. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
គង់ ច័ន្ទ​ស្រីមុំ ប្តូរ​ស្ទីល​សក់ មិនមែន​លុប​ស្នេហ៍​ចាស់​ទេ គឺមាន​សញ្ញា​វិជ្ជមាន​ទៅវិញ​
October 18, 2013 (09:20:41) [ 995 ]
 
 
ក្រោយពី​ការបែកបាក់​ស្នេហ៍​ដ៏​ផ្អែមល្ហែម ដែល​សាង​ជាមួយគ្នា​យ៉ាងយូរ​មក កញ្ញា គង់ ច័ន្ទ​ស្រីមុំ មិនសូវ​ឃើញ​បង្ហោះ​រូប លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដូច​គ្រា​មុនៗ​នោះទេ​។ ​មកដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣ យើង​ឃើញ​នាង និង​គូស្នេហ៍ បាន​ភ្ជាប់​ទំនាក់ទំនង​គ្នា ( In a relationship) ឡើងវិញ ព្រមទាំង​បង្ហោះ​រូប​ស្និទ្ធស្នាល នៅលើ​បណ្តាញ​ដ៏​ពេញនិយម​មួយ​នេះ​។

​ការភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​លើក​នេះ មិន​ថា លោក សីហា រឺ គង់ ច័ន្ទ​ស្រីមុំ នរណា ជា​អ្នក​ផ្សះផ្សារ​មុន​នោះទេ​។ ទោះយ៉ាងណា គេ​ទាំងពីរ​នាក់ កំពុងមាន​សកម្មភាព​ស្នេហា និង​បន្ត​ភាព​ផ្អែមល្ហែម ហើយ​ដើរហើរ ជាមួយគ្នា​សាជា ថ្មី​។​ ស្របពេល​ជាមួយគ្នា​នោះដែរ នៅពេល​ឃើញ​លោក​គឹម សីហា និង កញ្ញា គង់ ច័ន្ទ​ស្រីមុំ ផ្សារភ្ជាប់​គ្នា ក៏ដូចជា​ត្រូវរ៉ូវ​គ្នា​ឡើងវិញ មិត្ត​មួយចំនួនធំ​ មានការ​សប្បាយចិត្ត និង​ចង់ឃើញ​ពួកគេ បាន​រៀបការ នៅពេល​ឆាប់ៗ​ខាង មុខ នេះ​។

​មិត្ត​ម្នាក់ទៀត​និយាយថា “​ខ្ញុំ​មានការ​សប្បាយ​ចិត្តខ្លាំង​ណាស់ នៅពេល​ឃើញ​អ្នក​ទាំងពីរ​ត្រូវរ៉ូវ​គ្នា​ឡើងវិញ ហើយ​ខ្ញុំ​ចង់ឃើញ​រូបថត​មួយ​សន្លឹក​ណា ក៏មាន​ពួកគេ​ដែរ មិន​ចង់ឃើញ​មានតែ​រូប​ម្នាក់ៗ​នោះទេ​”​។​ ​មុននេះ​បន្តិច​ទស្សនិកជន​មានការ​ចាប់អារម្មណ៍ នៅពេល​ដែរ​កញ្ញា​គង់ ច័ន្ទ​ស្រីមុំ បាន​លាប​ប្តូរ​ពណ៌​សក់​ទៅជា​ពណ៌​មាស និង​ម៉ូត​សក់ ។ទន្ទឹម នឹងនោះ​ក៏មាន​សំណួរ​ចោទ សួរថា ធ្វើ​ដូច្នេះ​ដើម្បី​លុប​ស្នាម​ស្នេហ៍​ចាស់​មែន​ទេ​? ហើយ​មាន​ទស្សនិកជន​មួយចំនួន ក៏​សរសើរ​នាង​ថា ពេល​ប្តូរ​ស្ទីល​សក់​និង​លាប​ពណ៌​ថ្មី​បែបនេះ​កាន់តែ​ដូច​តារា​កូរ៉េ​ខ្លាំង ណាស់ ។​

​សូម​រំលឹកថា គូស្នេហ៍​តារា​សម្តែង​វ័យក្មេង កញ្ញា គង់ ច័ន្ទ​ស្រីមុំ និង លោក គឹម សីហា ដែល​ធ្លាប់​សន្យាថា​នឹង​ចូល​ការ​ក្នុងពេល​ឆាប់ៗ​នោះ ប៉ុន្តែ​ពួកគេ​ទាំងពីរ​នាក់ ហាក់ដូចជា​មិនបាន​បង្ហាញ​សញ្ញា​វិជ្ជមាន ឬក៏​គម្រោង​រៀបការ​អ្វី​ឡើយ ។ ដល់​ក្រោយមក ទៀត​ក៏​លឺដំណឹង​បែកបាក់​គ្នា​ទៅវិញ ហើយ​គេ​សង្ស័យថា អ្វីៗ​ទាំងអស់​ត្រូវបាន​ប្រែប្រួល ដោយសារ​តែមាន​អ្នក​ទី​បី ជា​អ្នកមាន​ទ្រព្យ និង​មាន​ឋានៈ​ជា​ឧកញ៉ា ចូលមក​ជ្រៀតជ្រែក ស្នេហា​របស់​ពួកគេ​ទាំងពីរ ។ យ៉ាងណា​ក៏​មិនមាន​ការបកស្រាយ​កន្ល​ង​មក​មិនបាន​ច្បាស់ លាស់​នោះដែរ ចំណោម​ពួកគេ​ទាំងពីរ​។​

​ទាក់ទិន​នឹង​ការ​ត្រូវរ៉ូវ​គ្នា​ឡើងវិញ​ម្តងនេះ​យើង​(CEN)​បាន​ទូរស័ព្ទ​ទៅ​កញ្ញា​គង់ ច័ន្ទ​ស្រីមុំ តែ​នាង​មិនបាន​បកស្រាយ​អ្វី​ទេ ដោយសារ​ប្រាប់ថា “​ខ្ញុំ​ជាប់រវល់​ថត មិនទាន់ មាន​ពេល​ទេ​បង​”​។ ហើយ​យើង​ក៏បាន​បន្ត​សួរ​ទៀតថា តើ​ពេលណា​មាន​ពេលទំនេរ​អាច ប្រាប់​បានទេ នាង​និយាយថា “​អត់​ទាន់​ដឹងថា​ថត​ចប់​ពេលណា​នោះទេ​”​។​

​ទោះយ៉ាងណា​រឿងនេះ​ពិត រឺ​មិន​ពិត​ក៏បាន​សាង​ភាព​ផ្អែមល្ហែម​ឡើងវិញ​បាត់ទៅ ហើយ តែ​អ្វីដែល​កំពុង​ចាប់អារម្មណ៍​នោះ គឺ​តារា​សម្តែង​វ័យក្មេង​សាច់​ខ្ចី​រូបនេះ​បាន​បង្ហោះ រូបភាព​ប្រមាណ​២-៣​សន្លឹក​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅតែ​ល្អូក​ល្អឺ​ន​ដូច ពេលមុន​ដដែល ។ អតីត​ប្រេ​ស​ស៊ី​ឆ្នាំ​២០០៨ ស្រី​ស្រស់ គង់ ច័ន្ទ​ស្រីមុំ ដែលជា​តារា​សម្តែង​មួយរូប​ដែលមាន​មន្ត​ស្នេហ៍ និង​ជាតា​រា​ស្រី​ដែល​ចូលចិត្ត​បង្ហាញ​រូបថត​ជាមួយនឹង​ប្រុសៗ​ដែលជា​មិត្តភក្តិ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter