. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
ពេជ្រ អាវីហ្សា ក្រោយពីកែសម្ផស្សរួច បាត់មុខឈឹង!
October 16, 2013 (13:47:35) [ 824 ]
 
 
ជា​អ្នកចម្រៀង និង​សម្តែង កញ្ញា ពេជ្រ អា​វី​ហ្សា ទទួលបាន​ការគាំទ្រ​ក្រាស់ក្រែល ជាមួយនឹង​ការបង្ហាញ​ភាព​សិច​ស៊ី ក្នុងចំណោម​តារា​សម្តែង​ល្បីៗ ដែល​ចូលចិត្ត​បង្ហាញ​ភាព​សិច​ស៊ី​របស់ខ្លួន​ឱ្យគេ​បានឃើញ​។ បន្ទាប់ពី​កែ​សម្ផស្ស​រួចនាង​មិនទាន់​ហ៊ាន​បង្ហាញមុខ​នោះទេ ទំនង​កែ​មិន​សម​តាម​បំណង​។

​តារា​សម្តែង កញ្ញា ពេជ្រ អា​វី​ហ្សា ក៏​ធ្លាប់​បដិសេធ​រួចមកហើយ​ថា ដើមទ្រូង​នាង គឺ​ពី​ធម្មជាតិ​សុទ្ធសាធ ពុំមាន​កែកុន​អ្វី​នោះទេ​។ ក្រោយមកទៀត​បែរជា​ទៅ​កែ​សម្ផស្ស នៅ​ប្រទេស​ថៃ​ទៅវិញ តែ​គេ​មិនដឹងថា នាង​កែកុន​ត្រង់​ណាខ្លះ​នោះ ទេ​។ ​នៅ​រយៈពេល​ប្រមាណ​ជា​មួយខែ​មកហើយ ក្រោយពី​តារា​សាច់​សខ្ចី​រូបនេះ សម្រេចចិត្ត​ក្រសោប​យក​សម្ផស្ស​ក្លែងក្លាយ​មក នាង​មិនសូវ​បង្ហាញ​វត្តមាន នៅតាម​កម្មវិធី​សិល្បៈ ឬក៏​កម្មវិធី​មិត្តភក្តិ​ទេ​។​

​ព័ត៌មាន​ពី​អ្នក​ជិតដិត​តារា​រូបនេះ សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា ការដែល​តារា​សម្តែង​ក​ញ្ញា ពេជ្រ អា​វី​ហ្សា មិន​បង្ហាញមុខ ក្រោយពេល​កែ​សម្រស់​នេះ គឺ​បណ្តាលមកពី​នាង​កែ​មិន​សម​ទម្រង់​មុខ ពោលគឺ​ពេល​កែ​រួចហើយ សម្រស់​នាង​អន់​ជាង​កាលពី​មិនទាន់​កែ​ទៅទៀត ហេតុ​ដូច្នេះហើយ ទើប​តារា​រូបនេះ មិនទាន់​បង្ហាញមុខ ព្រោះតែ​ខ្លាច​គេ​រិៈ​គន់​។​

​ប្រភព​ដដែល​នេះ បន្ត​ឱ្យដឹងទៀតថា បើតាម​ព័ត៌មាន​គេ​បានដឹង​ឮថា ពេជ្រ អា​វី​ហ្សា ត្រៀម​ទៅ​កែ​សម្រស់​ជាថ្មី​ម្តង ទៀត ដើម្បី​ប៉ះប៉ូវ​សម្រស់​ឡើងវិញ​។​ ​ជុំវិញ​បញ្ហា​តារា​សិច​ស៊ីសាច់​សរ​ខ្ចី ពេជ្រ អា​វី​ហ្សា បាត់​មុខ​ក្រោយពី​កែ​សម្ផស្ស ដោយ​មិនអាច​សុំ​ការបកស្រាយ​បាន​នោះទេ ដោយ​ទូរស័ព្ទ​ជាប់រវល់​មិនមាន​អ្នកទទួល​។​ ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​គេ​មិនសូវ​បានឃើញ​វត្តមាន កញ្ញា ពេជ្រ អា​វី​ហ្សា នៅក្នុង​សកម្មភាព​សិល្បៈ​ណាមួយ​ក្តី ។ បន្ទាប់ពី​នាងរង​ការរិះគន់​មួយរយៈ​មុន រឿង​ថតរូប​សិច​ស៊ី​ឱប​គ្នា​ស្និទ្ធស្នាល​ជាមួយ​លោក អែន​ឌី នោះ​។ ​បន្តបន្ទាប់​នាង​នៅតែ​បង្ហាញ ខ្លួន​ម្តង ម្កាល​នៅក្នុង​កម្មវិធី​របស់​អ្នកសិល្បៈ និង​ថែមទាំង​នៅតែ​រក្សា​ភាព​សិច​ស៊ី​ដដែល​។​

សូម​រំលឹកថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុនពេល​ចូល​សិល្បៈ​ដំបូង ពេជ្រ អា​វី​ហ្សា មិនទាន់​ត្រូវបាន​គេ​ចាប់អារម្មណ៍​នោះទេ ដោយសារ​នាង​ជាតា​រា​ជើង​ថ្មី មិនសូវមាន​ការងារ​សិល្បៈ យូរៗ​ម្តង​ទើប​គេ​ហៅ​ថត​។ តែ​ចាប់តាំងពី​នាង​ថតរូប​សិច​ស៊ី ជាមួយ​លោក អែន​ឌី មកកាន់​តែ​ធ្វើ​ឱ្យគេ​ស្គាល់​នាង​ច្រើន ។ ជាពិសេស​ក្រោយពី​មានការ​ព្រមាន​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចំពោះ​សិល្បការិនី ដែល​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី​នោះ ក៏​កាន់តែ​ធ្វើឱ្យ ពេជ្រ អា​វី​ហ្សា ល្បីល្បាញ​ថែម​មួយកម្រិត​ទៀត និង​កាន់​តែមាន​គេ​ស្គាល់​រូបនាង​កាត់​តែ​យ៉ាងច្បាស់​៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter