. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
ពៅ បញ្ញា​ពេជ្រ ចេញ​ច្រៀង​ឡើងវិញ ដើម្បី​រក​ជំនួយ ជួយ​ដល់​កុមារកំព្រា
October 18, 2013 (09:11:50) [ 655 ]
 
 
អ្នកចម្រៀង ដែល​ត្រូវ​ពិការ ដោយសារតែ​ក្មាន់​កំ​ភ្លើង លប​បាញ់ប្រហារ ក្នុងអំឡុង​ឆ្នាំ​២០០៧ កញ្ញា ពៅ បញ្ញា​ពេជ្រ នឹង​ចេញ​ច្រៀង​ឡើងវិញ ដើម្បី​ស្វែងរក​ថវិកា ជួយ​ដល់​កុមារកំព្រា នៅក្នុង​ទឹកដី​ខេត្តកោះកុង​។ កម្មវិធី​នេះ នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​២០​តុលា នៅ​ខេត្តកោះកុង ដែល​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ បញ្ញា​សាស្ត្រ​។

ដំណឹង​នេះ ត្រូវបាន​ប្រកាស​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក ដែលជា page របស់​កញ្ញា ពៅ បញ្ញា​ពេជ្រ​។ ក្នុង​ដំណឹង​នោះ កញ្ញា ពៅ បញ្ញា​ពេជ្រ បានបង្ហាញ​វីដេអូ​ឃ្លី​ប ដែល​រៀបរាប់​ពី​ការចេញ​ច្រៀង​ឡើងវិញ ជា​លើកដំបូង របស់​នាង បន្ទាប់ពី​នាង​បាន​សម្រាក​ពី​ការងារ​សិល្បៈ​អស់​រយៈពេល​ជាង ៦​ឆ្នាំ កន្លងមកនេះ​។​

​ក្នុង​សម្តី​មួយៗ ដែល​រៀបរាប់​ពី​ការចេញ​ច្រៀង ក្នុង​កម្មវិធី​ស្វែងរក​ថវិកា​ជួយ​ដល់​កុមារកំព្រា កញ្ញា ពៅ បញ្ញា​ពេជ្រ បាន​លើកឡើងថា កម្មវិធី​នៅ​ខេត្តកោះកុង នៅ​ថ្ងៃទី​២០​តុលា​នោះ នឹងធ្វើ​ឡើង ដើម្បី​រក​ថវិកា​ជួយ​កុមារកំព្រា​ខេត្ត កោះកុង ជាមួយនឹង​ការដាំ​ដើមឈើ និង​ជំរុញ​ឲ្យ​កុមារ អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​។​

បន្ទាប់ពី​បញ្ចេញយោបល់ សម្រាប់​តាស់​តឿន​ដល់​ប្អូនៗ​កុមារ​រួច កញ្ញា ពៅ បញ្ញា​ពេជ្រ ក៏​មិន​ភ្លេច​ពី​ការបរិយាយ​ពី​អាការ​ជំងឺ​របស់ខ្លួន ដែល​នាង ត្រូវការ​ថ្នាំ​ព្យាបាល តទៅទៀត​។ ​កញ្ញា ពៅ ប​ញ្ញ​ពេជ្រ ក៏បាន​ប្រកាស​ស្វែងរក​ជំនួយ និង​ស្វាគមន៍​រាល់​ជំនួយ​សប្បុរសធម៌​ទាំងឡាយ ចំពោះ​កញ្ញា និង​សូម​ថ្លែងអំណរគុណ​ទុកជាមុន​ដល់​សប្បុរសជន​ផងដែរ​៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 4 នាក់
  Flag Counter
Flag Counter