. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
ពេជ្រ ច័ន្ទ​បរ​មី លេចមុខ​ជាមួយ​ស្វាមី ក្នុង​កម្មវិធី​របស់​អ្នកជំនួញ
October 18, 2013 (09:15:34) [ 797 ]
 
 
អតីត​អ្នក​សម្តែង ពេជ្រ ច័ន្ទ​បរ​មី បាន​លេចមុខ​ក្នុង​កម្មវិធី​ធំ​មួយ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៣ ជា មួយនឹង​ស្វាមី​។ ទោះយ៉ាងណា ការបង្ហាញ​វត្តមាន​នេះ នាង​នៅតែមាន​សម្រស់​ស្រស់ត្រកាល ជាមួយនឹង​ភាព​ហ៊ឺហារ និង​មាន​ងារ ជា​ជំទាវ​ផងដែរ​។​

​អ្នក​សម្តែង ពេជ្រ ច័ន្ទ​បរ​មី ស្លៀក​រ៉ូ​ប​ពណ៌​ខ្មៅ មក​ចូលរួម​កម្មវិធី​សម្ពោធ​ក្រុមហ៊ុន​ឆ្នោត នៅ​ភោជនីយដ្ឋាន តូ​ប៉ាស់ ក្នុងនាម​ជា​ភ្ញៀវកិត្តិយស​។ ក្នុង​វេលា​ដ៏​ស្រស់ស្រាយ​នោះ អ្នកនាង និង​ស្វាមី បាន​ជួប​សំណេះសំណាល​ជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​មួយសន្ទុះ​។ នេះ​ក៏​ជាការ​បង្ហាញមុខ បន្ទាប់ពី​ចាកចេញ​ឆ្ងាយ​ពី​សិល្បៈ អស់​រយៈពេល​យ៉ាងយូរ ជាមួយនឹង​រឿងរ៉ាវ​មួយចំនួន​។

​អ្នកចូលរួម​ម្នាក់ ឈ្មោះ សាយ បាន​និយាយថា ពេជ្រ ច័ន្ទ​បរ​មី នៅតែ​ដដែល គ្រាន់តែ​ឡើង​ទម្ងន់​បន្តិច​។ រីឯ​សម្រស់​ក៏​មិន​ប្រែប្រួល​ដែរ​។ មើលទៅ​គ្រួសារ​របស់​នាង ដូច​ជាមាន​សុភមង្គល មិនធម្មតា​ឡើយ ស្រប​ជាមួយនឹង​ភាព​ឡូយឆាយ​ដ៏​សាមញ្ញ​។ តាំងពី​មានរឿង​មិនល្អ​ជាច្រើន បាន​ញាំញី រហូតដល់​កប់​បាត់​ទៅវិញ ពេលនេះ ពេជ្រ ច័ន្ទ​បូរ​មី ទើបតែ​ឃើញ​មាន​វត្តមាន​របស់​នាង​ជា​សាធារណៈ​លើកដំបូង​តែប៉ុណ្ណោះ​។​ ជុំវិញ​ការ​លិចមុខ​ឡើង នៅក្នុង​កម្មវិធី​ធំៗ របស់​អតីត​តារា​សម្តែង ពេជ្រ ច័ន្ទ​បរ​មី យើង​មិនអាច​សុំ​សម្ភាសន៍​បានទេ​។​

​សូម​រំលឹកថា អ្នកនាង ពេជ្រ ច័ន្ទ​បរ​មី គឺជា​អតីត​អ្នក​សម្តែង និង​ចម្រៀង​ដ៏​ល្បីល្បាញ​រួម​ជំនាន់​ជាមួយ​អ្នកនាង ឡាយ លក្ខិណា សៀម ស្រី​ណុ​ច និង​ស្រី​តូច ចំណាន​។ ពួកគេ​ទាំងអស់ សព្វថ្ងៃ សុទ្ធតែ​បាន​ដើរ​ចេញពី​ពិភព​សិល្បៈ បន្ទាប់ពី​ពួកគេ​សម្រេចចិត្ត​មាន​ស្វាមី​រៀងៗ​ខ្លួន​។ គ្រាន់តែ​ពួកគេ​ទាំងនោះ រស់នៅ​ស្រុក​ខ្មែរ ដោយឡែក​តែ​ស្រី​ណុ​ច រស់នៅ​ក្រៅប្រទេស​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter