. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
ហ៊ិ​ន ច័ន្ទនី​រ័ត្ន មិនទាន់បាន​មួយ​វត្ត ខណៈ​ឆ្នាំមុន​ទៅបាន ៧​វត្ត
October 06, 2013 (09:01:17) [ 760 ]
 
 
បុណ្យ​ភ្ជុំបិណ្ឌ និង​រដូវ​ដាក់​បិណ្ឌ​ឆ្នាំ​២០១៣ ជិត​ផុត​ទៅហើយ តែ​តារា​សម្តែង​ស្រី និង​ជា​ពិធី​ការិនី​កំពុង​លូតលាស់​យ៉ាង​លឿន កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន មិនទាន់បាន​ទៅ​វត្ត​ណាមួយ​នោះទេ ដោយសារ​រវល់​នឹង​ការងារ​ខ្លាំងពេក មិន​ដូច​ឆ្នាំមុន​ទៅដល់ ៧​វត្ត​ឯណោះ​។ ទោះជា​តារា​សិល្បៈ​ជាច្រើន នាំគ្នា​ទៅ​វត្ត​តាម​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​យើង​។​

ពិធី​ការិនី​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន បាន​ឲ្យ​ដឹងថា នៅពេលនេះ នាង​មិនទាន់ មាន​ពេលវេលា​ទំនេរ​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ បាន​មួយ​វត្ត​នៅឡើយ​ទេ ព្រោះ​ពេលនេះ នាង​កំពុង​ជាប់រវល់​នឹង​ការងារ​ច្រើន​មិនអាច​ដកឃ្លា​បាន​។

​នៅពេលនេះ នាង​បាន​លៃ​ពេលធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ឱ្យបាន​ប្រាំពីរ​វត្ត​ដូច​ឆ្នាំមុនៗ ដែរ​។ ដោយ​ឆ្នាំទៅ​មិញ​បាន​ដល់​ទៅ ៧​វត្ត កញ្ញា​ស្រស់ប្រិមប្រិយ​បន្តថា ព្រោះ​នាង​ជា​កូន​ខ្មែរ​គោរព​ព្រះពុទ្ធសាសនា ដូច្នេះហើយ​ទោះជា​ពេលនេះ​នាង​មិនទាន់បាន​ទៅ​ពិតមែន តែ​នាង​ក៏បាន​រៀបចំ​គម្រោង​ទៅ​វត្ត​ណា​ហើយ​ដែរ​។ រីឯ​វត្ត​ដែល​នាង​គ្រោង​ធ្វើ​ចង្ហាន់​ទៅជា​មួយក្រុម​គ្រួសារ​នោះ គឺ​វត្ត​នៅក្នុង និង​ជាយ​ទីក្រុង​ភ្នំពេញ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ញាតិ​កាលដែល​បាន​ចែក​ឋាន​។​

ចំពោះ​ការសម្តែង​កន្លងមក​កេ​រ្តិ៍​ឈ្មោះ​របស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន បានចាប់ផ្តើម​ល្បី​រន្ទឺ​នៅក្នុង​ពិភព​សិល្បៈ ហើយ​រហូតមក ដល់​ប​ច្ចុ​ប្បន្ន​នេះ សម្រស់​របស់​នាង​ក៏​កាន់តែ​ស្រស់ស្អាត​ផងដែរ និង​រឹតតែ​ធ្វើ​ឱ្យគេ​គាំទ្រ​នាង​ថែមទៀត​នោះ គឺ​នាង​បាន​ចាប់យក​អាជីព​ជា​ពិធី​ការិនី​។

​ដំបូង​ឡើយ​នាង​ជា​ពិធី​ការិនី​នៅ​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ ក្រោយមក​ប្តូរ​ទៅ​បាយ័ន​វិញ ដែល​សព្វថ្ងៃនេះ ហ៊ិ​ន ច័ន្ទនី​រ័ត្ន ជា​ពិធី​ការិនី​វ័យក្មេង​មួយរូប ដែលមាន​ប្រជាប្រិយភាព​ថែម​ទៀតផង​។​

​ថ្មីៗ​នេះ​កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ក៏​ទទួលបាន​ញន​អាណាចក្រ​តារា​ក្នុងនាម​ជា​ពិធី​ការិនី មាន​ប្រជាប្រិយភាព ដោយ​ក្នុង​ពិធី​នោះ​នាង​បាន​ស្លៀក​រ៉ូ​ប​ដ៏​ស្រស់ស្អាត​ដែល​ផ្នែក​ខាងលើ មាន​ពណ៌​មាស​ចាំង​ភ្លឺ​ផ្លេកៗ​។​

​សូម​រំលឹកថា កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ជា​អតីត​ហ្វ្រេ​ស៊ី​លេខ​១ កាលពី​ឆ្នាំ​២០០៧ ជាមួយ​លោក ជា វណ្ណ​រិ​ទ្ធ ដែល​កាលណោះ​នាង​មាន​អាយុ ទើបតែ ១៧​ឆ្នាំ​ប៉ុណ្ណោះ ហើយ​សព្វថ្ងៃនេះ​អ្នក​ទាំងពីរ​ជា​ពិធីករ នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​ជាមួយគ្នា​។

​បន្ទាប់ពី ជាប់​ចំណាត់ថ្នាក់​លេខ​១ ហ្វ្រេ​ស៊ី​ហើយ​នោះ កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន បានចាប់ផ្តើម​សាង​កេរ្តិ៍ឈ្មោះ ក្នុងនាម​ជា​ពិធី​ការិនី​។

​ចាប់តាំងពី​ប្រឡូក​សិល្បៈ​គេ​សង្កេតឃើញថា ក្រៅ ពី​ធ្វើជា​ពិធី​ការិនី នាង​បាន​សម្តែង​រឿង​ក្នុង​ឈុត​ខារ៉ាអូខេ ព្រមទាំង​ថត​ឈុត​ពាណិជ្ជកម្ម​ច្រើន​ផងដែរ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter