. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
ឌួង ហ្សូ​រី​ដា ជិត​ឡើង​វីឡា​ថ្មី
October 08, 2013 (13:20:58) [ 671 ]
 
 
តារា​សម្តែង​ចាស់វស្សា កញ្ញា ឌួង ហ្សូ​រី​ដា ជា​តារា​សម្តែង​មាន​ច្រើន​ជំនាញ​រូបនេះ គ្រោង​នឹង​ឡើង​គេហដ្ឋាន​ថ្មី ដែលមាន​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​។ តែ​តារា​ស្រី​រូបនេះ បែរជា​មិន​ផ្តល់​សម្ភា​ន៍​ទេ ខណៈដែល​នាង​ទទួល​ទូរស័ព្ទ​ហើយ ឲ្យ​អ្នកផ្សេង និយាយ​ជំនួស​វិញ​។​

​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក ពិធី​ការិនី​វ័យ​ជ្រេ​បន្តិច ឌួង ហ្សូ​រី​ដា បានបង្ហាញ​រូបថត​ជាច្រើន​សន្លឹក​នៅក្នុង​គណ​នី​យ ហ្វេ​ស​បុក របស់​នាង ព្រមទាំង​រាប់​នូវ​ពាក្យពេជន៍​ថា "​បានបញ្ចប់​វា​ជាមួយ​ការសម្អាត​ជំ​ហ៊ាន​ចុងក្រោយ​។ ត្រូវការ​គ្រឿង​សង្ហា​រឹម ដើម្បី​បំពាក់​ផ្ទះ​របស់ខ្ញុំ មាន​អ្នកណាខ្លះ ចងដៃ​គ្រឿង​សង្ហា​រឹម​សម្រាប់​ថ្ងៃ​ឡើងផ្ទះ​របស់ខ្ញុំ​?"​។​

​ក្នុង​រូបថត​ដែល​បង្ហាញ​នោះ មាន​រូបរាង​ជា​ផ្ទះ​វីឡា តែ​គេ​មិនដឹងថា ស្ថិតនៅក្នុង​តំបន់​ណា​ទេ តែ​គេ​អាច​ស្មាន​បាន​ថា ផ្ទះ​វីឡា​នោះ មានតម្លៃ​អាច​ខ្ទង់​ម្ភៃ​ម៉ឺន​ដុល្លារ​។

​ពិធី​ការិនី​ស្ទើរតែ​គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍ ឌួង ហ្សូ​រី​ដា នៅតែមាន​ឱកាស​ច្រើន​សម្រាប់​ឱកាស​ទទួលបាន​ការងា​រ​ជា​ពិធី​ការិនី​ផង ជា​អ្នកដឹកនាំ​ក្រុម​បង្ហាញ​ម៉ូដ​ផង និង​ជា​ម្ចាស់​ហាង​កាត់ដេរ​សម្លៀកបំពាក់​ផង អីចឹង​ការងារ​ច្រើន​បែបនេះ​អាចធ្វើ​ឲ្យ​នាង​អាច​គេច​ផុតពី​ពត៌មានរ​ស៊ើប​ទាំងឡាយ​។​

​តារា​សម្តែង​ដែល​វិវឌ្ឍន៍​ខ្លួន​ក្លាយជា​ពិធី​ការិនី​យ៉ាង​ស្ទាត់ជំនាញ ព្រមទាំង​ការងារ​ជា​អ្នកដឹកនាំ​ក្រុម​បង្ហាញ​ម៉ូដ​ដ៏​ប៉ិនប្រសព្វ​រូបនេះ ហាក់​មិន​ចង់​សាស័ព្ទ​ជាមួយ​អ្នកយកព័ត៌មាន ទៅវិញ ខណៈដែល​ទូរស័ព្ទ​ចូល​ហើយ ព្រមទាំង​បង្ហើរ​សំឡេង​ដំបូង​ដែល​គេ​ដឹង​ច្បាស់​ថា​ជា​សំឡេង​នាង ក្រោយមក​ក៏​ហុច​ឲ្យ​អ្នកផ្សេង​និយាយ​វិញ ក្រោម​ហេតុផល​ថា "​សុំទោស ខ្ញុំ​អត់​ដឹង​ទេ​។ ខ្ញុំ​អ្នក​នៅ​ជាមួយ​គាត់ ព្រោះ​ពេលនេះ គាត់​កំពុង​ជាប់រវល់​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter