. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
ថន លក្ខិណា បន្ទាប់ពី​កែ​មុខមាត់ ហុងស៊ុយរ​ត់រក
October 06, 2013 (08:57:57) [ 659 ]
 
 
ពិធី​ការិនី​របស់​ស្ថានីយទូរទស្សន៍ CTN កញ្ញា ថន លក្ខិណា ដែល​មិនសូវ ចូលចិត្ត​អ្នកកាសែត បន្ទាប់ពី​កែ​មុខមាត់​ថ្មី ក៏​ផ្តើម​មាន​ហុងស៊ុយ​បាន​ចាប់យក​អាជីព​ច្រៀង ​ដើម្បី​បង្កើន​ប្រជាប្រិយភាព ​នៅក្នុង​ឆ្នាំ​២០១៣​នេះ​បន្ថែម​។

​តារា​មាន​ហុងស៊ុយ​ក្រោយពី​ការកែ​មុខមាត់​កញ្ញា ថន លក្ខិណា ធ្លាប់​ប្រាប់ កាលពី​សប្តាហ៍​កន្លងទៅ​នេះ​ថា មូលហេតុ​នាំឱ្យ​ពិធី​ការិនី​រូបនេះ​ពង្រីក​ទីផ្សារ​ចម្រៀង​មួយទៀត​ក្រៅពី​ការងារ​ជា​ពិធីករ​បច្ចុប្បន្ន ដើម្បី​ធ្វើឱ្យ​ទស្សនិកជន​ប្លែក​អារម្មណ៍ និង​ចង់​ទទួលបាន​ការគាំទ្រ​ច្រើន​បន្ថែមទៀត​ពី​ទស្សនិកជន​។ ម្យ៉ាងទៀត​ដោយ​មើលឃើញ​សិល្បករ សិល្បការិនី​ខ្មែរ​បច្ចុប្បន្ន​មាន​ការងារ​ច្រើន​ជាហេតុ​ធ្វើឱ្យ​កញ្ញា​ចង់​ធ្វើ​ដូច​សិល្បករ​ដទៃទៀត​ដែរ​។​

​ពិធី​ការិនី​ទើបតែ​ទទួលបាន​តំណែង​តួឯក​ក្នុង​រឿង​ភាគ​របស់ CTN “​គំនុំ​ស្នេហ៍​អតីតជាតិ​” បាន​បន្តថា បច្ចុប្បន្ន​កញ្ញា​កំពុងតែ​ត្រៀម​បទ​ចម្រៀង​មួយចំនួន ដើម្បី​ឡើង​ច្រៀង​តាម​ទូរទស្សន៍​នានា ជា​ផ្នែក​មួយ​ចង់ដឹង​ពី​សមត្ថភាព​របស់ខ្លួន​។ កញ្ញា​ទើបតែ​ឡើង​ច្រៀង​នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​ក្នុង​កម្មវិធី​តន្ត្រី​លើទឹក កាលពី​សប្ដាហ៍​មុន ហើយ​ប៉ុស្តិ៍​ទូរទស្សន៍​ដទៃទៀត​កំពុងតែ​ទាក់ទង​ដើម្បី​បកស្រាយ​ក្នុង​កម្មវិធី​នានា​។​

​បើទោះជា​មិនទាន់​ច្រៀង​បានល្អ​ដូចជា​តារា​មួយចំនួន​យ៉ាងណាក៏ដោយ​តាមរយៈ​ការខិតខំ​ប្រឹងប្រែង ការ​លេបថ្នាំ​សម្រក​រាង​រួមទាំង​ការកែ​ច្រមុះ​ពិធី​ការិនី​រូបនេះ​រំពឹង​ខ្ពស់​ថា នឹង​អាច​ទាក់ទាញ​ការគាំទ្រ​បាន​ច្រើន​ពី​ទស្សនិកជន​នៅក្នុង​ឆ្នាំ ២០១៣​នេះ​។​

​អ្វីដែល​ធ្វើ​ឲ្យ​មានកា​រំពឹងថា ទីផ្សារ​សិល្បៈ​នៅ​ឆ្នាំ​២០១៣​នេះ​នឹង​កើន​ប្រជាប្រិយភាព​ខ្ពស់ជាង​ឆ្នាំមុន​ដោយសារតែ​ពិធី​ការិនី​រូបនេះ​សម្អាង​ទៅលើ​ទីផ្សារ​ភាពយន្ត​ក៏​កើនឡើង​ដោយបាន​ថត​រឿង​ជា​បន្តបន្ទាប់ ពិធី​ការិនី​ក៏​ចេះ ហើយ​ទីផ្សារ​ចម្រៀង​ក៏​ចាប់ផ្ដើម​ងើបឡើង​ថែមទៀត​។​

​សូមបញ្ជាក់ថា កញ្ញា ថន លក្ខិណា ទទួល​ការគាំទ្រ​ជាច្រើន​ពី​ទស្សនិកជន​ក្នុង​រឿង “​អាប​ពាក់មួក​សុវត្ថិភាព​” ទាំង​វគ្គ​មួយ និង​វគ្គ​ពីរ​។ កាលពីដើម​ខែកញ្ញា​នេះ នាង​ទើបតែ​ទទួលបាន​តំណែង​ជា​តួឯក​ឆ្នាស​ក្នុង​រឿង​ភាគ “​គំនុំ​ស្នេហ៍​អតីតជាតិ​” របស់​ស្ថានីយទូរទស្សន៍ CTN ដែល​ដឹកនាំ​ថត​ដោយ​ផលិតកម្ម​មហាហង្ស​។ ក្រៅពី​ការងារ​ជា​តារា​សម្ដែង និង​ជា​តារាចម្រៀង​ផង​នោះ កញ្ញា​ជា​ពិធី​ការិនី​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​ថែមទៀត​ក្នុង​កម្មវិធី ផ្ទះ​លោកតា​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter