លួន​។​

​អតីត​ពិធី​ការិនី និង​ជា​តារា​សម្តែង​ក្រ​ម៉ិច​ក្រ​ម៉ើ​ម អ្នកនាង សុខ សោ​ម៉ា​វ​ត្តី ក្រោយពី​សម្រេចចិត្ត​ចូល​រោងការ​ជាមួយ​ស្វាមី ដែលជា​កូនប្រុស​របស់​អតីត​ស្នងការ​រាជធានី​ភ្នំពេញ​រួចមក បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន មានការ​ច្រណែន​នាង​មិនតិច​ទេ ដោយ​ពួកគាត់ បាន​លើកឡើងថា បន្ទាប់ពី​រៀបការ​រួច​នាង​អាច​រស់នៅ​យ៉ាង​សុខ​ស្រួល​លើ​គំនរ​មាស ប្រាក់ មិនតែប៉ុណ្ណោះ​ថែម​ទទួលបាន​កូនស្រី​មួយ​ទុកជា​ចំណងដៃ​។ ភ​ព្វ​សំណាង​បែបនេះ​តារា មួយចំនួន​ងាយ​នឹង​ទទួល​បានទេ​។​

​សូម​រំលឹកថា តារា​ស្រី​ដែល​ចោល​សិល្បៈ ដើម្បី​ចូល​រោងការ​ជាមួយ លោក ទូច ដា​រ៉ា​ណា ជា​កូនប្រុស​អតីត​ស្នងការ​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១២ កន្លងទៅនេះ ហើយ​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី សម្រាល​បានកូន​ស្រី​មួយ នៅ​ដើមខែ​ឧសភា ឆ្នាំ​២០១៣៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 3 នាក់
  Flag Counter
Flag Counter