. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
កាកា សិចស៊ីលើកដំបូង នៅក្នុងភាពយន្ត ដែលខុសពីជីវិតពិត
October 16, 2013 (13:43:06) [ 711 ]
 
 
តារា​សម្តែង​បែប cute cute កា​កា ដែលមាន​ឈ្មោះ​ដើម ព្រឿង ពេជ្រ​ច័ន្ទ​ម៉ូ​នី​កា ជាប់​លេខ​៤ ជា​កញ្ញាឯក​ប្រ៊ី​ដ​ស្តុ​ន កាន់​តែមាន​ប្រជាប្រិយភាព​ក្នុង​ខ្សែភាពយន្ត​ខ្មែរ ព្រមជាមួយ​ការបញ្ចេញ​សាច់​ដ៏​សិច​ស៊ី គួរ​ឲ្យ​ក្នាញ់ នៅក្នុង​រឿង​បែប​កំប្លែង "​បេសកកម្ម​ស៊ីម​២"​។​

​យើង​ឃើញថា នៅក្នុង​ឈុត​មួយចំនួន កញ្ញា​កា​កា បាន​បញ្ចេញ​សាច់ ដោយ​ភាគច្រើន​នាង​ស្លៀកខោ​ខូ​យ​ប៊​យ​ខ្លី​មែនទែន ជាមួយនឹង​អាវ​ចង​ចង្កេះ លិច​រន្ធ​ផ្សិត មិន​តែ​ដូច្នេះ​ទេ មាន​ឈុត​មួយ​នាង បាន​ផ្លាស់​សម្លៀកបំពាក់ ដោយ​ដោះអាវ​ទ្រនាប់ និង​ខោ​ក្នុង បោះ​ទៅលើ​លោក ប៉ែន ចំរុង ( តួ​ខ្ទើយ ) ធ្វើ​ឲ្យ​អ្នកទស្សនា​លាន់មាត់​គ្រប់គ្នាៗ​ថា ពិតជា​ឡូយ​មែន មិន​ចាញ់​ភាពយន្ត​បរទេស​ប៉ុន្មាន​ដែរ​។ ទោះជា​យ៉ាងណា ក៏​មិនមាន​ការរិះគន់​អី​ដែរ ព្រោះថា ជា​អ្នកសិល្បៈ ត្រូវធ្វើ​តាមតែ​អ្នកដឹកនាំ​តែប៉ុណ្ណោះ​។​

​បើតាម​តារា​វ័យ ២១ ឆ្នាំ​រូបនេះ បាន​ឲ្យ CEN ដឹង​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៣​ថា "​តាមពិតទៅ ខ្ញុំ​តាំងពី​ចេះ​ដើរតួ​មក មិនដែល​បាន​សម្តែង​មាន​ភាព​សិច​ស៊ី​បែបនេះ​ទេ ពីមុន មក ដោយសារតែ​បាន​ចុះ​កុងត្រា​ថត​រួច នឹងមាន​ប្លង់​មួយចំនួន តម្រូវ​ឲ្យ​ធ្វើ​អីចឹង​។ បើ​ចង់​បដិសេធ ក៏​មិនកើត​ដែរ​។ ជាធម្មតា​ខ្ញុំ តែងតែ​ស្លៀកពាក់​ជិតៗ​ខោជើងវែង អាវដៃវែង ហើយ​នេះ​គ្រាន់តែ​ជាការ​សម្តែង​តែប៉ុណ្ណោះ​។ ខ្ញុំ​ជឿថា ភាព​របស់​ល្បី​របស់​តារា​សម្តែង មិន​ស្ថិត​លើ​ការ បញ្ចេញ​ភាព​សិច​ស៊ី​នោះទេ​"​។​

​តារា​សម្តែង​ដែល​ធ្លាប់​លេចធ្លោ​តាមរយៈ​រឿង "​ទឹកចិត្ត​បងស្រី​" កញ្ញា កា​កា បាន​ប្រាប់​ឲ្យ​ដឹងថា ទោះយ៉ាងណា ភាព​សិច​ស៊ី​របស់​នាង មិន​ហួសហេតុ​ពេក​ដែរ ព្រោះ​គ្រាន់តែ​ជាការ​សម្តែង ហើយ​ធាតុពិត​វា​ផ្សេង​ទេ​។ ក្នុង​រឿង​នោះ​ទៀត សោត ក៏បាន​អប់រំ​ដល់​យុវវ័យ​យើង ឲ្យ​ចេះ​ស្តាប់​ដំបូន្មាន​ឪពុកម្តាយ កុំ​ឲ្យ​ភ្លើតភ្លើន ដើរលេង​ពាល​អាវ៉ាសែ​។​

​តារា​សម្តែង​វ័យ​២១​ឆ្នាំ កា​កា ត្រូវបាន​ទស្សនិកជន​ស្គាល់​នាង​ច្រើន​តាមរយៈ​ការសម្តែង​នៅក្នុង​រឿង "​ទឹកចិត្ត​បងស្រី​" របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អ៊ី​ន ដោយ​នាង​ដើរ​ជា​តួ​ប្អូនស្រី​ពៅ របស់​កញ្ញា នី មុ​ល្លីកា​។ ​បច្ចុប្បន្ន នាង​កំពុងតែ​មមាញឹក​ជាមួយ​ការងារ​សិល្បៈ ទាំង​ការថត​បទ​ចម្រៀង ឡើងខន​សឺត តាម​ប៉ុ​ស្តិ៏​នានា និង​កំពុង​ត្រៀមខ្លួន​ថត​រឿង​ថ្មី​។​

​សូម​រំលឹកថា កញ្ញា កា​កា បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ​២០១០ ក្នុង​ការប្រឡង​ជ្រើសរើស កញ្ញាឯក​ប្រ៊ិ​ដ​ស្ពុ​ន ប៉ុន្តែ​នាង​មិនបាន​ជាប់​ចំណាត់ថ្នាក់​នោះទេ ។ ​ក្រោយពី​ចូលប្រឡូក​ក្នុង វិស័យ​សិល្បៈ រយៈពេល​ប្រហែលជា​២​ឆ្នាំ នាង​បាន​កសាង​កេរ្តិ៍ ឈ្មោះ​របស់ខ្លួន ឲ្យ​លេចធ្លោ​នៅក្នុង​វិស័យ​សិល្បៈ តាមរយៈ​ការសម្តែង​រឿង​ជាច្រើន ដូចជា​រឿង "​ទឹកចិត្ត​បងស្រី​" រឿង "​ល្បិច​ស្រី​" "​ខ្សែជីវិត​" "​ទាយាទ​អា​រី​យ៉ា​" រឿង "​កូនភ្លោះ​ខ្ទើយ​ចម្លែក​" និង​រឿង​មួយចំនួនទៀត​។​

​តារា​ប៉ិនប្រសប់​បង្ហូរទឹកភ្នែក កញ្ញា ព្រឿង ពេជ្រ​ច័ន្ទ​ម៉ូ​នី​កា ហៅ កា​កា មាន​បងប្អូន ៣​នាក់ (​ស្រី​២)​។ នាង​ជា​កូនពៅ និង​មាន​ស្រុកកំណើត​នៅ​ភ្នំពេញ​។ នាង សព្វ​ថ្ងៃជា​និស្សិត​ឆ្នាំ​ទី​៤ នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ (BBU) ផ្នែក​ធនាគារ និង​អក្សរសាស្ត្រ​អង់គ្លេស​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 3 នាក់
  Flag Counter
Flag Counter